បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. VOR 5 TAGEN

    លោក សឺន យឿង៖ វៀតណាមត្រូវតែស៊ើបអង្កេតករណីស្លាកស្នាមលើផ្ទៃមុខពលរដ្ឋខ្មែរក្រោម

    តុលាការវៀតណាម នៅថ្ងៃទី១៨វិច្ឆិកា បានកាត់ទោសពលរដ្ឋ និងព្រះសង្ឃ ៣អង្គ/នាក់ដាក់ពន្ធនាគារម្នាក់ៗចំនួន៣ឆ្នាំ​កន្លះ​​​។ ការសម្រេចនេះបានរងស្រោចដោយប្រតិកម្ម និងការថ្កោលទោសពីសំណាក់សមាគមខ្មែរកម្ពុជាក្រោម រួមទាំងសហគមន៍អន្តរជាតិមួយចំនួន​។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកានេះ លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានឲ្យដឹងថា ពលរដ្ឋខ្មែរក្រោមនៅតែបន្តរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមតាមផ្លូវច្បាប់។ បន្ថែមពីនេះ លោក សឺន យឿង បានស្នើឲ្យរដ្ឋាភិបាលវៀតណាម បើកការស៊ើបអង្កេតដោយឯករាជ្យ ចំពោះករណីស្លាកស្នាមលើផ្ទៃមុខពលរដ្ឋខ្មែរក្រោមមួយរូប ដែលស្តែងឱ្យឃើញ​នា​​គ្រាដែលអាជ្ញាធរវៀតណាម​នាំទៅ​កាត់ទោសកាលពីថ្ងៃទី១៨ខែវិច្ឆិកា​។

    11 Min.
  2. VOR 6 TAGEN

    ស៊ុន រដ្ឋា​សង្ឃឹមត្រលប់​ទៅកម្ពុជាវិញ តែប្តេជ្ញាមិន​បោះបង់ចោលសកម្មភាពការពារបរិស្ថាន

    ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ខណៈពេលសកម្មជន៥រូបរបស់ចលនាមួយនេះត្រូវចាប់ដាក់ឃុំក្នុងពន្ធនាគារ ក្នុងទោសរួមគំនិតក្បត់ជាតិ។ តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ អង្គការការពារសិទ្ធិមនុស្សAmnesty International France បានអញ្ជើញស៊ុន រដ្ឋាឲ្យមកចូលរួមនៅក្នុងយុទ្ធនាការសិទ្ធិសរសេរ និងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន ដូចជាបារាំង ប៊ែលហ្សិក និងស៊ុយអែត។ នៅទីក្រុងប៉ារីស ប្រទេសបារាំងស៊ុន រដ្ឋា កាលពីថ្ងៃអង្គារទី ២៥វិច្ឆិកា បានជួប និងរៀបរាប់ប្រាប់អ្នកតំណាងកិច្ចការអាស៊ានរបស់ក្រសួងការបរទេស ពីស្ថានភាពរបស់សកម្មជន របស់ចលនាមាតាធម្មជាតិដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ព្រោះតែបុព្វហេតុការពារបរិស្ថាន និងសិទ្ធិរបស់ប្រជាជនភាគតិច។ #ចលនាមាតាធម្មជាតិ #បរិស្ថាន #ការពារព្រៃឈើ #បូមខ្សាច់ #ទូកនេសាទវៀតណាម #ស៊ុនរដ្ឋា

    21 Min.
  3. 24. NOV.

    បណ្ឌិត អឿង ចន្ថា៖ ក្រសួងមិនលើកទឹកចិត្តឲ្យកសិករបង្កើនការធ្វើស្រែក្នុងតំបន់គ្មានអាងទឹក

    ការសាងសង់អាងទឹកលេខ២ ស្ថិតនៅលើស្ទឹងប្រម៉ោយក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ដែលជាអាងទឹកធំជាងគេមានទំហំជាង ២៦ម៉ឺនហិចតា និងអាចស្តុកទឹកបានរហូតដល់ ៨៦០លានម៉ែត្រគូបនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៧។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកបានឲ្យដឹងថា ខេត្តពោធិ៍សាត់នឹងលែងលិចលង់ និងមិនខ្វះទឹកធ្វើស្រែទេនៅពេលអាងទឹក​លេខ ២សាងសង់រួចរាល់។ តែលោកបណ្ឌិត អឿង ចន្ថា ថា ក្រសួងនៅតែមិនលើកទឹកចិត្តឲ្យកសិករបង្កើនការធ្វើស្រែលើសផែនការសម្រាប់តំបន់ណាដែលមិនទាន់មានអាងស្តុកទឹក៕

