ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ

នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម្មវិធី​តាំង​ពិព័រណ៍​យន្តហោះនៅ​ក្រុង​​ឌូបៃ។ យន្តហោះ​ចម្បាំង​នោះ​ជា​របស់​ឥណ្ឌា ផលិត​នៅ​ឥណ្ឌា មាន​ឈ្មោះ​ថា Tejas (តេជៈ)។ កាលពី​ខែ​មីនា​​ឆ្នាំ​មុន ​យន្តហោះ​ប្រភេទ​នេះ​ធ្លាប់​ធ្លាក់មួយ​គ្រឿង​ហើយ​ នៅ​ពេលហោះសាកល្បង។ តើ​គ្រោះ​ថ្នាក់​នេះ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​យន្តហោះចម្បាំងឥណ្ឌា​ និងរូបភាព​​ប្រទេស​ ​យ៉ាងណា?

យន្តហោះចម្បាំង តេជៈ របស់​កងទ័ព​អាកាស​​ឥណ្ឌា បាន​ធ្លាក់​នៅ​ពេលកំពុង​​ហោះ​បង្អួត​ខ្លួន ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​ក្រុងឌូបៃ។ ​ បើ​តាម​សាក្សី ក្នុង​ពេល​សម្តែង​ក្បាច់ហោះ​ពន់ពេន​កាច់​កោង​លើ​ផ្ទៃ​មេឃ ក្នុង​រយៈ​កម្ពស់ ប្រមាណ​តែ​១,៦​គីឡូម៉ែត្រ​ពី​ដី​ យន្តហោះ​ស្រាប់​តែ​ដាំក្បាល​ចុះ​យ៉ាង​លឿន​ ហើយ​ប្រែក្លាយ​ជា​ដុំ​ភ្លើង​ពេល​បុក​ប៉ះដី​ ផុស​អណ្តាតភ្លើង​និង​ផ្សែង​ខ្មួលខ្មាញ់​ឡើង​ពេញ​អាកាស។ អ្នកអង្គុយ​ទស្សនា​ បាន​ឃើញ​ទិដ្ឋភាព​ធ្លាក់​យន្តហោះ​ដោយ​ផ្ទាល់​ភ្នែក​ និង​យ៉ាង​រន្ធត់។ ​ចំណែក​អ្នក​បើក​បរ​បាន​ស្លាប់ ដោយ​មិន​អាច​ចុច​ រំដោះ​ខ្លួន​ចេញ​យន្ត​ហោះ​បាន​ទាន់​ពេល​វេលា។

នេះជា​គ្រោះថ្នាក់​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​ពី​ឌូបៃ​បាន​រៀប​ចំ​បើក​កម្មវិធី​ពិព័រណ៍​យន្តហោះ​នៅ​ឆ្នាំ​១៩៨៦​មក។ ប៉ុន្តែជា​គ្រោះ​​លើក​ទីពីរសម្រាប់​ឥណ្ឌា។ ក្នុង​រយៈ​ពេល​មិន​ដល់​ពីរឆ្នាំ​ផង មានយន្តហោះ​ចម្បាំង​តេជៈ​ ពីរគ្រឿង​​បាន​​ធ្លាក់​។ យន្តហោះ​ចម្បាំង​ប្រភេទ​ដូច​គ្នា​គ្រឿង​ទីមួយ​បាន​ធ្លាក់​ នៅ​ក្នុង​ពេល​កំពុងហ្វឹក​ហាត់ កាលពី​ខែមីនា​២០២៤។ ឯ​ការ​ធ្លាក់​លើក​នេះ ប្រព្រឹត្ត​​ចំពេលដែល​ឥណ្ឌា​កំពុង​ប្រឹង​លើក​តម្កើង​ស្នាដៃ​ផលិត​យន្តហោះ​ចម្បាំង​តេជៈ​ដែល​ជា​និមិត្តរូប​នៃ​មហិច្ឆតា​ឧស្សាហកម្ម​ផង​ មហិច្ឆតា​យោធាផង។ ពោលគឺជា​ចៃដន្យ​ដ៏​​អាក្រក់ ! ទាំង​ទីកន្លែង​ធ្លាក់​ក៏​ដូច​ពេល​វេលា​ធ្លាក់។

ពេល​ណា​មិន​ធ្លាក់​មក​ធ្លាក់​​​ចំ​ថ្ងៃបង្អួត​ស្នាដៃនិង​នៅកន្លែង​​​តាំង​​ពិព័រណ៍​យន្តហោះ​ដ៏​ធំ​ជាង​គេ​បំផុត​ប្រចាំ​តំបន់​ដើម​បូព៌ា។ Dubai Air Show ជា​ផ្ទាំង​ទស្សនីយភាព​អាកាសចរណ៍​​ដ៏​សំខាន់មួយ​នៅ​លើ​ពិភពលោក ដែល​ឥណ្ឌា​ចង់​បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​តួអង្គ​គួរ​ឱ្យ​ជឿ​ជាក់​ក្នុង​វិស័យ​ការពារ​ជាតិ ស្រាប់​តែ​មក​ធ្លាក់​យន្តហោះ​ចម្បាំង​​ដែល​ឥណ្ឌា​ខំ​អួត​ថា​ជា​របស់​ល្អ​ជាង​គេ​បំផុត​ទៅ​វិញ។

