ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. HACE 6 H

    ហេតុអ្វីក្រសួងយុត្តិធម៌បញ្ជាឲ្យប្តឹងឧទ្ធរណ៍លើករណីអតីតមន្ត្រីនគរបាលជាន់ខ្ពស់ លោក ហ៊ុន ហ

    នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០២៥ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជាឲ្យ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​កាត់​ទោស​ ​លោក ​ហ៊ុន​ ហេង​ អតីត​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដែល​បាន​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​បុក​មនុស្ស​ស្លាប់​ម្នាក់​ និង​បង្ក​ឲ្យ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​។​ បទ​បញ្ជា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កើត​ឡើង​ ក្រោយ​ពី​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ថា​ ទោស​ទណ្ឌ​លើ ​លោក ហ៊ុន ហេង ​មាន​កម្រិត​ស្រាល​ បើ​ធៀប​នឹង​ទង្វើ​របស់​គាត់​។​ គួរ​ជ្រាប​ថា​ លោក ​ហ៊ុន ​ហេង ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ តែ​ត្រូវ​អនុវត្ត​ទោស​ជាប់​ពន្ធនា​គារ​តែ​ ១​ឆ្នាំ​ប៉ុណ្ណោះ​។​ ការណ៍​នេះ​បាន​ញ៉ាំង​ឲ្យ​មហាជន​ផ្ទុះ​ការ​រិះ​គន់​ថា ​មាន​ភាព​អយុត្តិធម៌​។​ អយុត្តិ​ធម៌​ដែល​អ្នក​រិះគន់​បាន​ប្រៀប​ធៀប​ជា​មួយ​ករណី​អ្នក​នយោ​បាយ​ប្រឆាំង​ និង​សកម្ម​ជនខ្លះ​ដែល​ទទួល​ទោស​ធ្ងន់​ធ្ងរ​ ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​៕

    11 min
  2. HACE 1 DÍA

    ឧក្រិដ្ឋកម្មអនឡាញ៖ តើកម្ពុជាគួរដោះស្រាយបែបណាចំពោះវិធានការក្តៅផ្ទួនៗពីអន្តរជាតិ?

    សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃទី១៥តុលាបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញ។ អាមេរិកបានដាក់ពាក្យបណ្តឹងបង្កកទ្រព្យសម្បត្តិឈ្មួញរកស៊ីជនជាតិចិន ទទួលបានសញ្ជាតិខ្មែរ និងអង់គ្លេសរូបនេះ ក្នុងទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ។ អ្នកឃ្លាំមើលសង្គម យល់ថា វាល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាត្រូវព្យាបាលជំងឺមួយនេះឱ្យដាច់ស្រឡះ ជៀសវាងការផុងខ្លួនកាន់តែជ្រៅនៅក្នុងបទល្មើសឆបោកអនឡាញ។

    12 min
  3. HACE 3 DÍAS

    តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

    ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លានដុល្លារ។ អ្នកពាក់ព័ន្ធវិស័យទេសចរណ៍នានាបានសម្តែងការព្រួយបារម្ភចំពោះអំពើឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ក្រោយយុវជនកូរ៉េខាងត្បូងម្នាក់បានស្លាប់កាលពីពេលថ្មីៗនេះនៅខេត្តកំពត។ ក្នុងន័យនេះ ប្រតិបត្តករក្នុងវិស័យទេសចរណ៍បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាត់វិធានការលើអំពើឆបោកតាមអនឡាញឲ្យទាន់ពេលដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍៕

    12 min
  4. HACE 4 DÍAS

    ក​ម្ពុជាគួរដោះស្រាយយ៉ាងណាចំពោះការបន្តចោទប្រកាន់រឿងឧក្រិដ្ឋកម្មអនឡាញ?

    ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្ម​អនឡាញ​លើជនជាតិកូរ៉េខាងត្បូងនៅកម្ពុជាមួយនេះ ត្រូវបានគេលើកយកមកជជែក​យ៉ាង​ផុសផុល​ជាថ្មីតាមបណ្តាញសង្គម។ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៥ លោក លី ចែម្យុង បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការផ្លូវទូតដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ឧក្រិដ្ឋកម្មអនឡាញជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់មុខមាត់ និងសណ្តាប់ធ្នាប់សង្គមកម្ពុជា។ ក្នុងន័យនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យតឹងរ៉ឹង និងម៉ឺងម៉ាត់។ តើកម្ពុជាគួរដោះស្រាយយ៉ាងណានឹងការចោទប្រកាន់លើរឿងឧក្រិដ្ឋកម្មតាមអនឡាញនេះ?

