
កាលបរិច្ឆេទសំខាន់ៗនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គិតចាប់ពីផែនការពុះចែកទឹកដីឆ្នាំ១៩
ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយសឹងមួយសតវត្សរ៍មកហើយ។ នៅក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ គិតចាប់ពីការប្រកាសផែនការពុះចែកដែនដីប៉ាឡេស្ទីនជា២នៅឆ្នាំ១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយបញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែប្រការផ្សេងៗ ដែលមករារាំង មិនឲ្យប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍វាយប្រហារយ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត សម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយដែលបានធ្វើឲ្យក្តីសង្ឃឹមនៃសន្តិភាព កាន់តែរសាត់ឆ្ងាយ។
ឆ្នាំ១៩៤៧៖ បែងចែកទឹកដីប៉ាឡេស្ទីននិងអ៊ីស្រាអែល
ថ្ងៃទី២៩ វិច្ឆិកា ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែលចែងកំណត់ពុះចែកដែនដីប៉ាឡេស្ទីនជារដ្ឋចំនួន២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ៤៥% និងមួយទៀតជារដ្ឋជ្វីហ្វ មានផ្ទៃដីប្រមាណ៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងអន្តរជាតិ។
គួររំលឹកថា ការពិតទៅគំនិតចង់បង្កើតរដ្ឋជ្វីហ្វ នៅលើដែនដីដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បានផុសផុលឡើងជាយូរមកហើយ។ គឺនៅឆ្នាំ១៨៩៥ លោក Theodor Herzl បិតានៃចលនាSionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះលោកបានអំពាវនាវឲ្យប្រជាជនជ្វីហ្វទូទាំងពិភពលោក ត្រឡប់ទៅរស់នៅប៉ាឡេស្ទីន។ បន្ទាប់មកទៀត នៅឆ្នាំ១៩១៧ ក៏មានសេចក្តីប្រកាសBalfour ដែលបានបើកផ្លូវ ឲ្យមានការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន។ ចាប់តាំងពីឆ្នាំ១៩២០ ពោលគឺក្រោយការដួលរំលំទៅនៃអាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំងឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដីប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក។ ការបដិសេធដែលបានចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យនៅរ៉ាំរ៉ៃរៀងរហូតមក។
ឆ្នាំ១៩៤៨៖ ការប្រកាសឯករាជ្យនៃរដ្ឋអ៊ីស្រាអែល
ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង ចាប់តាំងពីការប្រកាសផែនការពុះចែកទឹកដីជា២នៅឆ្នាំ១៩៤៧។ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ ហើយមិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាសឯករាជ្យ នៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៤៨។ គឺលោក David Ben Gourion នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេបង្អស់ ដែលបានប្រកាសឯករាជ្យនៅទីក្រុងទែលអាវីវ។
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ បានផ្ទុះឡើងក្រោយការប្រកាសឯករាជ្យនេះ។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែលប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម៩សែននាក់ ដែលត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថាចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុងទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់ប្រមាណ៤០០ទីតាំងត្រូវបានឈូសរំលើងចោល។
ជនភៀសខ្លួនប៉ាឡេស្ទីនច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុងសង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បានយកជ័យជំនះ លើក្រុមកងទ័ពប្រទេសអារ៉ាប់រួមគ្នា ដែលមានអេហ្ស៊ីប ស៊ីរី លីបង់ និងអ៊ីរ៉ាក់ជាដើម។ ជ័យជំនះនេះ បានធ្វើឲ្យអ៊ីស្រាអែល ឈានទៅដណ្តើមបានដែនដីមួយចំនួនធំ។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដីមកវិញ។
ឆ្នាំ១៩៦៧៖ សង្គ្រាម៦ថ្ងៃ
អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី៥មិថុនា១៩៦៧។ រយៈពេលតែ៦ថ្ងៃ អ៊ីស្រាអែលបានដណ្តើមបានដែនដីជាច្រើន ក្នុងនោះមាននៅតំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំងតំបន់ស៊ីណៃស
Informations
- Émission
- Chaîne
- FréquenceTous les jours
- Publiée22 septembre 2025 à 17:45 UTC
- Durée14 min
- ClassificationTous publics