SBS Khmer - SBS ខ្មែរ

កម្ពុជាជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា មិនគួរឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃឡើយ

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញប្រកាស ជូនដំណឹងដល់អ្នកដំណើរ ជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ ដូចជា៖ ការសួរសំណួររាប់សិបម៉ោង ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។