
អ្នកតាមដានសង្គមនយោបាយនៅកម្ពុជាមើលឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនងាយបញ្ចប់ទេ
ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២១ វិច្ឆិកានេះ មានរយៈពេលជាង ១០០ថ្ងៃហើយ ប៉ុន្តែកំដៅនៃភាពតានតឹង រួមទាំងការប្រឈមមុខរវាងកងទ័ពនៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែន នៅតែបន្តមាន។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជាមួយចំនួន បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនងាយនឹងបញ្ចប់នោះទេ ប្រសិនបើថៃ មិនព្រមបោះបង់មហិច្ចតា ចង់បានទឹកដីកម្ពុជា ហើយថៃ មិនអនុវត្តតាមច្បាប់អន្តរជាតិ។
Informations
- Émission
- Chaîne
- FréquenceTous les jours
- Publiée20 novembre 2025 à 23:18 UTC
- Durée10 min
- ClassificationTous publics