ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 22 HR AGO

    តើការបញ្ជាក់របស់រដ្ឋាភិបាលគ្រប់គ្រាន់ដើម្បីរំងាប់កង្វល់ក្នុងសំណុំរឿង«កោះគុត»ដែរឬទេ?

    លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០២៤នេះថា កម្ពុជា និងថៃកំពុងបន្តការចរចាគ្នានៅឡើយចំពោះបញ្ហា«កោះគុត»។ ការចេញមុខមកបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីពេលនេះត្រូវបានអ្នកតាមដាននយោបាយខ្មែរខ្លះយល់ឃើញថា គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់រំងាប់ក្តីកង្វល់របស់ពលរដ្ឋខ្មែរ និងអ្នកវិភាគខ្លះទៀតគាំទ្រដល់យន្តការធ្វើការងាររបស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏ទទួលស្គាល់ថា ក្តីកង្វល់របស់ពលរដ្ឋគឺជាសិទ្ធិរបស់ពួកគេនៅក្នុងសង្គមប្រជាធិបតេយ្យ។

    16 min
  2. 1 DAY AGO

    ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?

    មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕

    12 min
  3. 3 DAYS AGO

    ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?

    នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។

    14 min
  4. 4 DAYS AGO

    តើការលើកឡើងបញ្ហាកោះគុតជាការផ្ចាញ់ផ្ចាលរវាងអ្នកនយោបាយ ឬជាការគិតផលប្រយោជន៍ជាតិ?

    កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​ជុំវិញ​ព្រឹត្តិ​ការណ៍​ថ្មីៗ​រវាង​កម្ពុជា និង​ថៃ។ ​ក្នុង​នោះ បញ្ហា​កោះគុត​ត្រូវ​បាន​អ្នកនយោបាយ​មួយ​ចំនួន​យក​មក​ធ្វើ​ជា​ប្រធាន​បទ​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​នាប៉ុន្មាន​ថ្ងៃ​មក​នេះ​។​ មន្ត្រីមួយ​ចំនួន​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​លើក​ឡើង​ថា ​បញ្ហា​កោះគុត​ជា​ប្រធាន​បទ​មួយ​ដែល​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា និង​អ្នក​នយោបាយ​ប្រឆាំង​របស់​ថៃ​តែង​លើក​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​។​ តែ​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ចាត់​ទុក​បញ្ហាកោះ​គុត​ជារឿង​ផល​ប្រយោជន៍​ជាតិ​៕

    12 min
  5. 4 DAYS AGO

    តើការចាប់ខ្លួនឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬទេ?

    លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃ សកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា គឺជារឿងនយោបាយសុទ្ធសាទ។ ក៏ប៉ុន្តែបក្សកាន់អំណាច បានបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងដោយផ្អែកលើបទល្មើសជាក់ស្តែង ដែលនៅក្នុងនោះ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថា មានរក្សាទុកសារធាតុញៀន។

    13 min
  6. 13 NOV

    ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

    គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី ​យ៉ាងតិច​៧ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​សូប៉ាន់​រត់​ការ​ដើម្បី​ឡើង​តំណែង​តាម​រយៈ​លោក លី សាម៉េត​ ខណៈ​ លោក ​លី សាម៉េត ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទឆ​បោក និង​ពី​បទ «សមគំនិត​ក្នុងបទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម»​។​ តើ​ការ​បន្ត​ចាប់​មនុស្ស​ពាក់​ព័ន្ធ​លោក ​លី សាម៉េត ​ជាយុទ្ធនាការ​បោស​សំអាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ឬ​យ៉ាង​ណា?​

    13 min
  7. 11 NOV

    តើអាមេរិកពិតជានៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា ឬ

    សារ​ព័ត៌​មាន The Sunday Guardian របស់​ឥណ្ឌា​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា​ រដ្ឋ​បាល​អាមេរិក​របស់​លោក ចូ បៃដិន ​ស្ថិត​នៅ​ពី​ក្រោយ​ផែន​ការ​ធ្វើ​បដិវត្តន៍​ពណ៌នៅ​កម្ពុជា​ដោយ​យក​គំរូ​តាម​ប្រទេស​បង់​ក្លា​ដែស​។​ សារ​ព័ត៌​មាន​ដដែល​បាន​អះអាង​ពី​ការ​ទទួល​បាន​ឯក​សារ​មួយ​ដែល​បង្ហាញ​ថា​ អ្នកដែល​រៀប​ចំ​គម្រោង​ធ្វើ​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ គឺ​ជា​ភ្នាក់​ងារ​ចម្រុះ​ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​ដទៃ​ទៀត​ដោយ​សហការ​ជា​មួយ​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ក្រោម​លេស​បាតុ​កម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តែអ្នក​នយោបាយ​ខ្លះ​ហាក់​ដូចជា​មិន​ចង់​ជឿ​លើការ​ចុះផ្សាយ​នេះ​ទេ និង​ចង់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចេញ​មុខ​បំភ្លឺ​លើព័ត៌​មាន​ចុះ​ផ្សាយ​របស់ The Sunday Guardian៕

    11 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada