បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 3 days ago

    សមាគមខ្មែរ​នៅបារាំង​ជា​ថ្នាលបណ្តុះបណ្តាល​អ្នករបាំ​បុរាណខ្មែរ​ដោយមិនប្រកាន់​ពូជសាសន៍ ឬ

    សមាគមន៍ខ្មែរ​នៅបារាំង​បានក្លាយជា​កន្លែង​បណ្តុះបណ្តាលរបាំបុរាណខ្មែរ​ដល់​គ្រប់ជនជាតិ​មិនថា បារាំង ខ្មែរ ចាស់ឬ​ក្មេង ធាត់ ឬស្គម។ នៅសមាគម​របាំបុរាណខ្មែរ​BCK នៅទីក្រុង​ប៉ារីស អ្នករាំ​ប្រុសស្រី គ្រប់វ័យ​បាន​ចំណាយពេលហាត់រាំ​ក្រោម​ការ​បង្ហាត់បង្រៀនរបស់​អ្នកគ្រូ​វ័ន សាវ៉ៃ អតីតអ្នករបាំ​ក្នុង​ព្រះបរមរាជវាំង។ ជាមួយ​ឆន្ទៈ​ដ៏ខ្ពស់ និង​ចំណង់ចំណូលចិត្ត​ចំពោះរបាំបុរាណខ្មែរ សិស្ស​របាំខ្មែរបារាំង ជាង​៣០​នាក់​តស៊ូ អត់ធ្មត់​ហាត់រាំ​នៅរៀងរាល់​ថ្ងៃ​អាទិត្យ មួយថ្ងៃ​៤ម៉ោង។

  2. 14 Sept

    អ្នក​ដឹក​ជញ្ជូនទំនិញតាមអនឡាញ អាច​រក​ចំណូល​បានសមរម្យ ​តែ​​ប្រឈមនឹងហានិភ័យតាមដងផ្លូវ

    កាលពីពេលថ្មីៗនេះ អង្គការ​អន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយ​ដោយ​រកឃើញថា ​ការ​​ងារតាម​ថ្នាល​បច្ចេក​វិទ្យាឌីជីថល​(Digital Labour Platforms) ឬតាម​app នៅកម្ពុជា កំពុងតែ​រីកស្គុះស្គាយ​ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម​ ILO ទោះមាន​ការរីកចម្រើន តែអ្នកធ្វើការ​ក្នុងវិស័យនេះ ក៏កំពុងតែ​ជួប​ប្រទះបញ្ហា​សំខាន់ៗ​មួយ​ចំនួនទាក់​ទង​នឹង​ម៉ោង​ធ្វើ​ការ​ សន្តិ​សុខ​ការងារ​ ការ​គាំ​ពារ​ផ្នែក​សង្គម​ និងជាពិសេស​សុវត្ថិភាពនៅតាមដងផ្លូវ។ អ្នក​ដឹក​ជញ្ជូនម្ហូបអាហារតាមអនឡាញម្នាក់ៗ សុទ្ធ​តែ​បានអះអាងដូចៗ​ថា​ គ្រោះថ្នាក់ចរាចរណ៍ជាហានិភ័យខ្ពស់សម្រាប់ពួកគេ។

  3. 11 Sept

    កម្ពុជាសំឡឹងឃើញផ្កាយរណបដែល​ខ្លួន ប៉ង​ចង់ផលិត​ដោយ​ខ្លួនឯង?

    គណៈប្រតិភូកម្ពុជា​ដឹកនាំដោយ​រដ្ឋមន្រ្តីក្រសួង​ប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវ​បានបារាំង​អញ្ជើញ​ឲ្យចូលរួម​នៅក្នុង​សន្និសីទអន្តរជាតិស្តីពីអវកាស​នៅទីក្រុង​ប៉ារីស​ថ្ងៃទី​៩ និងទី​១០​កញ្ញា។ មានវត្តមានចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុន​ឯកជនបរទេស​​ក្នុង​វិស័យអវកាស កម្ពុជា​មាន​មហិច្ឆតា​របស់ខ្លួន នោះគឺ​ការប៉ង​ចង់​ផលិត​ផ្កាយរណប​ដោយ​ខ្លួនឯង​នាថ្ងៃអនាគត។​ ឈាង​ បុប្ផា​បានជួប​គណៈប្រតិភូ​កម្ពុជា​នៅ​Grand Palais ក្នុងទីក្រុង​ប៉ារីស។

  4. 7 Sept

    កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត

    បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦  អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុងបានសម្តែងក្តីបារម្ភពីការ​ខាតបង់​ទិន្នផល​ស្រូវ និងខ្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួតនេះ៕

Ratings & Reviews

4.7
out of 5
3 Ratings

About

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like