ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

ប្រវត្តិសាស្រ្តពិភពលោក

ក្រោយពី​ទទួល​​ជោគជ័យ​​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ក្នុង​គម្រោង​អាប៉ូឡូ ទីភ្នាក់ងារ​ណាសា ដែល​កញ្ចប់​ថវិកា​ត្រូវ​កាត់បន្ថយ​ច្រើន ក៏​បាន​សម្រេច​បញ្ចប់​គម្រោង​ផលិត​រ៉ុកកែត Saturn V ហើយ​ងាកមក​ផ្តោត​លើ​គម្រោង​ថ្មី គឺ​យាន​ចម្លង​អវកាស (Space Shuttle) ក្នុងគោលដៅ​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូនអវកាសមួយ ដែល​អាច​ប្រើ​បាន​ច្រើន​ដង ហើយ​មាន​តម្លៃ​ថោកជាង​រ៉ុកកែត​ក្នុងគម្រោង​អាប៉ូឡូ។ 

នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ​ឈានជើង​ជាន់ដី​ព្រះចន្ទ អាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​ទទួលជោគជ័យ ក្នុង​ការប្រជែង​អវកាស ដោយ​យក​ឈ្នះ​លើ​សហភាព​សូវៀត ហើយ​ក្នុងពេល​ជាមួយគ្នា កម្មវិធី​អាប៉ូឡូ ដែល​ត្រូវ​បាន​គេ​បង្កើតឡើងមក​ក្នុង​គោលដៅចម្បង​ ដើម្បី​​ប្រណាំង​ប្រជែង​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នេះ ក៏​ត្រូវ​ឈាន​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយផងដែរ។

ជាមួយនឹង​នឹង​កញ្ចប់​ថវិកា​ដែល​ត្រូវ​កាត់បន្ថយ​ដោយ​សភា​អាមេរិក ទីភ្នាក់ងារ​ណាសា​ក៏​បាន​ងាកចេញ​ពី​រ៉ុកកែត Saturn V នៃ​គម្រោង​អាប៉ូឡូ ទៅបង្កើត​គម្រោង​ថ្មី​មួយទៀត គឺ​យានចម្លងអវកាស (Space Shuttle)។  គោលគំនិត​ចម្បង នៃ​គម្រោង​​យានចម្លង​អវកាស​នេះ គឺ​ចង់​ជំនួស​ការប្រើ​រ៉ុកកែត ដែល​បាញ់បានតែម្តង ហើយ​ត្រូវ​បោះចោល ដែល​ត្រូវ​ចំណាយលុយច្រើន ដោយ​ការប្រើ​​​រ៉ុកកែត និង​យាន​អវកាស ដែល​អាចប្រើ​បានច្រើន​ដង ដើម្បី​​អាច​កាត់បន្ថយ​ការ​ចំណាយ នៅ​ក្នុង​​​ការធ្វើ​ដំណើរ​ទៅក្នុង​ទីអវកាស​។

Space Shuttle នៅ​ក្នុង​គម្រោង​ថ្មី​នេះ មានទម្រង់​ជា​កូនកាត់ គឺ​ពាក់កណ្តាល​ជាយន្តហោះ និង​ពាក់កណ្តាល​ជា​រ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសា​ហៅជាភាសាអង់គ្លេស​ថា « Orbiter » មាន​ស្លាប និង​មាន​កង់ ដែល​អាច​ចុះចត​​ដូច​យន្តហោះ ក៏ប៉ុន្តែ នៅលើ​យាន​នេះ មាន​ម៉ូទ័រ​ចំនួន ៣គ្រឿង ដែល​ជា​ប្រភេទ​ម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់​ប្រើ​នៅពេល​បាញ់បង្ហោះ​យាន​ចេញ​ពី​ដី។

