ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រោយបិទច្រកឈូងសមុទ្រថៃ តើកម្ពុជាពិតជារងផលប៉ះពាល់សេដ្ឋកិច្ច ឬយ៉ាងណា?

ថៃបានបញ្ជាឱ្យមានការបិទច្រកឈូងសមុទ្រថៃ ដើម្បីបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងសម្ភារៈយោធាមកប្រទេសកម្ពុជា និងកំណត់ដែនទឹកជុំវិញកំពង់ផែកម្ពុជាជាតំបន់ដែលមានហានិភ័យខ្ពស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះ​យល់ថា កម្ពុជានឹងរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើថៃបិទច្រកសមុទ្រនោះមែន។ តែពួកគេថា កម្ពុជាក៏មានសិទ្ធិប្តឹងទៅអង្គការសហប្រជាជាតិ ដោយប្រើច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ អំពីការ​​រំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបែបនេះ​ក្តី អ្នកជំនាញក៏មើលឃើញពីភាពផុយស្រួយ ដោយសារតែកម្ពុជាពុំទាន់បានផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នៅឡើយ។ តើកម្ពុជាពិតជារងផលប៉ះពាល់សេដ្ឋកិច្ច ឬយ៉ាងណា ក្រោយបិទច្រកឆ្លងកាត់នៅ​​ឈូងសមុទ្រថៃ?