រ៉ុកកែតអវកាសធុន H3 គន្លឹះ​នៃ​កម្មវិធីអវកាស​ជប៉ុន

ប្រវត្តិសាស្រ្តពិភពលោក

កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុន​បាន​បាញ់បង្ហោះ​រ៉ុកកែតអវកាស​ថ្មី​មួយ​របស់ខ្លួន គឺ​រ៉ុកកែតធុន H3។ រ៉ុកកែត​ ដែល​ជប៉ុន​រំពឹង​ថា នឹង​អាច​ជា​គន្លឹះ​ក្នុងការ​ប្រកួតប្រជែង ក្នុង​វិស័យអវកាស ជាពិសេស ក្នុង​ប្រជែង​ក្នុង​ទីផ្សារ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប។ ក៏ប៉ុន្តែ ការបាញ់បង្ហោះ​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយមានបញ្ហា​ម៉ូទ័រនៃ​កំណាត់​ទីពីរ ហើយដែល​តម្រូវ​ឲ្យ​គេ​បញ្ជា​ឲ្យ​រ៉ុកកែត​បំផ្ទុះកម្ទេចខ្លួនឯងចោល ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ពេល​ធ្លាក់មកលើដី។

H3 គឺ​ជា​រ៉ុកកែតអវកាស​ថ្មីសន្លាងមួយ ដែល​ជប៉ុន​ទើបនឹង​ផលិត​បាន ហើយ​ការបាញ់បង្ហោះ នៅ​ថ្ងៃទី៧មីនា២០២៣ ​គឺ​ជា​​ការ​ប៉ុនប៉ង​លើកទីពីរ ក្រោយ​ពី​ការបាញ់បង្ហោះ​លើកទីមួយ កាល​ពីខែកុម្ភៈ​ត្រូវ​បាន​គេ​លុបចោល​នៅ​នាទីចុងក្រោយ ដោយសារ​មាន​បញ្ហា​ម៉ូទ័រ​របស់​ប៊ូស្ទ័រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រ៉ុកកែត​មិន​អាច​ហោះឡើង​ចេញផុតពីដី​បាន។

នៅ​ក្នុង​ការ​បាញ់បង្ហោះ​នៅថ្ងៃទី៧មីនា​នេះ រ៉ុកកែត​ត្រូវ​បាន​បាញ់​ចេញ​ពី​ដី​ដោយ​ជោគជ័យ ដោយ​គ្រប់​ម៉ូទ័រ​ទាំងអស់​ ទាំង​ម៉ូទ័រ​របស់​តួរ៉ុកកែត​កំណាត់​ទីមួយ និង​ម៉ូទ័រ​របស់​ប៊ូស្ទ័រ​ទាំងពីរ ដែល​នៅ​អមសងខាង សុទ្ធតែ​មាន​ដំណើរការ​ជាធម្មតា។ ក៏ប៉ុន្តែ កើតឡើង​ទៅលើ​រ៉ុកកែត​កំណាត់ទីពីរ ដោយ​ម៉ូទ័រ​មិន​អាច​ដំណើរការ​បាន ទើប​ជប៉ុន​សម្រេច​បញ្ជូន​សញ្ញា​ពីចម្ងាយ បញ្ជា​ឲ្យ​រ៉ុកកែត​បំផ្ទុះ​កម្ទេច​ខ្លួនឯង ដើម្បី​ចៀសហានិភ័យ​នៅពេល​រ៉ុកកែត​ធ្លាក់​ចុះ​មក​លើ​ដីវិញ។

បរាជ័យ​នៃ​បេសកកម្ម​នេះ វា​មិនត្រឹមតែ​ធ្វើ​ឲ្យ​បាត់​បង់​ផ្កាយរណប​ដែល​ផ្ទុក​នៅលើ​​នោះទេ ក៏ប៉ុន្តែ ជាងនេះ​ទៅទៀត វាជា​ដំណើរវិវឌ្ឍ​អវិជ្ជមាន​ដ៏ចម្បងមួយ សម្រាប់​កម្មវិធី​អវកាស​របស់​ជប៉ុន ពីព្រោះ​ថា ​តាមគម្រោង គឺ​រ៉ុកកែត​ធុន H3 នេះហើយ ដែល​​ជា​គន្លឹះ សម្រាប់​ឲ្យជប៉ុន​បោះជំហាន​ចូល​ប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស ជាពិសេស ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ផ្តល់សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប។