​តេជៈ ដែល​មាន​ន័យ​ថា​ចែង​ចាំង​ឫទ្ធិអំណាច​ជា​ភាសាសំស្ក្រឹត ជា​​យន្តហោះចម្បាំងដ៏​ស្រាល​ និង​តូច​ជាង​គេ​បំផុត​នៅលើ​ពិភពលោក បើក​បរ​ដោយ​ពីឡុត​តែ​ម្នាក់ ផលិត​ដោយ​ក្រុមហ៊ុន​Hindustan Aeronautics។ យន្តហោះ​ចម្បាំង​តេជៈប្រើ​​ម៉ាស៊ីន​របស់​អាមេរិក General Electric តែ​ដំឡើង​ផលិត​នៅក្នុង​ស្រុកដោយ​អ្នក​ជំនាញ​ឥណ្ឌា​។ តាំង​ពី​ចាប់ដំណើរការ​តាំង​ពី​ឆ្នាំ​២០០១ យន្តហោះ​ចម្បាំងនេះ​​មាន​ឈ្មោះ​ល្អ និង​បាន​បញ្ចូល​ទៅ​ក្នុង​កង​កម្លាំង​ទ័ព​អាកាសឥណ្ឌា​នៅ​ឆ្នាំ​២០១៦។

មាន​ឧស្សាហកម្ម​អាកាសចរណ៍​តាំងពីប្រទេស​បាន​ទទួល​ឯករាជ្យ​ នៅ​​ឆ្នាំ​១៩៤៧ ឥណ្ឌា​ទទួល​​សិទ្ធិ​ផលិតយន្តហោះ​យោធា​ប្រភេទ​ Ouragan, Mig-២១ និង​ផលិត​យន្តហោះ​ដោយ​ខ្លួន​ឯង​ជា​ច្រើន​ប្រភេទ​ទៀត ដូច​ជា​HF-២៤ HPT-៣២។ ​ជា​ប្រទេស​នាំ​ចូល​អាវុធ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ឥណ្ឌាបាន​ចាប់​ផ្តើម​ធ្វើ​ទំនើប​កម្មវិស័យ​យោធា ដើម្បីបង្កើន​សមត្ថភាព​យោធា ទន្ទឹម​នឹង​ការ​ចិញ្ចឹម​ចិត្ត​ពង្រីក​មហិច្ឆតា ផលិត​ ​Made In India ទាំង​ស្រុង​ទៀតផង។ ​ផលិតកម្ម​យោធា​​ចាប់​​មាន​កំណើន​ខ្លាំង​ តែ​ក្នុង​លំដាប់​ថ្នាក់​កណ្តាល​នៅ​ឡើយ។

នៅ​ថ្ងៃ​សុក្រកន្លង​ទៅ ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​ឥណ្ឌា​បាន​បញ្ជា​ទិញ​ពី​អាមេរិកនូវ​ម៉ូទ័រ​ចំនួន​១១៣គ្រឿង​សម្រាប់​ដំឡើង​យន្តហោះ​តេជៈដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញយន្តហោះ​ប្រដេញ​៩៧​គ្រឿង ក្នុង​តម្លៃ​​ប្រមាណ​៧ពាន់​លាន​ដុល្លារ។ នៅ​ខែ​នេះ​ ក្រសួងការពារ​ជាតិ​ឥណ្ឌា​បាន​អនុម័ត​កញ្ចប់​ថវិកា​យោធា​ដ៏​ធំមហិមា ទំហំ២៥ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​សហគ្រាស​ឥណ្ឌា​យក​ទៅ​ពង្រឹង​ឱ្យ​មាន​​ស្វ័យភាព​បច្ចេកវិទ្យា​។

ប៉ុន្តែ​គ្រោះ​ធ្លាក់​យន្តហោះនៅឌូបៃ ជា​ការ​​វាយ​បង្អាប់​ឥណ្ឌា​យ៉ាង​ដំណំ​។ សំណុំ​រឿង​ធ្លាក់​យន្តហោះ​នឹង​ក្លាយ​ជា​សំណុំ​រឿង​អាស្រូវ​រដ្ឋ ហេតុ​ដូច្នេះ​ហើយ​​បាន​ជា Indian Air Force បាន​ប្រកាស​បើក​អង្កេត​ភ្លាម ដើម្បី