វិភាគរឿងសាមកុក Hout Sengkea
-
- Fiction
Podcast ដែលវែកញែកពីរឿងបុរាណចិន សាមកុក ឬនគរទាំងបី
-
ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក
អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។
-
ប្រវត្តិរបស់ម៉ាឆាវ
ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?
-
ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត
ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។
-
អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន
គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។
-
លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ)
នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?
-
តើពេទ្យទេវតាហួធួមានមែនឬអត់?
នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។
តើហួធួជាគ្រូពេទ្យបែបណា?