២សប្តាហ៍ហើយ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន។ ថ្វីបើគេសង្កេតឃើញថា ដំណាក់កាលទី១នៃបទឈប់បាញ់នេះ ហាក់បានដំណើរការទៅតាមអ្វីដែលគ្រោងទុក តែអ្វីដែលគេកំពុងតែព្រួយបារម្ភ គឺដំណាក់កាលបន្ទាប់ ទាក់ទិននឹងការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស ព្រមទាំងការរៀបចំគ្រប់គ្រងតំបន់ហ្កាហ្សា ទៅថ្ងៃអនាគត។ គិតត្រឹមពេលនេះ ក្រុមហាម៉ាសបានបន្តបដិសេធមិនរំសាយអាវុធជាដាច់ខាត។ អ្នកជំនាញ និងសូម្បីតែលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដែរ ថាផែនការរំសាយអាវុធរបស់ក្រុមហាម៉ាសទាំងស្រុង វាគឺជារឿងមួយលំបាកស្មុគស្មាញណាស់។
កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ក្រោមការជ្រោមជ្រែងចាត់ចែងដោយលោកដូណាល់ ត្រាំ បានចូលជាធរមានបាន២សប្តាហ៍ហើយ។ មិនមានបញ្ហាចោទធំដុំទេ នៅក្នុងការអនុវត្តដំណាក់កាលទី១នៃកិច្ចព្រមព្រៀងនេះ ដោយក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងនៅរស់ទាំងអស់២០នាក់ និងបានប្រគល់សាកសពចំណាប់ខ្មាំងបានចំនួន១៥សពហើយ គិតត្រឹមថ្ងៃទី២៣តុលា។
តែអ្វីដែលគេកំពុងព្រួយបារម្ភបំផុតនោះ គឺដំណាក់កាលទី២នៃកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធនឹងការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត ដើម្បីធានាសន្តិភាពទៅថ្ងៃអនាគត។ រហូតមកទល់ពេលនេះ ក្រុមហាម៉ាសបានបដិសេធថា គេនឹងមិនទម្លាក់អាវុធចោលជាដាច់ខាត។ ការតស៊ូដោយកម្លាំងអាវុធ វាគឺជាសរសៃឈាម ជាឫសកែវរបស់ក្រុមអ៊ីស្លាមជ្រុលនិយមនេះ តាំងតែពីពេលចាប់កំណើតដំបូង។
ប្រមូលអាវុធ និងកម្ទេចរចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស
លោក David Rigoulet-Roze អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវិភាគយុទ្ធសាស្ត្របារាំង បានពន្យល់ថា នៅក្នុងផែនការសន្តិភាពរបស់លោកដូណាល់ ត្រាំ គឺគេបានបែងចែងដាច់ស្រលះពីគ្នា រវាង “ការប្រមូលអាវុធ” ពីដៃក្រុមអាម៉ាស និង “ការកម្ទេចរចនាសម្ព័ន្ធយោធា” របស់ក្រុមហាម៉ាស។ ការប្រមូលអាវុធ គឺមានន័យថាក្រុមហាម៉ាសមានកាតព្វកិច្ចប្រគល់គ្រឿងសព្វាវុធទាំងអស់ ដោយមានការឃ្លាំមើលពីអន្តរជាតិ។ រីឯការកម្ទេចរចនាសម្ព័ន្ធយោធាវិញ គឺសំដៅទៅដល់ការកម្ទេចចោលទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ដែលមានដូចជាបណ្តាញផ្លូវរូងក្រោមដី ទីតាំងស្តុកអាវុធ និងទីតាំងផលិតអាវុធជាដើម។ ផែនការសន្តិភាពបានកំណត់ផងដែរ ថាមិនយកទោសពៃទេ ចំពោះសមាជិកក្រុមហាម៉ាស ដែលស្ម័គ្រចិត្តរួមរស់ដោយសន្តិភាព ឬក៏ចង់ភៀសខ្លួនទៅរស់នៅបរទេស។
តែទន្ទឹមគ្នានេះ កិច្ចព្រមព្រៀងនេះមានខ្លឹមសារមិនច្បាស់លាស់ទេ ទាក់ទិននឹង “អ្នកសង្កេតការណ៍ឯករាជ្យ” ដែលមានតួនាទីតាមដានការប្រមូលអាវុធ។ គិតមកទល់ពេលនេះ គ្មានការបញ្ជាក់ណាមួយ ថាក្រុមអ្នកសង្កេតការណ៍ឯករាជ្យនោះ ជានរណា មកពីណាទេ។ អ្នកវិភាគខ្លះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍ឯករាជ្យ អាចជាតំណាងរបស់ភាគីអេហ្ស៊ីប ព្រោះថាអេហ្ស៊ីបមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែល ហើយក៏ស្គាល់តំបន់ហ្កាហ្សាច្បាស់។ តួកគីក៏អាចមានចំណែកចូលរួមដែរ នៅក្នុងការដាក់សំពាធទៅលើក្រុមហាម៉ាសឲ្យប្រគល់អាវុធ។
ក្រុមហាម៉ាសសល់កម្លាំងសមាជិកនិងអាវុធច្រើន
គួរកត់សំគាល់ថា ២ឆ្នាំក្រោយសង្គ្រាមនេះ ក្រុមហាម៉ាសនៅតែមានកម្លាំងដដែលទេនៅហ្កាហ្សា បើទោះបីសមត្ថភាព ប្រយុទ្ធបានធ្លាក់ចុះខ្លាំងក៏ដោយ។ ជាក់ស្តែង គ្រាន់តែបទឈប់បាញ់ចូលជាធរមាន ភ្លាមៗ ក្រុមហាម៉ាសបានចាប់មនុស្សច្រើននាក់មកបាញ់សម្លាប់ចោលនៅតំបន់ហ្កាហ្សា ដោយចោទថាជាជនក្បត់ឃុបឃិតជាមួយអ៊ីស្រាអែល។ មុនថ្ងៃ៧តុលា២០២៣ ក្រុមហាម៉ាសមានសមាជិកសកម្ម ចន្លោះពី២៥០០០ ទៅ៣០០០០នាក់។ តួលេខខ្លះ អះអាងថា២ឆ្នាំមកនេះ ក្រុមហាម៉ាសបានស្លាប់សមាជិក អស់ខ្ទង់ពី៨០០០ទៅ ១២០០០នាក់។
មិនត្រឹមប៉ុណ្ណោះទេ ក្រុមហាម៉ាសនៅមានសល់ គ្រឿងសព្វាវុធចម្រុះច្រើនប្រភេទ មានទាំងគ្រាប់រ៉ូកែត និងដ្រូនកែច្នៃ ។ អង្គការ Small Arms Survey មានទីតាំងនៅស្វ៊ីស ធ្លាប់បានអះអាងនៅឆ្នាំ២០១៨ថា ក្រុមហាម៉ាសមានសមត្ថភាពជាយូរឆ្នាំមកហើយ ក្នុងការកែច្នៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ផលិតជាគ្រាប់រ៉ូកែតនិងអាវុធមួយចំនួន។ មុនអ៊ីស្រាអែលបិទខ្ទប់តំបន់ហ្កាហ្សាទាំងស្រុង ក្រុមហាម៉ាសធ្លាប់បាននាំយកគ្រឿងផ្សំផលិតអាវុធ ចូលមកក្នុងតំបន់ហ្
情報
- 番組
- チャンネル
- 頻度アップデート:毎日
- 配信日2025年10月23日 16:25 UTC
- 長さ6分
- 制限指定不適切な内容を含まない
