នៅថ្ងៃសុក្រទី២៨វិច្ឆិកា២០២៥ ជាលើកទីមួយ អង្គការសុខភាពពិភពលោក បានចេញផ្សាយសេចក្តីណែនាំពិភពលោក ទាក់ទងនឹងជំងឺអារ (គ្មានកូន) ដែលកើតមានលើប្រជាពលរដ្ឋរាប់លាននាក់ នៅលើភពផែនដី។ ហេតុអ្វីអង្គការសុខភាពចេញសេចក្តីណែនាំនៅពេលនេះ? តើសេចក្តីណែនាំមានខ្លឹមសារនិងកម្មវត្ថុយ៉ាងណា?
ក្នុងពេលដែល ប្រទេសជាច្រើននៅលើពិភពលោក កំពុងស្វែងរកដំណោះស្រាយប្រយុទ្ធជំរុញអត្រាកំណើត ប្រឆាំងនឹងវិបត្តិប្រជាសាស្ត្រ ព្រោះប្រជាពលរដ្ឋកាន់តែចាស់ អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ណែនាំ ជាលើកទីមួយ ចំនួន ៤០ចំណុច ពាក់ព័ន្ធនឹងជំងឺអារ គ្មានកូន ដែលបានក្លាយជា អាទិភាពមួយនៃសុខភាពសាធារណៈពិភពលោក។
ពីមុនមក និងក្នុងរយៈជាច្រើនឆ្នាំកន្លងមកនេះ ជំងឺអារមិនសូវបានទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ទេ និងច្រើនតែត្រូវបានគេមើលរំលង បើទោះបីជាមានទិន្នន័យ និងការសិក្សាជាច្រើន បង្ហាញថា “គ្មានកូន” អាចបង្កឱ្យមានបញ្ហាប៉ះពាល់ដល់ខួរក្បាល ដល់ផ្លូវចិត្ត កើតជាជំងឺបាក់ទឹកចិត្ត ជំងឺព្រួយថប់បារម្ភ ក៏ដោយ។
គ្មានកូនជាវិបត្តិដែលបានញាំញី មនុស្សប្រមាណជាង១៧% នៅលើពិភពលោក ឬ ត្រូវជាមនុស្សម្នាក់ក្នុងចំណោម៦នាក់។ នេះបើតាមទិន្នន័យឆ្នាំ២០២៣ ផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថាជំងឺអារបានកើនឡើងទៅគ្រប់ទិសទី តែការព្យាបាលនៅ មានកំរិត។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកចាប់ផ្តើមពង្រឹងការផ្តល់ព័ត៌មានទាក់ទងនឹងជំងឺអារផង ទាក់ទងនឹងការព្យាបាលជំងឺអារដោយប្រើថ្នាំ និងដោយការធ្វើតេស្តវិនិច្ឆ័យរោគអារផង។ ហើយនៅថ្ងៃនេះ ជាដំណាក់កាលថ្មី អង្គការសុខភាពពិភពលោកបានចេញសេចក្តីណែនាំកំរិតពិភពលោក។ បើគ្មានអនុសាសន៍ច្បាស់លាស់ទេ អ្នកជំនាញ មន្ទីរពេទ្យ នីមួយៗអាចប្រើ អាចជ្រើសរើសវិធីសាស្ត្រព្យាបាល របៀបអនុវត្ត តាមស្តង់ដារ ផ្សេងៗគ្នា ជាមួយលទ្ធផលក៏ខុសគ្នាខ្លាំងដែរ។ តែបើមានសេចក្តីណែនាំ ជាគោលមួយ ដោយឈរលើមូលដ្ឋាននិងទិន្នន័យវិទ្យាសាស្ត្រ គុណភាពព្យាបាលនឹងបានប្រសើរឡើង។ គ្រប់ប្រទេសជាសមាជិក អាចយកសេចក្តីណែនាំនេះទៅធ្វើជាគំរូសម្រាប់រៀបចំកម្មវិធីជាតិសម្របតាមស្ថានភាពរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាគិតគូរដល់ជំងឺអារ ឱ្យបានគ្រប់ជ្រុងជ្រោយ ពោលគឺទាំងផ្នែកនយោបាយសុខភាពសាធារណៈ ហិរញ្ញវត្ថុនិងការផ្តល់សេវាកម្មព្យាបាល។
ព្យាបាលរោគគ្មានកូន ថ្លៃខ្លាំង
គ្មានកូនជាវិបត្តិដែលអាចកើតមានលើមនុស្សគ្រប់ស្រទាប់ វណ្ណៈ ពណ៌សម្បុរ និងគ្រប់ទិស នៃភពផែនដី។ ប៉ុន្តែគ្រប់គ្នាមិនប្រាកដថានឹងអាចមានលទ្ធភាពទទួលបានការព្យាបាលទេ។ សេវាថែទាំនិងព្យាបាលរោគអារ មានវិសមភាពខ្លាំងណាស់ ជាពិសេស នៅប្រទេសក្រីក្រនិងមធ្យម។ សូម្បីតែនៅក្នុងប្រទេសអ្នកមាន ដែលសេវាសុខភាពល្អសម្បូរបែបខ្លាំង ក៏សេវាផ្នែកបន្តពូជ ផ្តុំគ្នាច្រើននៅទីក្រុងធំៗ និងកម្រមាននៅទីជនបទណាស់។ ដូច្នេះ អ្នកក្រីក្រខ្លាំង អ្នកមានការអប់រំទាប អ្នករស់នៅជនបទ ក្រុមជនភាគតិចដែលរងការរើសអើងស្រាប់ សុទ្ធសឹងជាអ្នកដែលមិនងាយបានទទួលសេវាថែទាំព្យាបាលសុខភាពបន្តពូជ ជាពិសេសព្យាបាលរោគអារនេះទេ។
ជាងនេះទៅទៀត ជាការពិតមិនអាចប្រកែកបាន នៅតាមប្រទេសមានចំណូលទាបនិងមធ្យម តម្លៃព្យាបាលរោគអារ ខ្ពស់កប់ពពក។ ចង់បានកូនអាចនឹងធ្វើគ្រួសារធ្លាក់ក្រផង។ បើតាមការសិក្សាស្តីពីចំណាយរបស់គូស្វាមីក្នុងការព្យាបាលរោគអារ បានសម្គាល់ឃើញថា តម្លៃព្យាបាល នៅប្រទេសក្រីក្រនិងមធ្យមភាគច្រើន ថ្លៃហួសកំរិតថវិកាចំណាយផ្នែកសុខភាព។ ពាក្យថាថ្លៃហួសចំណាយ បើតាមអង្គការសុខភាពពិភពលោក គឺនៅពេលចំណាយព្យាបាលខ្លួន មានចំណែកធំជាងចំណាយសម្រាប់ចិញ្ចឹមគ្រួសារ ហើយអាចធ្វើឱ្យគ្រួសារធ្លាក់ខ្លួនក្រ ឬតម្រូវឱ្យជ្រើសរើសបោះបង់សេចក្តីត្រូវការចាំបាច់ណាមួយ។ ក្នុងករណីខ្លះ ចំណាយ
Informations
- Émission
- Chaîne
- FréquenceChaque semaine
- Publiée10 décembre 2025 à 15:29 UTC
- Durée8 min
- ClassificationTous publics
