
កិច្ចប្រជុំកំពូលCOP29 កៀរគរហិរញ្ញវត្ថុនិងរកដំណោះស្រាយទប់ទល់ការប្រែប្រួលអាកាសធ
កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 29 បើកធ្វើនៅក្រុងបាគូ ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១វិច្ឆិកានេះ រហូត ដល់២២វិច្ឆិកា ខាងមុខ។ ជំនួបកំពូលរៀបចំដោយអង្គការសហប្រជាជាតិ លើកនេះ ផ្តោតជាសំខាន់ដើម្បីកៀរគរហិរញ្ញវត្ថុនិងរកដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសរកមធ្យោបាយជួយប្រទេសក្រីក្រ ឲ្យមានសមត្ថភាពនិងលទ្ធភាព សម្របខ្លួននឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុនៃកិច្ចប្រជុំពិភពលោកនេះ ត្រូវថមថយសន្ទុះជាខ្លាំង ព្រោះតែជ័យជម្នះជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ឡើងដឹកនាំសហរដ្ឋអាមេរិកនៅពេលដ៏ខ្លីខាងមុខ។
អវត្តមានមេដឹកនាំកំពូលៗរបស់ពិភពលោក
ថ្នាក់ដឹកនាំធំៗក្នុងលោក បញ្ជាក់អវត្តមាន មិនចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 29 នោះទេ។ អធិការបតីអាល្លឺម៉ង់ ប្រធានាធិបតីបារាំង ប្រមុខរដ្ឋចិន ចៅហ្វាយសេតវិមានអាមេរិក ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្ត្រីឥណ្ឌា សុទ្ធសឹងតែថាអវត្តមាន ដោយសំអាងហេតុផលផ្សេងៗគ្នា។ អ្នកខ្លះប្រកាសលុបចោលដំណើរទៅប្រជុំនៅអាស៊ែរបៃហ្សង់ នោះ ដោយថាមានជំងឺ ឬ ខ្លះព្រោះមានបញ្ហាវិបត្តិក្នុងស្រុក ជាដើម។ រុស្ស៊ី, លោក វ្ល៉ាឌីមៀរ ពូទីន មិនទៅទេ តែឲ្យនាយករដ្ឋមន្ត្រីទៅជំនួស។
ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ដែលតំណាងឲ្យ ៧៧% នៃការបញ្ចេញផ្សែងឧស្ម័នផ្ទះកញ្ចក់ បំពុលផែនដីនិងជំរុញកំណើនកម្តៅផែនដីនោះ, មានមេដឹកនាំកំពូលប្រទេសតែ ៤ ប៉ុណ្ណោះ ដែល បានអញ្ជើញទៅដោយផ្ទាល់នៅអាស៊ែរបៃហ្សង់។ នោះគឺនាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ, លោកស្រីចរចា មេឡូនី នាយករដ្ឋមន្ត្រីអ៊ីតាលី, ប្រធានាធិបតីតួកគី រេសេប តាយីប អ៊ែរដូហ្កាន និងព្រះចៅអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន។ បើគិតក្នុងរង្វង់ប្រទេសសហភាពអឺរ៉ុបវិញ មានតែនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez និងប្រធានាធិបតីប៉ូឡូញ Andrzej Duda ហើយនិងប្រធានក្រុមប្រឹក្សាអឺរ៉ុប ស្ហាល មីស្ហែល ក៏ប៉ុន្តែ ប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន មិនអញ្ជើញទៅក្រុងបាគូ នោះឡើយ។
ទោះចង់មិនចង់ ការថមថយការចូលរួមក្នុងកិច្ចការអាកាសធាតុពីថ្នាក់ដឹកនាំពិភពលោក គ្រានេះ មានចំណែកធំ ព្រោះតែផលវិបាកនៃជ័យជម្នះរបស់លោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិកជាថ្មី។ ចំពោះប្រទេសគិតគូរអាកាសធាតុ និងក្រុមអ្នកស្រឡាញ់បរិស្ថាន, លោក ដូណាល់ ត្រាំ ជារណាំងបង្អាក់ដំណើរប្តេជ្ញាចិត្តទប់ទល់ទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែល សហរដ្ឋអាមេរិក ធ្លាប់បានសន្យា ហើយនិងជារាំងខ្ទប់ការទូតបរិស្ថានអាកាសធាតុ។
គេដឹងហើយថា លោក ដូណាល់ ត្រាំ ត្រូវ អ្នកបរិស្ថានអាកាសធាតុ រិះគន់ថ្កោលទោស ថាគ្មានគំនិតស្នេហាបរិស្ថានភពផែនដីនោះឡើយ។ លោក ត្រាំ ខ្លួនឯង បានអះអាងញឹកញយនិងជាសាធារណៈ ថាការប្រែប្រួលអាកាសធាតុ ជារឿងគួរឲ្យអស់សំណើច ជារឿងកំប្លែងលេងសើច។ កាលពីកាន់អំណាចអាណត្តិមុន លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដើម្បីអាកាសធាតុទីក្រុងប៉ារីស តែត្រូវលោក ចូ បៃដិន បាននាំអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងវិញ នៅឆ្នាំ២០២១។ លោកត្រាំ ក៏នឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ជាថ្មីទៀត នៅពេលលោកចូលកាន់អំណាច ជាផ្លូវការ នៅដើមឆ្នាំថ្មីខាងមុខ។ ហើយលោក សន្យាបើកដៃឲ្យក្រុមហ៊ុនអាមេរិក ជីក ខួង រ៉ែ និងចម្រាញ់ប្រេង យ៉ាងពេញទំហឹង។ សកម្មភាពទាំងនេះ ផ្ទុយពីកិច្ចខំប្រឹងប្រែងដើម្បីអាកាសធាតុ។
អាស៊ែរបៃហ្សង់ ចាប់ខ្លួនសកម្មជនបរិស្ថាន
អាស៊ែរបៃហ្សង់ ត្រូវគេចាត់ថា ជាកូនសិស្សមិនសូវល្អទេ ខាងគោរពសិទ្ធិមនុស្ស ហើយក៏ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន ព្រមទាំងបូមចម្រាញ់ឧស្ម័ន រ៉ែ និងប្រេង ក៏ច្រើនសន្ធឹកណាស់ដែរ។ ចំពោះបញ្ហាសិទ្ធិមនុស្ស ប្រទេសនេះចាប់ខ្លួនក្រុមអ្នកប្រឆាំង និងអ្នកទោសនយោបាយ ជាច្រើនសិបនាក់ដាក់ពន្ធនាគារ។ ក្នុងចំណោះមនោះ មានទាំងអ្នកកាសែត ហើយនិងក្រុមសកម្មជនអាមេនីទាមទារផ្តាច់ខ្លួន ដែរ។ អ្នកជាប់ឃុំ
Informations
- Émission
- Chaîne
- FréquenceTous les jours
- Publiée11 novembre 2024 à 11:40 UTC
- Durée8 min
- ClassificationTous publics