ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 11 Ώ. ΠΡΙΝ

    អ្នកជំនាញ៖ សម្ពាធរបស់មហាអំណាចជាយន្តការសំខាន់ក្នុងការបញ្ចប់ការឈ្លានពានរបស់ថៃលើកម្ពុជា

    ក្នុងជម្លោះខ្មែរ-ថៃ ​រយៈពេល​ ១​៣ថ្ងៃមកនេះ រដ្ឋាភិបាល​កម្ពុជាបានបញ្ជាក់ពីការបន្ត​ឈ្លានពានពីសំណាក់​យោធាថៃ​​​លើដែនអធិបតេយ្យកម្ពុជា​​។ ​តាមក្រសួងការពារជាតិ ​គិតត្រឹមថ្ងៃទី​១៩ធ្នូនេះ​​ ថៃបានប្រើប្រាស់​អាវុធ​ធន់ធ្ងន់កម្រិតបំផ្លាញខ្ពស់​ ​និងប្រើ​​​គ្រប់មធ្យោបាយដើម្បីវាតទីចូលខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា​។ ក្នុងពេលជាមួយគ្នានេះ ប្រទេសមហាអំណាច ដូចជាសហរដ្ឋ​អាមេរិក ចិន សហភាពអឺរ៉ុប និងសហគមន៍បានទទូចឲ្យភាគីជម្លោះកម្ពុជា-ថៃ ត្រលប់ទៅ​អនុវត្តបទឈប់បាញ់ឡើងវិញ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ថា សម្ពាធរបស់មហាអំណាច ជាពិសេសការលូកដៃចូលអន្តរាគមន៍របស់ចិនពេលថ្មីៗនេះ គឺជាយន្តការដ៏សំខាន់ ដែលអាចឈានទៅរកការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃក្នុងពេលបច្ចុប្បន្ន។

    14 λεπτά
  2. 1 ΗΜ. ΠΡΙΝ

    អ្វីទៅជាហេតុផលដែលជំរុញឲ្យចិនសម្រេចចិត្តអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

    នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Deng Xijun ត្រូវ​មកធ្វើទសុ្សនកិច្ច​នៅប្រទេសកម្ពុជា និងប្រទេសថៃ។ គោលដៅ គឺដើម្បីអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ពិសេសជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់ និងដោះស្រាយជម្លោះដោយប្រើយន្តការ ការទូត។ អ្នកវិភាគមើលឃើញ ២ចំណុច ដែលធ្វើឲ្យមហាអំណាច​ចិន​ចូលខ្លួន​អន្តរាគមន៍។ ទី១ ចិនចង់បង្ហាញថា ខ្លួននៅតែដើរតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពក្នុង​តំបន់ និងពិភពលោក ហើយទី២ ចិនចាំអ៊ុតមើលលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកជាមុនសិនដែរ។

    15 λεπτά
  3. 3 ΗΜ. ΠΡΙΝ

    តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌឈប់បាញ់ទាំង ៣ចំណុចរបស់ថៃពេលនេះ?

    នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយបង្ហាញលក្ខខណ្ឌចំនួន ៣ចំណុចសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លក្ខខណ្ឌទី១ កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ទី២ បទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង និងទី៣ កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។ អ្នកវិភាគនានានៅកម្ពុជាយល់ឃើញថា លក្ខខណ្ឌទាំង ៣ របស់ថៃគឺជាចំណុចងាយៗ និងថា កម្ពុជាធ្លាប់បានគោរពយ៉ាងខ្ជាប់ខ្ជួនលើចំណុចទាំងនោះរួចហើយនាពេលកន្លងមក។ តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌទាំង ៣ចំណុចរបស់ថៃពេលនេះ?

    13 λεπτά
  4. 4 ΗΜ. ΠΡΙΝ

    ក្រោយបិទច្រកឈូងសមុទ្រថៃ តើកម្ពុជាពិតជារងផលប៉ះពាល់សេដ្ឋកិច្ច ឬយ៉ាងណា?

    ថៃបានបញ្ជាឱ្យមានការបិទច្រកឈូងសមុទ្រថៃ ដើម្បីបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងសម្ភារៈយោធាមកប្រទេសកម្ពុជា និងកំណត់ដែនទឹកជុំវិញកំពង់ផែកម្ពុជាជាតំបន់ដែលមានហានិភ័យខ្ពស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះ​យល់ថា កម្ពុជានឹងរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើថៃបិទច្រកសមុទ្រនោះមែន។ តែពួកគេថា កម្ពុជាក៏មានសិទ្ធិប្តឹងទៅអង្គការសហប្រជាជាតិ ដោយប្រើច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ អំពីការ​​រំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបែបនេះ​ក្តី អ្នកជំនាញក៏មើលឃើញពីភាពផុយស្រួយ ដោយសារតែកម្ពុជាពុំទាន់បានផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នៅឡើយ។ តើកម្ពុជាពិតជារងផលប៉ះពាល់សេដ្ឋកិច្ច ឬយ៉ាងណា ក្រោយបិទច្រកឆ្លងកាត់នៅ​​ឈូងសមុទ្រថៃ?