    14 min
  5. HACE 5 DÍAS

    ផែនការផាកពិន័យឡើងវិញរងការរិះគន់ ក្រោយប៉ូលិសចរាចរណ៍បាត់មុខមួយរយៈនៅតាមស្តុប

    ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០២៥​ថា​ លោក​នឹង​ស្នើ​ទៅ​ក្រ​សួង​មហា​ផ្ទៃ ​ដើម្បី​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​នគរ​បាល​ចរាចរណ៍​ចាប់​អនុវត្ត​ច្បាប់ ​និង​ផាក​ពិន័យ​លើ​អ្នក​បើក​បរ​ល្មើស​ច្បាប់​ចរាចរណ៍​ឡើង​វិញ​។​ ការ​លើក​ឡើង​នេះ​ ដោយ​សារ​ សមត្ថ​កិច្ច​សង្កេត​ឃើញ​ថា​ ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​គួរ​ឲ្យ​បារម្ភ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ក្នុង​រយៈ​ពេល​៣​ខែ​នៃការ​ផ្អាក​ការ​ផាក​ពិន័យ​ចរា​ចរណ៍។​ តែ​ក្រោយ​ពេល​មេ​ប៉ូលិស​បង្ហាញ​ចេតនា​អនុវត្ត​ការ​ផាក​ពិន័យ​ចរាចរណ៍​ឡើង​វិញ​នេះ​ មហា​ជន​ចាប់​ផ្តើម​មាន​ប្រតិកម្ម​ភ្លាមៗ ​ដោយ​បាន​លើក​ជា​មតិ ​និង​ចោទ​សួរ​ពី​អវត្ត​មាន​របស់​នគរបាល​ចរាចរណ៍​ប្រចាំ​ការ​នៅ​តាម​ភ្លើង​ស្តុប​ គ្រា​ដែល​មាន​ការ​កក​ស្ទះ​។

    9 min
  6. HACE 6 DÍAS

    តើការមើលឃើញជាក់ស្តែងពីទង្វើយោធាថៃរបស់ក្រុមអង្កេតការណ៍អន្តរកាល អាចដាក់បន្ទុកថៃបែបណា?

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅថ្ងៃសុក្រទី១០ខែតុលាម្សិលមិញនេះ បានចុះទៅឃ្លាំមើល និងឃើញជាក់ស្តែងពីទង្វើរបស់ក្រុមយោធាថៃ ដែលទន្រ្ទានចូលទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រុមយោធាថៃដែលបានធ្វើសកម្មភាពចូលទន្រ្ទានទឹកដីកម្ពុជា ជាថ្មីម្តងទៀត ដោយបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដី ដែលជាដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា នេះជាភស្តុតាងដ៏រឹងមាំមួយ ដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល បានឃើញតថភាពពិតនៃសកម្មភាពដ៏គឃ្លើនរបស់យោធាថៃ។ តាមអ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជា យោធាថៃ ដូចជាមិនអើពើនឹងបទឈប់បាញ់ ហើយបានធ្វើសកម្មភាពតាមតែអំពើចិត្តមករំលោភបំពានលើដែនអធិបតេយ្យកម្ពុជា។

    12 min
  7. 10 OCT

    អ្នកឃ្លាំមើលថា ស្ថានការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅតែផុយស្រួយ

    ក្រុម​អ្នក​តាម​ដាន​ថា ​ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ នៅ​ត្រង់​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​ នៅ​តែ​ផុយ​ស្រួយ បើ​ទោះបី​ជា​ភាគី​ថៃ​មិន​អាច​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​វាត​ទី​ដណ្តើម​យក​ភូមិ​ទាំង​ពីរ​របស់​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​នេះ​ក៏ដោយ​។​ បើ​ទោះ​ជា​ភាគី​ថៃ​មិន​អាច​ធ្វើ​អ្វី​បាន​ទៅ​តាម​ការ​ដាក់​ឱសាន​វាទ​របស់​ខ្លួន​ តែ​អ្នក​ឃ្លាំមើល​ លើក​ឡើង​ថា​ កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​ ត្បិត​យោធា​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ត​ជំនាន់​៕

    9 min

Acerca de

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Más de RFI ខេមរភាសា / RFI Khmer

También te podría interesar