កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥

    PŘED 21 H

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥

    ១) ​​​​កម្លាំងកម្ពុជា និងពលរដ្ឋខ្មែរ នៅតំបន់ថ្មដា ត្រូវគេសង្ស័យថា រងការ​គម្រាមកំហែងមិនឲ្យនិយាយពីការ ឈូសឆាយផ្លូវរបស់ទាហានថៃ បំពានចូលដីខ្មែរ។ ២) ​​​​​​​កម្ពុជាព្រមានថា ការអះអាងជាឯកតោភាគីរបស់យោធាថៃ គឺជា​ការ​​​​​អះអាងប្រាស់ចាកផ្លូវច្បាប់។ ៣) លោក Chen Zhi បាត់មុខពីកម្ពុជាស្របពេលដែល​សមត្ថកិច្ច​អាមេរិក​​លាត ត្រដាងអំពីបច្ចេកទេសបោកប្រាស់ និងបច្ចេកទេស​លាក់លុយ​របស់លោក ក្នុងប្រព័ន្ធរូបីយបណ្ណ Cryptocurrency Bitcoin។ ៤) អាមេរិករកឃើញ​ លុយរបស់មេឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី លាង​សម្អាត​ក្រោម​​គម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូដែលមានឈ្មោះថា កាប់ជ្រូកឆៅ។

    33 min
  2. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥

    PŘED 2 DNY

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥

    ១) ​​​​កូរ៉េខាងត្បូងនឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួន៦៣នាក់ដែល​ជាប់ឃុំ​នៅកម្ពុជាទៅប្រទេសកំណើតរបស់ខ្លួនវិញក្នុងរយៈពេល ១ខែ។ ២) សហរដ្ឋអាមេរិករឹបអូសលុយ ១៥ពាន់លានដុល្លារពីទីប្រឹក្សាលោក ហ៊ុន សែន គឺ លោក ចេន ហ្សី ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ៣) ​​​​​អ្នកឃ្លាំមើល ស្នើឱ្យតុលាការផ្តន្ទាទោសលើអតីតមន្ត្រី​នគរបាល​លោក ហ៊ុន ហេង ក្នុងកម្រិតខ្ពស់បំផុត។ ៤) កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវបានលើកពេលតាមសំណើរភាគីថៃ។ ៥) មេដឹកនាំយោធានៅប្រទេស Madagascar ប្រកាសឡើងកាន់​អំណាច​ជំនួសរដ្ឋាភិបាលពុករលួយ។

    28 min
  3. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

    PŘED 3 DNY

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

    ១. ទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងដល់ស្លាប់ក្នុងការចាប់បង្ខាំងនៅស្រុកខ្មែរ ផ្អើលនៅកូរ៉េ ២. កាកបាទក្រហមអន្តរជាតិ អះអាងអំពីសុខភាពទាហានខ្មែរក្នុងកន្លែងឃុំឃាំងនៃទាហានថៃ ៣. បុរសខ្លាំងនៅស្រុកខ្មែរ ប្រាប់ប្រទេសម៉ាឡេស៊ីអំពី ភ្លេងខ្មោចបន្លាចអ្នកភូមិព្រៃចាន់ពីពលរដ្ឋថៃ ៤. ប្រធានាធិបតីស.រ.អា នឹងទៅចូលរួមជំនួបកំពូលអាស៊ាន និង ធ្វើសាក្សីលើកិច្ចព្រមព្រៀងខ្មែរ−ថៃ ៥. វេណេហ្សូអេឡាបិទស្ថានទូតនៅប្រទេសន័រវេសក្រោយផ្ដល់រង្វាន់ណូបែលសន្តិភាពឱ្យមេបក្សប្រឆាំង

    25 min
  4. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥

    9. 10.

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥

    ១) ​​​​អ្នកសង្កេតការណ៍ ថា អាមេរិកមានចេតនាបំបាក់មុខចិន ជុំវិញ​​​កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ។ ២) ​​​​​​លោក ហ៊ុន ម៉ាណែត រំពឹងថា ករណីនៅភូមិជោគជ័យ នឹងត្រូវ​បាន​ដោះស្រាយឱ្យបានឆាប់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ។ ៣) ​​​​អ្នកឃ្លាំមើល៖ ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃទាំង ៩សែន​​​នាក់ អាចនឹងប្រឈមវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ។ ​៤) ​​រដ្ឋាភិបាលអាណត្តិទី៧ បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើស​អនឡាញជាង ១,៥ម៉ឺននាក់។ ៥) ចិនបន្តច្រានចោលរបាយការណ៍របស់​​ថៃ ដែលចោទថា ចិនដឹក​ជញ្ជូន​អាវុធ​​ឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃ។ ៦) អតីតនាយករដ្ឋមន្ត្រីនិងអតីតរដ្ឋមន្ត្រីមហាផ្ទៃ នេប៉ាល់ប្រឈម​មុខនឹង​ការចាប់ខ្លួនពីបទបញ្ជាឱ្យបាញ់សម្លាប់បាតុករ។

    24 min
  5. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥

    8. 10.

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥

    ១) ​​អាជ្ញាធរខេត្តព្រៃវែងឃាត់មនុស្សជាង ៦០នាក់ពាក់ព័ន្ធ​នឹង​ករណី​យកការប្រាក់កម្ចីខ្ពស់ហួសហេតុ។ ២) ​​​​សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន២៩០នាក់ ដែលធ្វើការខុសច្បាប់នៅកម្ពុជា។ ៣) ​​​ ក្រសួងរកឃើញក្រុមហ៊ុនរ៉ែមាសឥណ្ឌា MESCO GOLD បញ្ចេញ​សំណល់កង្វក់ បង្កឱ្យត្រីមួយចំនួនងាប់។ ​៤) ​ICRC អះអាងថា ខ្លួនបានតាមដានយ៉ាងសកម្មលើ ករណីទាហាន​ខ្មែរ ១៨នាក់។ ៥) ពីដែនកោះMadagasca៖ក្រោយពីទម្លាក់នាយករដ្ឋមន្ត្រីបាន​ហើយ​ក្រុមយុវជនGen Zបង្វែលបាតុកម្មទាញទម្លាក់ប្រធានាធិបតី។

    22 min
  6. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥

    2. 10.

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥

    ១) អ្នកឃ្លាំមើល៖ កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធមហាប្រល័យជាមួយអាមេរិកបង្ហាញពីនយោបាយការទូតល្អ​របស់កម្ពុជា។ ២) ​​ក្រសួងមហាផ្ទៃ៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនជាប់ពាក់ព័ន្ធរឿងនយោបាយ។ ៣) ​​កូនស្រីលោក កឹម សុខា ថា មានតែគ្រួសារកងទ័ព និងគ្រួសារ​ក្រុម​បក្សជំទាស់​ប៉ុណ្ណោះទើបយល់ពីការឈឺចាប់។ ​៤) អ្នកសង្កេតការណ៍៖ ការចុះផ្សាយរបស់ការសែត The New York Times មានចេតនាបំភាន់ការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។ ៥) សហភាពអឺរ៉ុបដាក់ផែនការរឹបអូសទាំងស្រុងទ្រព្យសម្បត្តិរុស្ស៊ី​នៅ​អឺរ៉ុបពី៣០០-៣៥០ពាន់លានដុល្លារអាមេរិកឱ្យអ៊ុយក្រែន។

    18 min

Informace

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Více od The Cambodia Daily Khmer

Také by se vám mohlo líbit