ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 1 DAY AGO

    តើជំនួយសម្រាប់កងទ័ព និងជនភៀសសឹកពីសង្គ្រាមគួរគ្រប់គ្រង និងបែងចែកបែបណា?

    ក្រោយស្ថានការណ៍​ក្តៅនៅតាម​​ព្រំដែនវិលត្រឡប់មកសារជាថ្មី ជនភៀសសឹករាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីភូមិឋាន ទៅ​រស់នៅជំរំ​ដែលអាជ្ញាធររៀបចំជូន។ ​ក្នុងកាលៈទេសៈ​នេះ​​ ការរួបរួម​កម្លាំងសាមគ្គី​ពលរដ្ឋខ្មែរបាន​ស្តែងឱ្យឃើញ តាមរយៈ​​​​ការប្រកាសស្វែងរកជំនួយ ដើម្បីជួយទំនុកបម្រុងដល់ជនភៀសសឹក និងកងទ័ពជួរមុខ។ អ្នកតាមដានសង្គមមួយចំនួន​សាទរចំពោះ​ការរួបរួមគ្នា​​​របស់ពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសកំពុងជួបការ​លំបាក។ តែអ្នកតាម​ដានសង្គមទាំងនោះក៏ព្រួយបារម្ភថា ប្រសិនបើជំនួយនោះមិនត្រូវបានជួយឱ្យចំគោលដៅទេ វានឹងបង្កើតឱ្យមានបញ្ហាជាច្រើនជាក់ជាមិនខាន។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញរាល់ការផ្តល់ជំនួយនានា ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈកម្មាការច្បាស់លាស់មួយ ដោយមិនគួរធ្វើជាក្រុមៗ ហើយដាច់ដោយឡែកពីគ្នាឡើយ៕

    14 min
  2. 3 DAYS AGO

    តើប្រតិកម្មពីសហគមន៍អន្តរជាតិមានឥទ្ធិពលបញ្ចប់ជម្លោះខ្មែរ-ថៃ ដែរឬទេ?

    ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូម្សិលមិញ បណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់។ ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងនោះ បានផ្តោតទៅលើការអំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធ និងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងគោរពច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ អ្នកតាមដាននយោបាយកម្ពុជាខ្លះ ហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លះទៀតនៅបន្តមើលឃើញច្រកចេញ ក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញ។

    12 min
  3. 4 DAYS AGO

    ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការវាយប្រហារជាថ្មីរបស់ថៃ?

    កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងបន្តបាញ់នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។ នេះជាការផ្ទុះអាវុធក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព នៅទីក្រុងគួឡាឡាំពួ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ការផ្ទុះអាវុធដាក់គ្នាម្តងទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាការបង្ហាញពីបរាជ័យក្នុងការអនុវត្ត សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងប្រទេសទាំង២ ជាពិសេសសកម្មភាពរបស់ភាគីថៃចំពោះការមិនបានគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា។ តើការវាយប្រហារជាថ្មីមកលើកម្ពុជានាពេលនេះ បង្ហាញឲ្យឃើញពីការជាន់ឈ្លីលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព? តើកម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការផ្ទុះអាវុធជាថ្មី ការរំលោភកិច្ចព្រមព្រៀងគួឡាឡាំពួ ពីសំណាក់ប្រទេសថៃ?

    13 min
  4. 5 DAYS AGO

    តើលោក វីទីត ក្នុងនាមជាអ្នករាយការណ៍របស់ UN បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

    នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នក​រាយ​ការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមាន​សញ្ជាតិ​ថៃ​ លោក​ វីទីត មុនតាប៊ន បាន​លា​លែង​ពី​មុខ​តំណែង​ក្រោយ​បំពេញ​ការងារ​បាន​ជាង៥​​ឆ្នាំ​។​ លោក​ វីទីត​បាន​បញ្ជាក់​​ក្នុង​លិខិត​មួយ​​កាល​ពីថ្ងៃ​ទី២៤​ វិច្ឆិកា​​ថា​ ការ​លា​ឈប់​របស់​លោក​គឺបណ្តាល​មក​ពី​​បញ្ហា​សុខ​ភាព​​។​ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា លោក​​ វីទីត មុនតាប៊ន  ទំនងជាមាន​ភាព​​លំបាក​ក្នុងការ​បំពេញការងារ ​ក្រោយ​កម្ពុជា-​ថៃ​ បានធ្លាក់ក្នុង​ជម្លោះ​នៅ​តាម​ព្រំ​ដែនប្រទេសទាំងពីរ​ ទើបលោកសម្រេចចិត្តលាឈប់ពីតួនាទីជាអ្នករាយការណ៍។ អ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ក្នុងអាណតិ្តរបស់លោក វិទីត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំមានអ្វីប្រែប្រួលជាដុំកំភួនឡើយ តែលោកមានភាពសកម្មនឹងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ការលាលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អាចជាជម្រើស ត្រឹមត្រូវរបស់លោក វីទីត ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីភាគីកម្ពុជា និងថៃ។ តើក្នុង នាមជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកវីទីត បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