    10 Min.
  4. 20. NOV.

    លោក វ៉ាត់ ចំរើន៖ កម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ ក្រោមកិច្ចការពារសន្តិសុខពិសេស

    ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ម្ចាស់ផ្ទះថៃបានអះអាងរួចហើយពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ និងមានកិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា៕

    12 Min.
  5. 3. NOV.

    លោក លី វណ្ណៈ៖សៀមរាបបង្កើតកម្មវិធីផ្សេងៗជំនួសការអុំទូកដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍

    ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាបមិនមានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក-សំពះព្រះខែ ដូចរាល់ឆ្នាំទេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក លី វណ្ណៈ អ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់ថា ជំនួសឲ្យបុណ្យអុំទូក សាលាខេត្តបានរៀបចំកម្មវិធីមួយចំនួនដូចជា ជិះទូកកម្សាន្តលើស្ទឹងសៀមរាប ផ្សារទឹក ប្រគំតន្ត្រីស្គរដៃ ការតាំងពិព័រណ៍ ប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។ គោលដៅនៃការរៀបចំពិធីទាំងនេះ គឺដើម្បីឲ្យមហាជនបានកម្សាន្ត និងជួយជំរុញវិស័យទេសចរណ៍។

    7 Min.
  6. 29. OKT.

    លោក ឌិន ពុទ្ធី៖ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅប៉ោយប៉ែតបាត់បង់ចំណូលពី៧០ ទៅ១០០%

    អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅច្រកអន្តរជាតិប៉ោយប៉ែតកំពុងបន្តប្រឈមនឹងការបាត់បង់ចំណូល ដោយសារតែការអូសបន្លាយជម្លោះព្រំដែនខ្មែរ ថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានថ្លែងថា អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅច្រកប៉ោយប៉ែតបានបាត់បង់ចំណូលរហូតដល់ ៧០% ធៀបនឹងមុនពេលមានជម្លោះព្រំដែន។ តែចំពោះកម្មករស៊ីឈ្នួលអូសរទេះដឹកឥវ៉ាន់ចេញ ចូលច្រកទ្វារព្រំដែនវិញ គឺបានបាត់បង់ចំណូលទាំងស្រុង ហើយអ្នកខ្លះបានស្វែងរកចំណូលផ្សេងដោយដើររើសអេតចាយ និងខ្លះទៀតត្រឡប់ទៅស្រុកកំណើតវិញ៕

    14 Min.
  7. 15. OKT.

    លោ​ក ញឿន រ៉ាដែន៖យើងតែងនឹកឃើញសម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃរឿងប្រាសាទព្រះវិហារ

    ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះគឺជាខួប ១៣ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះជាមួយថៃជាថ្មីសព្វថ្ងៃ គណបក្សហ៊្វុនស៊ិនប៉ិចបាននឹកឃើញនូវស្នាព្រះហស្តរបស់សម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃនៅក្នុងសំណុំរឿងប្រាសាទព្រះវិហារកាលពីទសវត្សរ៍ឆ្នាំ៦០៕

    10 Min.
  8. 13. OKT.

    ឧកញ៉ា គីម ហ៊ាង៖ កម្ពុជាឈប់ប្រើសម្ភារៈសំណង់របស់ថៃ និងជំនួសដោយប្រទេសផ្សេង

    ការបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃមិនបង្កឲ្យប៉ះពាល់ធំដុំដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទេ ទោះកម្ពុជាមានទម្លាប់ប្រើប្រាស់សម្ភារៈសំណង់គ្រប់ប្រភេទដែលផលិតដោយប្រទេសថៃក៏ដោយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាងបានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលចាប់ពីកម្ពុជា-ថៃមានជម្លោះនឹងគ្នារឿងព្រំដែនមក អ្នក​សាងសង់​ក្នុងប្រទេសកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សម្ភារៈសំណង់របស់ថៃ និងជំនួសដោយសម្ភារៈសំណង់របស់ចិន វៀតណាម ម៉ាឡេស៊ី អឺរ៉ុប និងសម្ភារៈមួយចំនួនដែលផលិតក្នុងស្រុក៕

    10 Min.

Info

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Mehr von RFI ខេមរភាសា / RFI Khmer

Das gefällt dir vielleicht auch