    15 λεπτά
  5. 5 ΗΜ. ΠΡΙΝ

    តើកម្ពុជាអាចស្នើយោធាបរទេសចូលអន្តរាគមន៍ឲ្យថៃបញ្ឈប់សង្គ្រាមបានឬទេ?

    ចាប់​តាំង​ពី​ថៃ​បើក​ការ​វាយ​ប្រហារ​កម្ពុជា​ជា​លើក​ទី​២ ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​ចេញ​មុខ​ថ្កោល​ទោស​ថៃ​នៅ​ឡើយ​។​ ដោយ​ឡែក​ អាមេរិក និង​ម៉ាឡេស៊ី បាន​បន្ត​ចេញ​មុខ​ប្រាប់​ថៃ​និង​កម្ពុជា ឲ្យ​អនុវត្ត​បទ​ឈប់​បាញ់​ តែ​ថៃ​មិន​ព្រម​ស្តាប់​។​ ចំណែក ​ចិន​ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា​បាន​ប្រាប់​កម្ពុជា​ឲ្យ​បន្ត​អត់​ធ្មត់​។​ នៅ​ចំពោះ​មុខ​ស្ថានការណ៍​នេះ​ តើ​កម្ពុជា​គួរ​តែពឹង​យោធា​បរទេស​ណាឲ្យ​ធ្វើ​អន្តរាគមន៍​ដើម្បី​បង្ខំ​ថៃ​ឲ្យ​បញ្ឈប់​សង្គ្រាម​បាន​ឬទេ?

    10 λεπτά
  6. 6 ΗΜ. ΠΡΙΝ

    ហេតុអ្វីថៃមិនស្តាប់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមព្រំដែនជាមួយកម្ពុជា?

    នៅយប់ថ្ងៃទី១២ធ្នូនេះ មេដឹកនាំទីក្រុងភ្នំពេញ និងបាងកក ជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម។ លោកត្រាំបានសរសេរសារខ្លីនៅលើបណ្តាញសង្គមTruth Social ថា មេដឹកនាំនៃប្រទេសទាំងពីរយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ហើយនឹងត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។​ ក៏ប៉ុន្តែនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបើកប្រតិបត្តិទម្លាក់គ្រាប់បែកតាមផ្លូវអាកាសមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ខណៈនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថា ថៃនឹងបន្តសកម្មភាពយោធា រហូតដល់ខ្លួនមានអារម្មណ៍ថា ថៃគ្មានការគំរាមកំហែងពីភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា សម្តីរបស់នាយករដ្ឋមន្ត្រីហួសសុពលភាពថៃ ពុំអាចយកជាការបានឡើយ។ ក៏ប៉ុន្តែ ការអះអាងបែបនេះ សបញ្ជាក់ថា ថៃមិនញញើតនឹងអាមេរិក ហើយមិនខ្វល់ពីច្បាប់អន្តរជាតិ។

    14 λεπτά
  7. 11 ΔΕΚ

    តើជំនួយសម្រាប់កងទ័ព និងជនភៀសសឹកពីសង្គ្រាមគួរគ្រប់គ្រង និងបែងចែកបែបណា?

    ក្រោយស្ថានការណ៍​ក្តៅនៅតាម​​ព្រំដែនវិលត្រឡប់មកសារជាថ្មី ជនភៀសសឹករាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីភូមិឋាន ទៅ​រស់នៅជំរំ​ដែលអាជ្ញាធររៀបចំជូន។ ​ក្នុងកាលៈទេសៈ​នេះ​​ ការរួបរួម​កម្លាំងសាមគ្គី​ពលរដ្ឋខ្មែរបាន​ស្តែងឱ្យឃើញ តាមរយៈ​​​​ការប្រកាសស្វែងរកជំនួយ ដើម្បីជួយទំនុកបម្រុងដល់ជនភៀសសឹក និងកងទ័ពជួរមុខ។ អ្នកតាមដានសង្គមមួយចំនួន​សាទរចំពោះ​ការរួបរួមគ្នា​​​របស់ពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសកំពុងជួបការ​លំបាក។ តែអ្នកតាម​ដានសង្គមទាំងនោះក៏ព្រួយបារម្ភថា ប្រសិនបើជំនួយនោះមិនត្រូវបានជួយឱ្យចំគោលដៅទេ វានឹងបង្កើតឱ្យមានបញ្ហាជាច្រើនជាក់ជាមិនខាន។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញរាល់ការផ្តល់ជំនួយនានា ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈកម្មាការច្បាស់លាស់មួយ ដោយមិនគួរធ្វើជាក្រុមៗ ហើយដាច់ដោយឡែកពីគ្នាឡើយ៕

    14 λεπτά

Σχετικά με το podcast

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Περισσότερα από RFI ខេមរភាសា / RFI Khmer

Ίσως να σας αρέσουν