
តើកម្ពុជាគួរដោះស្រាយករណីលោក កឹម សុខា យ៉ាងណា ក្រោយអាមេរិកជួយឲ្យមានបទឈប់បាញ់ជាមួយថៃ?
កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានលើកឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ថា មកដល់ម៉ោងនេះ តុលាការកម្ពុជានៅតែចោទអាមេរិក និងលោក កឹម សុខា ពីបទឃុបឃិតបំផ្លាញកម្ពុជានៅឡើយ។ បើតាមកូនស្រីលោក កឹម សុខា គិតត្រឹមម៉ោងនេះ គឺមានតែអាមេរិកមួយគត់ដែលបានជួយកម្ពុជាឲ្យផុតពីការវាយប្រហារផ្លូវយោធាពីថៃ និងបានបង្ខំឲ្យថៃទទួលយកបទឈប់បាញ់។ ក្នុងន័យនេះ ក្រុមអ្នកនយោបាយប្រឆាំងចង់ឃើញតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ពីបទ«ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»។ តើកម្ពុជាគួរពិចារណាដោះស្រាយករណីលោក កឹម សុខា ដែរ ឬយ៉ាងណា?
資料
- 節目
- 頻道
- 頻率每日更新
- 發佈日期2025年10月3日 上午8:54 [UTC]
- 長度9 分鐘
- 分級兒童適宜