ការភ្លេចអាចរំខានការរស់នៅប្រចាំថ្ងៃនិងគួរឱ្យខឹងខ្លួនឯងខ្លាំងណាស់នៅពេលខ្លះ។ អ្នកមានអាយុច្រើនវិញ បារម្ភនឹងខ្លាចភ្លេចមែនទែន។ ការភ្លេចជាបាតុភូតធម្មជាតិ ជារឿងធម្មតា ព្រោះខួរក្បាលត្រូវការភ្លេច។ ការចងចាំមិនសុទ្ធតែល្អ ដូចការគិតនិងប្រាកដថាពិតដូចពេលកើតជាក់ស្តែងទេ។ ប៉ុន្តែពេលណាគួរបារម្ភអំពីការភ្លេច? តើដូចម្តេចដែលហៅថាភ្លេចធម្មតា និងភ្លេចជំងឺ?
នៅក្នុងបរិបទនៃភាពចាស់ជរារបស់ប្រជាពលរដ្ឋនៅលើភពផែនដី និងកំណើនជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ប្រាកដណាស់ដែលថា “ការភ្លេច” ត្រូវក្លាយជាពាក្យគួរឱ្យខ្លាច និងក្លាយជាពាក្យដែលមានអត្ថន័យ អវិជ្ជមាន ហើយត្រូវបានគេភ្ជាប់ថាជាកំហុស ពាក់ព័ន្ធនឹងស្មារតី ជា Bug របស់ខួរក្បាល។ អ៊ីចឹងហើយបានជាមនុស្សលោកបានប្រឹងប្រែងអភិវឌ្ឍវិធីផ្សំគ្នាជាច្រើន ដូចជាធ្វើលំហាត់បំប៉នបញ្ញាញាណផង ចំណីអាហារបំប៉នបន្ថែមផង និងប្រើប្រាស់ថ្នាំពេទ្យ ព្រមទាំងបង្កើតឃ្លាំងស្តុកទិន្នន័យទៀត ដើម្បីកុំឱ្យភ្លេច។ មែនហើយ ពិតជាល្អប្រពៃណាស់បើយើងនៅចងចាំអ្វីដែលបានភ្លេចកាលពីថ្ងៃមុន។ រកនឹកមិនឃើញនូវពាក្យអ្វីមួយពេលកំពុងសន្ទនា ពិតគួរឱ្យខឹងខ្នាញ់ខ្លួនឯងខ្លាំងណាស់។ អ្នកមានការចងចាំល្អ ត្រូវបានគេចាត់ទុកជាអ្នកមានបញ្ញាឆ្លាតវាងវៃ។ ផ្ទុយទៅវិញ នៅពេលចាប់ផ្តើមភ្លេច គេតែងគិតភ័យភ្លាម ថាជាការធ្លាក់ចុះនៃសុខភាពផ្នែកប្រព័ន្ធបញ្ញាញាណ។
ប៉ុន្តែទស្សនៈមិនត្រឹមត្រូវទេ។ យើងអាចភ្លេចកូនសោរ ភ្លេចឈ្មោះនរណាម្នាក់ នៅពេលហត់ខ្លាំង ឬអារម្មណ៍មិនមូល។ តាមការពិតទៅនោះ ការភ្លេចជាបាតុភូតធម្មជាតិ ជាដំណើរដ៏ចាំបាច់សម្រាប់ឱ្យខួរក្បាលអាចចងចាំបានល្អ។ ដំណើរចងចាំនិងភ្លេចដ៏ស្មុគស្មាញនេះ ជាប្រធានបទនៃការស្រាវជ្រាវវិទ្យាសាស្ត្រច្រើនណាស់។ តើអ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទសិក្សាឃើញយ៉ាងណាអំពីកម្លាំងលុបបំបាត់ការចងចាំ ឬការភ្លេចនេះ? ហើយហេតុអ្វីបានជាយើងចេះតែភ្លេច ?
តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកនឹកឃើញឬចងចាំគ្រប់យ៉ាង នូវអ្វីដែលបានកើតឡើង ទាំងអស់ ពីមួយម៉ោងទៅមួយម៉ោង ? ចម្លើយរបស់អ្នកស្រាវជ្រាវ នោះគឺជីវិតអ្នកដូចធ្លាក់នរក។ ការភ្លេច អាចជាសមត្ថភាពដ៏សំខាន់ និងមានគុណប្រយោជន៍ចាំបាច់សម្រាប់ជីវិតមនុស្សលោក។ បើតាមអ្នកស្រាវជ្រាវ ខួរក្បាលតែងតែច្បិចរើសព័ត៌មានទើបសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ បណ្តុះការភ្លេចអាចកាត់បន្ថយស្ត្រេសក្នុងអារម្មណ៍ និងធ្វើឱ្យការចងចាំបានប្រសើរឡើង។ និយាយជារួម ដើម្បីអាចរៀបចំគំនិត និងរៀនចេះ យើងត្រូវចេះរែង ជ្រើសរើស ច្រានចោល និងរក្សាទុកនូវអ្វីសំខាន់ប៉ុណ្ណោះ។
នៅក្នុងការសិក្សារបស់អ្នកស្រាវជ្រាវនៅក្រុងតូរ៉ង់តូ ប្រទេសកាណាដា លោក Paul Frankland និងលោក Blake Richards ចេញផ្សាយកាលពីឆ្នាំ២០១៧ បានសន្និដ្ឋានថា កម្មវត្ថុនៃការចងចាំ គឺធ្វើឱ្យអ្នកក្លាយជាមនុស្សមានសមត្ថភាពសម្រេចចិត្តបានត្រឹមត្រូវ ទៅតាមស្ថានការណ៍ជាក់ស្តែងណាមួយ។ ហើយដើម្បីអាចធ្វើបាន ទាល់តែអ្នកចេះភ្លេចព័ត៌មានខ្លះ។ អ្នកស្រាវជ្រាវទាំងពីរបានបន្ថែមទៀតថា វាជាការសំខាន់ខ្លាំងណាស់ដែលខួរក្បាលអាចបំភ្លេចចំណុចតូចតាច ល្អិតល្អោចមិនសំខាន់ មិនត្រូវកាល ដើម្បីអាចផ្ចង់គិតលើតែអ្វីដែលនាំឱ្យដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវល្អ។
បើនឹកឃើញគ្រប់យ៉ាង ខួរក្បាលច្បាស់ជាពេញណែន។ រក្សាទុកគ្រប់អនុស្សាវរីយ៍ គ្រប់ការចងចាំ នឹងទៅស៊ីអស់មេម៉ូរី ហើយអាចនឹងធ្វើឱ្យមានការឈឺចាប់ ដល់ស្លាប់បានបើគិតតាមផ្លូវមនោសញ្ចេតនា។ ដូច្នេះប្រសិនបើគេអាចហាត់ពត់ខួរក្បាលឱ្យចេះចងចាំ គេក៏អាចបណ្តុះសមត្ថភាពផ្នែកភ្លេចបានដែរ។ ចេះជ្រើសរើសបែងចែកអ្វីសំខាន់ អ្វីមិនសំខាន់សម្រាប់ទុកក្នុងខួរក្បាល ជួនកាលជាការចាំបាច់ និងត្រូវការការបង្ហាត់បង្រៀនពីគ្រូពេទ្យជំនាញចិត្តសាស្ត្រ ដើម្បីអាចជួយបន្ធូរបន្ថយអាក
Bilgi
- Şov
- Kanal
- SıklıkHer Hafta
- Yayınlanma Tarihi17 Aralık 2025 09:48 UTC
- Uzunluk8 dk.
- SınıflandırmaUygun
