បទយកការណ៍

កម្ពុជាចង់ក្លាយជាអធិរាជ គ្រាប់ស្វាយចន្ទី និងម្រេច លើទីផ្សារពិភពលោក

កាលពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០២៥នេះ  ប្រទេសកម្ពុជាបានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី  និងម្រេចកម្ពុជាជាលើកដំបូងក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាព អឺរ៉ុប ២០២៥»។ វេទិកាដែលជាការសហការ រៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងសហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់នៅកម្ពុជា  មានអ្នកចូលរួម ចំនួនជាង៣០០នាក់  ដែលរួមមានទាំងអ្នកផលិតគ្រាប់ស្វាយចន្ទី  និងម្រេច អ្នកនាំចេញ អ្នកបញ្ញាទិញ ក៏ដូចជា វិនិយោគគិនជាតិ និងអន្តរជាតិមកពីគ្រប់ប្រទេស។ គោលបំណងសំខាន់នៃការរៀបចំវេទិកានេះ គឺជំរុញ និងបង្កើនការផលិត ហើយនិងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេចទៅផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិឲ្យបានឈានមុខគេនាពេលខាងមុខ  ពោលគឺ  ប្រទេសកម្ពុជាចង់ក្លាយជា «អធិរាជ នៃគ្រាប់ស្វាយចន្ទី និងម្រេច» នៅលើទីផ្សារសកលលោក។