យោងតាម​ទីភ្នាក់ងារ​អវកាស​ជប៉ុន រ៉ុកកែត​ធុន H3 មាន​លក្ខណៈពិសេស​ចម្បង​ពីរ។

ទីមួយ វាជា​ប្រភេទ​រ៉ុកកែត ដែល​ងាយស្រួល​បត់បែន​ទៅតាម​ប្រភេទ​បេសកកម្ម ជាអាទិ៍ វា​ជា​រ៉ុកកែត​ដែល​អាច​បាញ់បង្ហោះ​ដោយ​មិនចាំបាច់​មាន​ប៊ូស្ទ័រ ឬ​អាច​ភ្ជាប់​ប៊ូស្ទ័រតែ​ពីរ ឬ​ក៏​បន្ថែម​ប៊ូស្ទ័រ​រហូត​ទៅដល់ ៤ អាស្រ័យ​ទៅ​តាម​តម្រូវការ​របស់​បេសកកម្ម​នីមួយៗ។

ទីពីរ វាជា​រ៉ុកកែត​ដែល​​ប្រើ​គ្រឿងផ្សំ​​ជាច្រើន​ផលិតឡើង​ដោយ​ 3D-Printing ​និង​គ្រឿងផ្សំ​ដែល​មាន​នៅលើ​ទីផ្សារ​ជាទូទៅ (ប្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ជាទូទៅ) ដែល​គេ​មិន​ចាំបាច់​ផលិត​ឡើង​ជាពិសេស សម្រាប់​តែ​រ៉ុកកែត។ ទាំងនេះ វាធ្វើ​ឲ្យ​រ៉ុកកែត H3 នេះ ​មាន​ថ្លៃផលិតទាប ហើយ​​​អាច​ផ្តល់​សេវាកម្ម​បាញ់បង្ហោះក៏​ក្នុង​តម្លៃទាប។ ហេតុដូច្នេះហើយ​បាន​ជា​ជប៉ុន​រំពឹង​ថា រ៉ុកកែត​ធុន H3 ថ្មី​នេះ ថ្វីដ្បិត​តែ​តែ​មិនមែន​ជា​ប្រភេទ​រ៉ុកកែត ដែល​អាច​ប្រើ​បាន​ច្រើន​ដង ក៏ប៉ុន្តែ នៅតែ​អាច​ផ្តល់​សេវាកម្ម​ក្នុង​​​តម្លៃ​ទាប ដែល​អាច​ប្រកួតប្រជែង​បាន ​ជាមួយ​នឹង​រ៉ុកកែត​ធុន Falcon 9 របស់​ក្រុមហ៊ុន​ SpaceX។

ទីភ្នាក់ងារ​អវកាស​ជប៉ុន​ធ្លាប់​បាន​លើកឡើង​ថា នៅពេលដែល​រ៉ុកកែតធុន H3 នេះ ត្រូវ​បាញ់បង្ហោះ​​​ដោយ​ជោគជ័យ គេ​គ្រោង​នឹង​ដាក់​វា​ឲ្យ​ដំណើរការ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​បេសកកម្មអវកាស ទាំង​បេសកកម្ម​ឯកជន និង​ទាំង​បេសកកម្មអវកាស​របស់​រដ្ឋាភិបាល​ជប៉ុន ​ជា​លក្ខណៈទៀងទាត់ ដោយ​បាញ់បង្ហោះ​ឲ្យបាន​​រហូតដល់​ទៅ ៦ដង ក្នុងមួយឆ្នាំ សម្រាប់​រយៈពេល ២០ឆ្នាំ​ខាងមុខ។

ក៏ប៉ុន្តែ សម្រាប់ពេលនេះ អ្វីៗ​បានត្រឹមតែ​ជា​ការ​រំពឹងទុក ដោយ​​រ៉ុកកែត​ធុន H3 នេះ នៅមិនទាន់​អាច​ដាក់​ឲ្យ​ដំណើរការ​បាន​ដោយ​ជោគជ័យ​នៅឡើយ ហើយ​គិតមកទល់នឹង​ពេលនេះ ទីភ្នាក់ងារ​អវកាស​ជប៉ុន​ក៏​នៅមិនទាន់​ឲ្យដឹង​នៅឡើយដែរ​ថា បរាជ័យ​​កាល​ពីថ្ងៃ​ទី៧មីនា​កន្លងទៅនេះ​កើតឡើង​ដោយ​មូលហេតុអ្វីពិតប្រាកដ ហើយ​តើ​​នៅពេលណា​ទើប​គេ​អាច​បាញ់បង្ហោះ​រ៉ុកកែត​នេះ​សាជាថ្មី​ម្តងទៀត ដើម្បី​អាចចាប់ផ្តើម​​ដាក់​វា​ឲ្យ​ដំណើរការ​បាន?

Masuk untuk mendengarkan episode eksplisit

Tetap terkini dengan acara ini

Masuk atau daftar untuk mengikuti acara, menyimpan episode, dan mendapatkan informasi terbaru.

Pilih negara atau wilayah

Afrika, Timur Tengah, dan India

Asia Pasifik

Eropa

Amerika Latin dan Karibia

Amerika Serikat dan Kanada