Rean Ruos Podcast

ស្គាល់ខ្លួនឯង ដោយសរសេរ

ការសរសេរជាការទទួលយកខ្លួនឯង។ ការកាន់ប៊ិចប្រៀបដូចជាការបើកត្រចៀក ត្រៀមនឹងស្តាប់ខ្លួនឯងអញ្ចឹង។ វាដូចជាការប្រាប់ខ្លួនឯងថា "ខ្ញុំនៅទីនេះ និងរួចរាល់សម្រាប់អ្នក"។ ដល់តែផ្ចង់សតិមកខ្លួនឯងដូច្នេះ ទើបយើងអាចយល់។ ឈប់ស្វែងរកខ្លួនឯង ដោយទៅរកឯណាឆ្ងាយ ប៉ុន្តែបង្ហាញមុខលើសន្លឹកសៀវភៅទៅ ព្រោះការសរសេរឆ្លុះបញ្ចាំងជាការអានពីខ្លួនឯងហើយ។ រៀនចាប់អារម្មណ៍ពីការគិត និងអារម្មណ៍ដែលខ្លួនមាន ទៅតាមការសរសេរ ព្រោះទាំងនោះជាតម្រុយនៃបុគ្គលិកលក្ខណៈរបស់អ្នក។ តស់ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីតម្លៃនៃការសរសេរ សម្រាប់ការស្គាល់ និងទទួលយកខ្លួនឯង។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 កម្មវិធីសិក្សា "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh