SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. 15 HR AGO

    ទម្លាប់សន្សំសំចៃទឹករបស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី

    ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មរបស់អូស្រ្តាលីបានបង្ហាញថា យកតាមព័ត៌មានរបស់អង្គាសហប្រជាជាតិ នៅចន្លោះឆ្នាំ ២០១៥ និង ២០២២ ប្រជាពលរដ្ឋ ២.២ ពាន់លាននាក់ នៅទូទាំងពិភពលោក មិនទាន់ទទួលបានសេវាកម្មទឹកស្អាតសម្រាប់ប្រើប្រាស់។ ថ្វីត្បិតតែ នៅអូស្ត្រាលីបច្ចុប្បន្ន មិនមានសញ្ញាណាមួយដែលបង្ហាញថា នឹងមានភាពខ្វះខាតទឹកស្អាត ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើន តែងតែមានទម្លាប់ប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក ថៃ សាវី ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងមែលប៊ន និងអ្នកស្រី ណាល់ សិទ្ធិ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអដឺឡែត។

    12 min
  2. 2 DAYS AGO

    លោកដូណាល់ ត្រាំ នឹងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា

    កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក មូហាម៉េដ ហាសាន់ (Mohamad Hasan ) បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

    8 min

About

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

More From SBS Audio

You Might Also Like