Rean Ruos Podcast

Monyputhy Ly

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

  1. -14 H

    មានចំណេះ តែខ្សោយគំនិត

    គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។   បើគិតទៅ ចំណេះគឺដូចជាកូនសោ សម្រាប់បញ្ហាជាក់លាក់ណាមួយអញ្ចឹង។ ការដឹងចម្លើយ ជួយយើងដោះស្រាយបញ្ហានោះ។ ប៉ុន្តែជាក់ស្តែង ក្នុងជីវិត យើងមិនអាចខិតខំរកចម្លើយពីសៀវភៅ រៀងរាល់ពេលជួបឧបសគ្គនោះទេ។ ហើយណាមួយទៀត បរិបទនៃអ្វីដែលយើងជួបប្រទះ ក៏អាចនឹងខុសពីមនុស្សម្នាផ្សេងៗផងដែរ។ ដូចនេះយើងត្រូវតែចេះគិតដោយខ្លនឯង ដែលជាការចេះបង្កើតកូនសោដោយខ្លួនឯង។   ក្នុងការរៀន គួរណាតែឱ្យតម្លៃទៅលើការគិត ព្រោះដល់តែយើងរៀនទាំងគិត ទើបយើងចេះគិត។ ហើយសង្គមសព្វថ្ងៃនេះក៏ឱ្យតម្លៃលើអ្នកចេះគិត និងអ្នកដែលមានភាពច្នៃប្រឌិតកាន់តែច្រើនផងដែរ។ ដូច្នេះ ចូរអភិវឌ្ឍសមត្ថភាពគិត។ ហើយវិធីមួយនោះជាការសរសេរដើម្បីគិត។   __________________________   📚 សម្រាប់ការកក់សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតដោយសរសេរ" សូមឆាតមកផ្ទាល់ ឬក៏ទាក់ទងតាម Telegram ជាមួយនឹងលេខមួយនេះ៖ 010662013   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    8 min
  2. 9 SEPT.

    ណែនលើសន្លឹក ជាជាងណែនក្នុងចិត្ត

    បើចិត្តអ្នកជាបន្ទប់មួយនោះ តើបន្ទប់នោះមានសភាពបែបណាដែរ? តើណែន ឬទូលាយ? រៀបរយ ឬក៏រញ៉េរញ៉ៃ? គួរណាមើលឱ្យច្បាស់ពីសភាពជាក់ស្តែង ព្រោះទៅណាមកណា យើងតែងយកបន្ទប់នេះមកតាមជានិច្ច។ ជាញឹកញាប់ យើងតែផ្ទុករឿងជាច្រើនក្នុងចិត្ត ហើយដោយដូច្នេះហេតុអ្វីមិនណែន តានតឹង និងគិតអ្វីមិនចេញ? ដោយរក្សារឿងច្រើនក្នុងចិត្ត ទាំងសំខាន់ និងមិនសំខាន់ ដូចនេះហើយបានជាយើងចេះតែគិតច្រើន។ ដើម្បីសម្អាតចិត្ត ចូរសរសេរការគិត និងអារម្មណ៍របស់ខ្លួនចេញមកក្រៅ។ នៅក្នុងស្នាដៃសៀវភៅទីពីររបស់ខ្ញុំ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតទៅតាមការសរសេរ" ខ្ញុំបានធ្វើការណែនាំជាច្រើនទៅលើវិធីសាស្រ្តនៃការប្រើប្រាស់ការសរសេរ ដើម្បីដឹកនាំការគិតរបស់ខ្លួន។ ការដែលអាចធ្វើដូច្នេះបាន យើងមិនត្រឹមតែឈប់រងគ្រោះដោយសារការគិតរបស់ខ្លួននោះទេ ប៉ុន្តែយើងក៏ចេះគិតបានយ៉ាងវាងវៃផងដែរ។ តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីគំនិតមួយនេះ ដែលបានដកស្រង់ចេញពីសៀវភៅថ្មី។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    7 min
  3. 3 SEPT.