    14 min
  5. 6 DAYS AGO

    តើការបន្តអាណត្តិដល់អភិបាលខេត្តមួយចំនួន អាចបង្កើនប្រសិទ្ធភាពការងារដល់ពលរដ្ឋកម្រិតណា?

    លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្តតួនាទី និងភារកិច្ចជាអភិបាលខេត្តទាំងបីទៅ១អាណត្តិទៀត។ ការបន្តអាណត្តិដល់អភិបាលខេត្តទាំង៣នេះ បានទទួលទាំងការសាទរ និងរិះគន់ពីប្រជាពលរដ្ឋ។ ជាពិសេសសម្រាប់ខេត្តបាត់ដំបង សាធារណជនមួយចំនួនបានបញ្ចេញមតិរិះគន់អភិបាលខេត្តថា មានភាពយឺតយ៉ាវក្នុងការបង្ហើយការដ្ឋាននៃការជួសជុលផ្លូវក្នុងទីប្រជុំជនក្រុង។ តើការបន្តអាណត្តិដល់បណ្តាអភិបាលខេត្តមួយចំនួន អាចនាំប្រសិទ្ធភាពការងារ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋបានកម្រិតណា?

    12 min
  6. 5 DEC

    តើការតស៊ូមតិការទូតរបស់កម្ពុជាលើឆាកអន្តរជាតិមានប្រសិទ្ធភាពកម្រិតណាក្នុងជម្លោះព្រំដែនជ

    ក្នុងការដោះស្រាយ​ជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូតនៅលើឆាកអន្តរជាតិ ​នារយៈ​ពេលចុងក្រោយនេះ។ នេះជាអ្វីដែលក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ឃើញ​ជុំវិញយុទ្ធសាស្ត្រការទូតរបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងបណ្តាតំណាងរបស់ខ្លួននៅវេទិកាអន្តរជាតិធំៗ តែងតែឆ្លៀតច្បិចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ រួមទាំងការបកស្រាយ ឆ្លើយតបទៅនឹងអ្វី ដែលថៃតែងចោទ​កម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា យន្តការការទូតរបស់កម្ពុជា កំពុងហុចផ្លែផ្កាមួយចំនួន តួយ៉ាងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាច ព្រមទាំងអាចបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តនូវអ្វីដែលខ្លួនបានពន្យល់បកស្រាយ។

    10 min
  7. 4 DEC

    តើកម្ពុជាត្រូវប្រយ័ត្នបែបណាកុំឱ្យការលើកលែងទិដ្ឋាការដល់ពលដ្ឋចិន រំខានទៅដល់ការបង្ក្រាបប

    នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិន ពោលគឺគ្រាន់តែបំពេញ E-arrival Card ប៉ុណ្ណោះ។ គម្រោងសាកល្បងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិននឹងត្រូវធ្វើឡើងរយៈពេល៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យជនជាតិចិនអាចស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេល ១៤ថ្ងៃ ដោយគ្មានការកំណត់ចំនួនដង នៃដំណើរមកកម្ពុជា។ អ្នកវិភាគសង្គមមួយចំនួនចាត់ទុកការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ហាក់មិនសមស្របនឹងស្ថានការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងដុតដៃដុតជើងបង្ក្រាបបទល្មើសឆបោកអនឡាញ។ តើកម្ពុជាគួរមានវិធានការប្រុងប្រយ័ត្នបែបណា ដើម្បីជៀសវាងការកើនឡើងនៃឧក្រិដ្ឋកម្មអនឡាញ តាមរយៈការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន?

    13 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like