ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា?

នៅថ្ងៃទី២៧វិច្ឆិកា  ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក ថាញ់ សឺន បានអះអាងថា លោកនឹងលើកសំណើទៅរដ្ឋាភិបាលកម្ពុជាឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីប្រទេសជិតខាងខ្លួនមួយនេះ។ លោកក៏នឹងលើកឡើងនូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា ទៅជជែកជាមួយភាគីកម្ពុជា។ នេះមិនមែនជាលើកទី១ទេ ដែលវៀតណាមតែងតែមានសំណើឲ្យមានការជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋខ្លួននៅកម្ពុជា។ អ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញ ពីជនអន្តោប្រវេសន៍វៀតណាមដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់។ តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ឬគួរពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍?