បទយកការណ៍

សហគមន៍ភ្នំណាមលៀរ ចង់ឃើញការកែលម្អផ្លូវ ដើម្បីជំរុញទេសចរណ៍ក្នុងតំបន់

តំបន់ការពារធម្មជាតិភ្នំណាមលៀរនៅក្នុងខេត្តមណ្ឌលគិរី  មិនត្រឹមតែកន្លែងអភិរក្សសត្វព្រៃ និងសត្វស្លាបជាច្រើនប្រភេទប៉ុណ្ណោះទេ តែក៏ជាតំបន់កម្សាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។ កង្វះហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជាពិសេសផ្លូវទៅកាន់ភ្នំណាមលៀរ ដែលរងការខូចខាតឥតដាច់ ដោយសារភ្លៀងធ្លាក់នៅរដូវវស្សា ជាហេតុធ្វើឱ្យតំបន់ទេសចរណ៍មួយនេះខ្សត់ភ្ញៀវទៅកម្សាន្ត។ ក្នុងន័យនេះ ទាំងភ្ញៀវទេសចរ និងប្រជាសហគមន៍ចង់ឃើញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យបានទូលំទូលាយ ជាពិសេសការជួសជុលកែលម្អបណ្តាញផ្លូវតភ្ជាប់ទៅភ្នំណាមលៀរឱ្យបានល្អប្រសើរ៕