បទយកការណ៍

ពលរដ្ឋបន្តដាំដំណាំទាំងព្រួយបារម្ភ ខណៈគម្រោងព្រែកជីកនៅមិនទាន់ចាប់ផ្តើម

ខណៈការដ្ឋានរបស់គម្រោងព្រែកជីកហ្វូណនតេជោនៅមិនទាន់ដំណើរការ ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន​​បន្តបង្កបង្កើនផលលើដីស្រែចម្ការរបស់ពួកគេទាំងប្រថុយប្រថាន។ ការណ៍នេះក៏បានធ្វើឲ្យពួកគេមានទាំង​ក្តីព្រួយបារម្ភផង  និងក្តីរំពឹងផង​ថានឹងអាច​​ទទួលបានសំណងសមរម្យសម្រាប់ការចាកចេញទៅរស់នៅលើទីតាំងថ្មី។ ទីតាំងថ្មី ដែលអាចប្រកបរបរដាំដុះចិញ្ចឹមជីវភាពដូចកន្លែងរស់នៅនាពេលបច្ចុប្បន្ន។