នៅពេល​បាញ់ចេញ​ពីដី Space Shuttle ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ធុងឥន្ធនៈ​ដ៏ធំមួយ​នៅ​កណ្តាល ដែល​មាន​ផ្ទុក​អុកស៊ីសែន និង​អ៊ីដ្រូសែន​រាវ សម្រាប់​ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយ​នៅ​អមសងខាង​ធុងឥន្ធនៈ​នេះ មាន​ភ្ជាប់​​ប៊ូស្ទ័រ​ចំនួន​ពីរ ដែល​​ជា​ប្រភេទ​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈ​រឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួម​ជាមួយ​នឹង​​ប៊ូស្ទ័រ​ទាំង​សងខាង​របស់ Space Shuttle នេះ បង្កើត​ជា​កម្លាំងរុញ​សរុប​ជាង ៣០​មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់​ក្រុមហ៊ុន SpaceX បច្ចុប្បន្ន​នេះ​ទៅទៀត) ហើយ​អាច​ផ្ទុក​ទម្ងន់​​បាន​ជាង ២៤តោន ទៅ​ដល់​គន្លង​តារាវិថី​ទាប (Low Earth Orbit)។

ក្រោយ​ពី​បាញ់ចេញ​ពីដី ប៊ូស្ទ័រ​ទាំងពីរ អាច​មាន​ដំណើរការ​រយៈពេល ២នាទី ទើប​អស់​ឥន្ធនៈ ហើយ​ត្រូវ​ផ្តាច់ខ្លួន​ចេញ មុននឹង​បើកឆ័ត្រយោង​​ទម្លាក់​ខ្លួនសន្សឹមៗ​​ទៅ​លើ​ទឹកសមុទ្រ ដោយ​មាន​នាវា​នៅ​រង់ចាំ ដើម្បី​ស្រង់​ចេញ​ពី​ទឹក យក​ទៅ​​ជួសជុល​កែលម្អ ទុកប្រើ​នៅពេល​ក្រោយ។

ចំណែក តួយាន ឬ Orbiter ឯណោះវិញ​ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង​ អាច​មាន​ដំណើរការ​រហូតដល់​ទៅ ៨​នាទី​​ឯណោះ ពោលគឺ រហូតទាល់តែ​អាច​ធ្វើ​ដំណើរ​ទៅដល់​ក្នុង​គន្លង​តារាវិថី ទើប​ប្រើ​អស់​ឥន្ធនៈ ហើយ​ធុងឥន្ធនៈ​ក៏​ត្រូវ​ផ្តាច់​ចេញ​ពី​​តួយាន។

ក្រោយ​ពី​បញ្ចប់​បេសកកម្ម, តួយាន (Orbiter) ដែល​មាន​ស្រោបជុំវិញ​ទៅ​ដោយ​ខែល​ការពារ​កម្តៅ ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​វិញ ដើម្បី​សំដៅ​ទៅ​ចុះចត​នៅ​ទីតាំងដើមវិញ គឺ​​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​របស់​ណាសា​នៅ Cape Canaveral រដ្ឋ​ផ្លរីដា​។

យានចម្លង​អវកាស​ឈ្មោះ Columbia ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយ​បាន​ដឹកអវកាស​យានិក​ចំនួន ២រូប ទៅ​ក្នុង​គន្លង​តារាវិថី មុននឹង​វិលត្រឡប់​មក​ចុះចត​លើ​ដីវិញ​ដោយ​សុវត្ថិភាព ពីរថ្ងៃក្រោយ​មក​ទៀត។

រាប់ចាប់តាំង​ពី​ពេលនោះមក រហូត​មកទល់​នឹង​ឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវ​បាន​គេ​ផលិត និង​ដាក់​ឲ្យប្រើប្រាស់ គឺ​ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយ​យាន​ទាំង ៥គ្រឿងនេះ បាន​បំពេញ​បេសកកម្ម​ទៅក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី គិត​ជាសរុប​ចំនួន ១៣៥​លើក ក្នុងនោះ រួមមាន​ទាំង​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប បេសកកម្មបង្ហោះ​ និង​ជួសជុលថែទាំ​តេឡេស្កុបអវកាស​ហឺបល បេសកកម្ម​ដំឡើង​ស្ថានីយ៍អវកាសអន្តរជាតិ ក៏​ដូចជា បេសកកម្ម​ដឹកជញ្ជូន​សម្ភារៈ និង​អវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាស​អន្តរជា

Masuk untuk mendengarkan episode eksplisit

Tetap terkini dengan acara ini

Masuk atau daftar untuk mengikuti acara, menyimpan episode, dan mendapatkan informasi terbaru.

Pilih negara atau wilayah

Afrika, Timur Tengah, dan India

Asia Pasifik

Eropa

Amerika Latin dan Karibia

Amerika Serikat dan Kanada