
កម្ពុជាប្រកាសថា ថៃមិនបានគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រកាសថា ចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាល កម្ពុជា បាន និងកំពុងគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុច ដែលបានព្រមព្រៀងគ្នា ប៉ុន្តែមន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិល និងយោធារបស់ថៃ បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះឡើយ។
Informasi
- Acara
- Saluran
- FrekuensiSetiap Hari
- Diterbitkan7 November 2025 pukul 00.09 UTC
- Durasi6 mnt
- PenilaianBersih