SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. 16 HR AGO

    ការចូលរួមប្រារព្ធពិធីឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា របស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី

    តើការប្រារព្ធពិធីឯករាជ្យជាតិនៅថ្ងៃទី ៩ វិច្ឆិកា មានន័យដូចម្តេចសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស ជាពិសេសនៅអូស្រ្តាលី? តើការចូលរួមអបអរសាទរពិធីឯករាជ្យជាតិអាចជួយរក្សាភាពជាខ្មែរនៅបរទេសយ៉ាងដូចម្តេច? តើការអប់រំកូនចៅខ្មែរនៅអូស្រ្តាលីអំពីថ្ងៃឯករាជ្យជាតិ មានសារៈសំខាន់ដូចម្តេចក្នុងការរក្សាវប្បធម៌ខ្មែរ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក អ៊ិន ណាត ប្រធានសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីកម្ពុជា ដែលហៅកាត់ថា អង្គការ ២៣ តុលា ប្រចាំរដ្ឋវិចថូរៀ។

    10 min
  2. 20 HR AGO

    កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដ

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានដាក់មីនថ្មី នៅតាមព្រំដែន។ ការបដិសេធទាំងនេះ បានធ្វើឡើង ក្រោយមានករណីផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃ ៣នាក់ រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា។ ប៉ុន្តែកម្ពុជា បានប្រកាសថា កងទ័ពថៃ ដើរជាន់មីនផ្ទុះ គឺកើតឡើង នៅក្នុងចម្ការមីនចាស់ ដែលបន្សល់ពីសង្គ្រាមស៊ីវិល ហើយកម្ពុជា មិនបានដាក់គ្រាប់មីនថ្មីឡើយ។

    10 min
  3. 1 DAY AGO

    Dating or matchmaking: How to find a partner in Australia - កម្មវិធីណាត់ជួប ឬមេអណ្តើកផ្គូផ្គងគូស្រករ៖ តើធ្វើដូចម្តេចដើម្បីស្វ

    Many newly arrived migrants in Australia seek relationships not only for romance but to regain a sense of belonging. Separation from loved ones often drives this need for connection. This episode explores how dating in Australia differs from more collectivist cultures and how newcomers can find partners. From social events and dating apps to professional matchmaking, it highlights how migrants can build confidence, connection, and safety as they find love in a new country. - ជនអន្តោប្រវេសន៍ដែលទើបមកដល់ថ្មោងថ្មីជាច្រើននៅក្នុងប្រទេសអូស្ត្រាលី ស្វែងរកទំនាក់ទំនងមិនត្រឹមតែសេចក្តីស្នេហាប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបានអារម្មណ៍នៃភាពសមប្រកបឡើងវិញ។ ការបែកគ្នាពីមនុស្សជាទីស្រលាញ់ជារឿយៗជំរុញឱ្យមានតម្រូវការសម្រាប់ទំនាក់ទំនងនេះ។ នៅវគ្គនេះយើងនឹងស្វែងយល់ពីរបៀបដែលការណាត់ជួបនៅប្រទេសអូស្ត្រាលីខុសពីវប្បធម៌ជាច្រើន និងរបៀបដែលអ្នកចំណូលថ្មីអាចស្វែងរកដៃគូជីវិត។ វារាប់ចាប់ពីព្រឹត្តិការណ៍សង្គម និងកម្មវិធីណាត់ជួប-dating apps រហូតដល់មេអណ្តើកអាជីពក្នុងការផ្គូផ្គងគូស្រករ។

    15 min
  4. 5 DAYS AGO

    ពិធីបុណ្យអុំទូក - ការរួមចំណែករបស់ប្រជាជនខ្មែរអូស្ត្រាលីក្នុងការរក្សាវប្បធម៌ខ្មែរ

    ពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីមួយដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកា ឬខែកត្តិក គិតតាមប្រតិទិនច័ន្ទគតិខ្មែរ។ ប្រជាពលរដ្ឋខ្មែរតែងប្រារព្ធពិធីបុណ្យនេះឡើង នៅពេលលំហូរទឹកទន្លេមេគង្គបែរទិសទៅសមុទ្រវិញ បន្ទាប់ពីរដូវវស្សាបានបញ្ចប់។ វាជាពេលវេលាដែលប្រជាពលរដ្ឋជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ ចំណែកឯ ប្រជាជនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី ក៏កំពុងប្រារព្ធពិធីបុណ្យអុំទូកនៅតាមទីវត្តអារាមនានាផងដែរ ដោយមានការរៀបចំលក់នំចំណីបែបខ្មែរជាច្រើនមុខ។

    10 min

About

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

More From SBS Audio

You Might Also Like