SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. 3 घं॰ पहले

    កម្ពុជានិងថៃ នឹងអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២

    នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាព ដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កងទ័ពកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ របស់ថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

    4 मिनट
  2. 4 घं॰ पहले

    កម្ពុជាប្រកាសថា ថៃមិនបានគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រកាសថា ចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាល កម្ពុជា បាន និងកំពុងគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុច ដែលបានព្រមព្រៀងគ្នា ប៉ុន្តែមន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិល និងយោធារបស់ថៃ បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះឡើយ។

    6 मिनट
  3. 3 दिन पहले

    ព្រឹត្តិការណ៍កីឡាប្រណាំងសេះ Melbourne Cup សម្រាប់​ប្រជាជនខ្មែរអូស្រ្តាលី

    Melbourne Cup គឺជាព្រឹត្តិការណ៍កីឡាប្រណាំងសេះដ៏ធំបំផុតនៅប្រទេសអូស្ត្រាលីដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ តាំងពីឆ្នាំ ១៨៦១ មក។ នៅថ្ងៃនេះ ពលរដ្ឋអូស្រ្តាលីខ្លះបានចំណាយថវិកា និងពេលវេលាទៅទស្សនាការប្រណាំងផ្ទាល់នៅទីលានប្រកួត ក៏ដូចជាការភ្នាល់ល្បែងស៊ីសង ហើយអ្នកខ្លះទៀតក៏រង់ចាំទស្សនាការផ្សាយនៅតាមទូរទស្សន៍ឬតាមអ៊ីនធឺណិត។ សហគមន៍ជាច្រើនរៀបចំព្រឹត្តិការណ៍បន្តិចបន្តួចដូចជា ពិធីទទួលទានអាហារ តុបតែងខ្លួនជាមួយនឹងមួកធំៗ ហើយវាក៏បានក្លាយជាឱកាសនៃការជួបជុំយ៉ាងសប្បាយរីករាយសម្រាប់សហគមន៍និងក្រុមគ្រួសារ។

    6 मिनट

परिचय

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

SBS Audio से और अधिक

शायद आपको ये भी पसंद आएँ