នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅឯសកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ រាជធានីភ្នំពេញ យុវជន ពលរដ្ឋ និងកងកម្លាំងយោធាគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះកររួបរួមគ្នាមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជាកម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រជាជនដែលរស់នៅតាមព្រំដែន។ កម្មវិធីបរិច្ចាគឈាមមួយនេះត្រូវបានរៀបចំភ្លាមៗ នៅក្រោយជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃចាប់ឡើងកម្តៅជាថ្មី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបណ្តាលអោយកងទ័ព និងប្រជាជនខ្មែរជាយដែន យ៉ាងហោច ៤នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស៕
Πληροφορίες
- Εκπομπή
- Κανάλι
- ΣυχνότηταΚαθημερινή
- Δημοσιεύτηκε9 Δεκεμβρίου 2025 στις 12:20 μ.μ. UTC
- Διάρκεια7 λεπτά
- ΚαταλληλότηταΚατάλληλο
