លោក ហ៊ុន តូ ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអន​ឡាញ​​​​ខ្មៅងងឹត​​​​

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែន​ខុស​​ច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និង​ជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអនឡាញ​​ខ្មៅ​ងងឹត​​​​ ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង​៤៩ពាន់​លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។

លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាង​អ្នកលក់​និង​អ្នកទិញ​ ដោយ​ទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុង​ប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផងដែរ។

កម្មវិធី​នេះ អនុញ្ញាត​ឱ្យ ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយ​កខ្វក់។ ចំណែកក្រុម​អ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជា​កំពុង​​ឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពី​អសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករក​លុយ​ចិញ្ចឹម​ក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។

កញ្ញា​ ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖

Log ind for at lytte til episoder med anstødeligt indhold.

Følg med i denne serie

Log ind, eller tilmeld dig for at følge serier, gemme episoder og få de seneste opdateringer.

Vælg et land eller område

Afrika, Mellemøsten og Indien

Asien/Stillehavsområdet

Europa

Latinamerika og Caribien

USA og Canada