    ពីគិតច្រើន ទៅចម្រើនគំនិត

    ដំណឹងដ៏ល្អមួយដែលខ្ញុំចង់ចែករំលែក! ស្នាដៃសៀវភៅទី ២ របស់ខ្ញុំនឹងចេញឆាប់នេះនៅក្នុងចំណងជើង៖ ពីគិតច្រើន ទៅចម្រើនគំនិត។ ក្នុងមួយជីវិតនេះ គ្មានទំនាក់ទំនងណាសំខាន់ជាយើងជាមួយការគិតយើងនោះទេ។ ខួរក្បាលតែងតែគិត ប៉ុន្តែយើងធ្វើយ៉ាងណាជាមួយនឹងការគិតទាំងនោះ? នេះហើយជាទំនួលខុសត្រូវយ៉ាងចម្បងរបស់យើងម្នាក់ៗ ព្រោះមានតែយើងម្នាក់ទេ ដែលស្ពាយសតិផ្លូវចិត្តរបស់ខ្លួន។ ក្នុងសៀវភៅនេះ ខ្ញុំនឹងណែនាំពីរបៀបវិវត្តសមត្ថភាពការគិតត្រិះរិះខ្លួន ដោយប្រើប្រាស់ការសរសេរ។ ទៅតាមការសរសេរ យើងនឹងស្តាប់ឮសំលេងនៃការគិត គំនិត និងអារម្មណ៍ខ្លួនបានកាន់តែប្រសើរ។ ជាមួយនឹងសកម្មភាពនេះ យើងបង្កើតភាពស្និតស្នាលជាមួយនឹងខ្លួនឯង ដែលជួយឱ្យយើងយល់ពីខ្លួន និងគោលបំណងនៃទីជម្រៅរបស់ខ្លួន។ សៀវភៅនេះក៏មាននូវលំហាត់ងាយៗ ដែលណែនាំអ្នកក្នុងការចាប់ផ្តើមការសរសេរដើម្បីគិតផងដែរ។ ស្នាដៃ "ពីគិតច្រើន ទៅចម្រើនគំនិត" នឹងជួយកែប្រែអ្នក ពីមនុស្សម្នាក់ដែលតែងរងទុក្ខជាមួយនឹងការគិតខ្លួន ឱ្យទៅជាមនុស្សម្នាក់ដែលចេះដុសខាត់ការគិតខ្លួនឱ្យជាគំនិតដែលមានតម្លៃសម្រាប់ជីវិត។ តស់ ចូររួមស្តាប់ទាំងអស់ ដើម្បីឈ្វែងយល់ពីគោលបំណងនៃស្នាដៃសៀវភៅមួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    10 min
  4. 27 AOÛT

    ដំណើរជាអ្នកនិពន្ធពីចំណុចសូន្យ

    បើនិយាយឱ្យត្រង់ ខ្ញុំមិនដែលមានបំណងក្លាយខ្លួនជាអ្នកនិពន្ធឡើយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ បទពិសោធជីវិតបែរជាបង្វែរខ្លួនខ្ញុំឱ្យមកដល់ទីនេះទាំងមិនដឹងខ្លួន។ ដូចអ្នកនិពន្ធ Charles Bukowski ធ្លាប់ថា "អ្នកមិនជ្រើសរើសការនិពន្ធទេ ព្រោះការនិពន្ធទៅវិញទេដែលជាអ្នកជ្រើសរើសអ្នក"។ ការចាប់ផ្តើមសរសេរដំបូងរបស់ខ្ញុំគឺដើម្បីតែខ្លួនឯងម្នាក់គត់។ ខ្ញុំសរសេរមិនមែនសម្រាប់អ្នកអានទេ ប៉ុន្តែដើម្បីរំសាយចិត្ត និងឆ្លុះបញ្ចាំងពិការគិតប៉ុណ្ណោះ។ តាមដំណើរនៃការសរសេរដើម្បីគិតនេះហើយទើបខ្ញុំរកឃើញសំលេង និងការគិតដ៏ស៊ីជម្រៅរបស់ខ្លួន ដែលខ្ញុំអាចយកមកចែករំលែកនឹងមនុស្សជុំវិញបាន។ ដោយដូច្នោះ សៀវភៅក៏កើតឡើង។ តស់! ស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីការចាប់ផ្តើមពីចំណុចសូន្យ ក្នុងការនិពន្ធ។ 🔔 មានដំណឹងពិសេសនៅចុងផតខាស់ 🙌 __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    18 min
  5. 20 AOÛT

    ទំនាក់ទំនងជាតម្រូវការ

    ក្នុងការរស់នៅក្នុងសង្គម ការប្រាស្រ័យទាក់ទងគឺចៀសមិនរួចឡើយ។ ថ្វីត្បិតតែយើងធ្វើការទំនាក់ទនងជារៀងរាល់ថ្ងៃមែន វាក៏ជាសកម្មភាពមួយដែលយើងធ្វើមិនត្រឹមត្រូវផងដែរ។ យើងខ្លះចេះតែនិយាយ តែមិនចេះស្តាប់​។ ខ្លះចេះស្តាប់ តែមិនចេះនិយាយ។ ហើយអាចខ្វះខាតទាំងពីផង។ ដើម្បីមានទំនាក់ទំនងស៊ីជម្រៅ យើងក៏ត្រូវការនិយាយស៊ីជម្រៅពីការគិតនិងអារម្មណ៍ដែលខ្លួនមាន និងការស្តាប់ស៊ីជម្រៅ ដូចនោះយើងអាចយល់ពីដៃគូយើងបានពេញលេញ។ ការយល់ជាគន្លិះនៃទំនាក់ទំនងដ៏ស្និតស្នាល។ ទាក់ទងពីការកសាងទំនាក់ទំនងនេះដែរ ខ្ញុំក៏បានរចនាវគ្គសិក្សាមួយជាមួយនឹង GooTalks Academy ដើម្បីណែនាំពីវិធីសាស្រ្តនៃការដឹកនាំទំនាក់ទំនង។ វគ្គសិក្សានេះរួមមានជាមួយនឹងការអនុវឌ្ឍជាច្រើន ដូចនោះពួកគាត់អាចបញ្ចប់ការសិក្សានេះជាមួយនឹងជំនាញច្បាស់លាស់ និងជំនឿចិត្តលើខ្លួងឯង។ ដើម្បីព័ត៌មាន និងការចុះឈ្មោះ សូមទាក់ទងក្រុមការងារ GooTalk ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    7 min
  6. 5 AOÛT

