កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥

    HACE 14 H

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥

    ១) ​​​ថៃបង្ហាញ​មហិច្ឆិតារឆោតល្ងង់ផ្នែកច្បាប់អន្តរជាតិ និងបំពានលើ​អធិប​តេយ្យរបស់កម្ពុជា ប្រសិនបើលុប (MOU)ចំនួនពីរជាមួយកម្ពុជា។ ២) ​​អតិថិជនគម្រោងដីឡូតិ៍ផ្លូវជាតិលេខ៦A របស់ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ដល់ពួកគេបន្ទាប់ពីអូសបន្លាយ​ជិត៥​ឆ្នាំ​។ ៣) ​​កញ្ញា កឹម មនោវិទ្យា៖ តើកម្ពុជាបានត្រៀមគោរពគោលការណ៍​អន្តរ​ជាតិផ្សេងទៀតដែរទេ នៅពេលដែលខ្លួនទាមទារឱ្យថៃគោរព​គោល​ការអន្តរជាតិ។ ​៤) អាមេរិកបិទរដ្ឋាភិបាលរបស់ខ្លួន​នៅកណ្ដាល អធ្រាតុ យប់នេះ​ក្រោយពីសភាទាំង២បក្សទាស់គ្នារឿងកញ្ចប់ថវិកា

    24 min
  2. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

    HACE 1 DÍA

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

    ១) ​​អតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យប្រទេសថៃ កុំលាបពណ៌​មក​លើ​ប្រទេសកម្ពុជាទាក់ទងឧក្រិដ្ឋកម្មអនឡាញ ពីព្រោះមេឧក្រិដ្ឋ​ជន​មួយភាគ​ធំគឺជាជនជាតិថៃ។ ២) ​​សហរដ្ឋអាមេរិកព្រមានថា ​​កម្ពុជា​ មិនត្រឹមតែ​មិនបាន​ដោះស្រាយ​បញ្ហាជួញ​ដូរ​មនុស្ស​ទេ​ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធ​ក្នុងការ​ជួយ​ជ្រោម​ជ្រែង​ឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត។ ៣) ​​ក្រសួងការបរទេសកម្ពុជា ច្រានចោល ការចោទប្រកាន់របស់ ភាគី​ថៃ ពីការបាញ់ប្រហារពាក់ព័ន្ធជម្លោះព្រំដែន។ ​៤) ​នាយករដ្ឋមន្ត្រីថៃ ប៉ុនប៉ងលុបកិច្ចព្រមព្រៀងឆ្នាំ២០០០ និង២០០១ រវាង​កម្ពុជា-ថៃ ខណៈអ្នកវិភាគថាមិនអាចធ្វើទៅបាននោះឡើយ។ ៥) ជ័យជម្នះបក្សកាន់អំណាចលំអៀងអឺរ៉ុបជាការបញ្ជាក់ថាប្រជាជន​ម៉ុលដាវីមិនសម្រេចទៅនៅខាងរុស្ស៊ីនោះទេ។

    28 min
  3. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥

    HACE 2 DÍAS

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥

    ១) ​កិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ប្រឈម​នឹង​ការលុបចោល។ ២) ​CMAC៖ ថៃគ្មានលេសប្រកែកជុំវិញការផ្លោងគ្រាប់​កាំភ្លើង​ធំ​មក​លើ​កម្ពុជា។ ៣) ​លោក ហ៊ុន សែន ឱ្យ​អាជ្ញាធររើស​អតីតយុទ្ធជន និងនិវត្តជន ដែល​មាន​​លក្ខណៈសម្បត្តិល្អ ធ្វើ​ជា​អ្នក​ដឹកនាំសហគមន៍។ ៤) កម្ពុជាជំទាស់ ថៃលើការប្រកាសអនុវត្តច្បាប់លើពលរដ្ឋ​ខ្មែរ​នៅ​ភូមិជោគជ័យ និងភូមិព្រៃចាន់។ ៥) រដ្ឋាភិបាលថ្មីនេប៉ាល់ចេញបំរាមមិនឱ្យនាយករដ្ឋមន្ត្រីធ្លាក់ពី​អំណាច​ចាកចេញពីទីក្រុង Kathmandu ដោយបង្គាប់ឱ្យរង់ចាំ​ឡើង​តុលាការ។

    23 min
  4. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

    17 SEP

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

    ១) ​​​ក្រសួងការងារ៖ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែក​​កាត់ដេរ​នៅ​កម្ពុជាឆ្នាំ២០២៦ ត្រូវបានកំណត់ត្រឹម​២១០ដុល្លារ។ ២) ការសែតអន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត បរាជ័យយ៉ាងអាម៉ាស​ក្នុងការដឹកនាំកម្ពុជារយៈពេល២ឆ្នាំកន្លងមកនេះ។ ៣) អតីតមេធាវីសាលក្តីខ្មែរក្រហម ចាត់ទុក មហាអំណាចចិន​ជា​សម្ព័ន្ធ​មិត្តដ៏ចង្រៃបំផុតរបស់កម្ពុជា។ ៤) ចិនប្រកាស​បន្តគាំទ្រគម្រោងព្រែកជីកហ្វូណន។ ៥) អត្ថបទស្រាវជ្រាវ៖ការផលិតប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះពី២០​ទៅ​២៥%នៅក្រោមការវាយប្រហារដោយ អាវុធដ្រូនរបស់អ៊ុយក្រែន។

    26 min

Acerca de

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Más de The Cambodia Daily Khmer

También te podría interesar