បទយកការណ៍

ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ

ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុង​ចំនួន​ដ៏ច្រើន​បែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរក​ដំណោះស្រាយ​មួយចំនួន ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ៕