    កុំរងចាំកាលៈទេសៈ

    ដើម្បីរួចរាល់សម្រាប់ថ្ងៃពិបាក យើងត្រូវតែពង្រឹងខ្លួននៅថ្ងៃសុខ។ គ្មានទេភាពរឹងមាំ ប្រសិនបើយើងមិនប្រឈមមុខនឹងភាពពិបាក។ ដូចដែលខ្ញុំតែងថា គ្មានមនុស្សរឹងមាំម្នាក់ណា ដែលមិនមានមានប្រវត្តិពិបាកឡើយ។ ជាជាងរងចាំកាលៈទេសៈ ដោយរស់គ្រាន់តែសម្រាប់តែថ្ងៃ យើងក៏គួរណាត្រៀមខ្លួនសម្រាប់អនាគតដ៏ស្រពេចស្រពិលនាពេលខាងមុខដែរ។ សប្បាយខ្លះសម្រាប់ថ្ងៃនេះ ប៉ុន្តែក៏មានការហ្វឹកហាត់ខ្លះសម្រាប់ឱ្យថ្ងៃស្អែក។ បើដូចនេះបាននោះ យើងនឹងអាចបង្ហាញមុខ នៅថ្ងៃមួយថ្មី ជាមនុស្សម្នាក់ដែលកាន់តែប្រសើរ និងកាន់តែរួចរាល់ សម្រាប់កាលៈទេសៈ និងឧបសគ្គនាខាងមុខ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការយល់ដឹងពីការកសាងភាពរឹងមាំ សម្រាប់អនាគតដែលមិនទៀងទាត់។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    12 min
  7. 30 JUIL.

    ពីភ័យខ្លាចទៅក្លាហាន

    ប៉ុន្មានថ្ងៃនេះគឺពិតជាតានតឹងសម្រាប់យើងទាំងអស់គ្នា។ វេលានេះមាននូវភាពទៀងទាត់ ដែលផ្តល់នូវអារម្មណ៍ភ័យខ្លាចមួយចំនួនយើង។ ធម្មជាតិជាមនុស្សម្នាក់ ការមានការភ័យខ្លាចគឺធម្មតា។ ប៉ុន្តែវាក៏អាចជាបញ្ហា នៅពេលដែលយើងខ្លាចទាំងមិនសមហេតុផល។ ក្នុងវគ្គនេះ ខ្ញុំចង់លើកឡើងពីវិធីដែលយើងអាចកែប្រែអារម្មណ៍ភ័យខ្លាចដែលយើងមានឱ្យទៅជាភាពក្លាហានវិញ ដូច្នេះយើងអាចមានម្ចាស់ការ និងការគ្រប់គ្រងមកលើជីវិតខ្លួនបាន ជាពិសេសក្នុងវេលាដ៏ទៀងទាត់ដូចនេះ។ តស់ ចូលរួមស្តាប់ទាំងអស់។ ជូនជាមួយនឹងសេចក្តីស្រលាញ់ និងសន្តិភាព។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    11 min
  8. 23 JUIL.

    ទាន់សម័យឆាប់ហួសសម័យ

    តាមធម្មតា យើងតែងតែចង់រកអ្វីមួយដែលថ្មី និងទាន់សម័យ។ ប៉ុន្តែអ្វីដែលទាន់សម័យតែងតែផ្លាស់ប្តូរជារៀងរហូត ហាក់ដូចជាខ្យល់បកមកលើខ្លួនយើង ដែលហើរផុត គ្មានជាប់នឹងខ្លួនយើងឡើយ។ ទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចគ្នាដែរ។ កាលណាយើងសិក្សាតែអ្វីដែលទាន់សម័យ យើងក៏ពិបាកនឹងមើលឃើញលើសពីសម័យដែលខ្លួនកំពុងតែរស់ផងដែរ។ ជាជាងទាន់សម័យ យើងគួរណាផ្តោតលើការសិក្សាទៅលើចំណេះដឹង ដែលរស់រានមានជីវិតច្រើនសម័យកាលមកហើយ។ គ្មានអ្វីបង្ហាញតម្លៃពិតនៃសៀវភៅមួយបានល្អជាងពេលវេលានោះទេ។ តាមវគ្គនេះ អ្នកនឹងយល់ពីតម្លៃនៃសៀវភៅចាស់ៗ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីរបៀបកសាងចំណេះដឹងមួយដ៏គង់វង្ស។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    8 min
4,4
sur 5
267 notes

À propos

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

Vous aimeriez peut‑être aussi