បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 10小時前

    ការហាមនាំចូលបន្លែពីថៃ៖កសិករលក់បន្លែក្នុងស្រុកបានថ្លៃ ប៉ុន្តែប្រឈមនឹងតម្លៃជីថ្នាំ

    ស្របពេលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើទាំងអស់ពីប្រទេសថៃ កសិករនៅខេត្តបន្ទាយមានជ័យ រីករាយនឹងការប្រមូលផលបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានល្អប្រសើរជាងមុន។ តម្លៃលក់បានថ្លៃជាងមុន។ កសិករយល់ឃើញថា ការបន្តបិទព្រំដែន មិនឲ្យមានទំនិញថៃក្នុងទីផ្សារកម្ពុជា ជាឱកាសដ៏ល្អបំផុតសម្រាប់ពង្រីកផ្ទៃដីដាំដុះបន្លែ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសឲ្យការនាំចូល។ ប៉ុន្តែ ទន្ទឹមគ្នានេះ កសិករក៏បារម្ភអំពីគុណភាពជី និងតម្លៃជី កសិកម្មនៅលើទីផ្សារ ដែលបានហក់ឡើងខ្ពស់ និងបានគំរាមកំហែងដល់ប្រាក់ចំណេញរបស់កសិករ។

    10 分鐘
  2. 2日前

    កម្ពុជាចង់ក្លាយជាអធិរាជ គ្រាប់ស្វាយចន្ទី និងម្រេច លើទីផ្សារពិភពលោក

    កាលពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០២៥នេះ  ប្រទេសកម្ពុជាបានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី  និងម្រេចកម្ពុជាជាលើកដំបូងក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាព អឺរ៉ុប ២០២៥»។ វេទិកាដែលជាការសហការ រៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងសហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់នៅកម្ពុជា  មានអ្នកចូលរួម ចំនួនជាង៣០០នាក់  ដែលរួមមានទាំងអ្នកផលិតគ្រាប់ស្វាយចន្ទី  និងម្រេច អ្នកនាំចេញ អ្នកបញ្ញាទិញ ក៏ដូចជា វិនិយោគគិនជាតិ និងអន្តរជាតិមកពីគ្រប់ប្រទេស។ គោលបំណងសំខាន់នៃការរៀបចំវេទិកានេះ គឺជំរុញ និងបង្កើនការផលិត ហើយនិងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេចទៅផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិឲ្យបានឈានមុខគេនាពេលខាងមុខ  ពោលគឺ  ប្រទេសកម្ពុជាចង់ក្លាយជា «អធិរាជ នៃគ្រាប់ស្វាយចន្ទី និងម្រេច» នៅលើទីផ្សារសកលលោក។

    11 分鐘
  3. 3日前

    កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

    យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចាក់បញ្ចាំងជូនទស្សនិកជនបារាំង និងខ្មែរ​ នៅរោងល្ខោន  Jacques Prévert​ក្នុងទីក្រុង Aulnay sous bois។ ខ្សែភាពយន្តឯកសារខ្លីរយៈពេលជាង៣០នាទីថតដោយឈាង រ៉េមី និយាយពីជំរំជនភៀសសឹកនៅវត្តពោធិ៍ ៥ពាន់ដើមក្នុងខេត្តព្រះវិហារ។ នៅទីនោះ រ៉េមី រួមជាមួយថោង តារាបាននាំយកជំនួយស្បៀង កន្ទេលទៅចែកជូនប្រជាជនដែលបោះតង់ជ្រកបណ្តោះអាសន្ន នៅក្រោយរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ កាលពីខែ កក្កដាកន្លងទៅ។

    13 分鐘
  4. 3日前

    ពលរដ្ឋរស់នៅជិតផ្លូវរថភ្លើងបន្តស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

    ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង បន្តទទូចឲ្យសាលារាជធានីភ្នំពេញអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគេ។ ការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនោះ ក៏ដោយសារតែការរស់នៅរបស់ពួកគេជាង ៣០ឆ្នាំមកនេះ គឺបន្តរស់ដោយភ័យខ្លាចបាត់បង់ផ្ទះសម្បែង ខណៈដែលពួកគេគ្មានបណ្ណកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់។ យ៉ាងណាមិញ សាលារាជធានីភ្នំពេញតាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា អាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំងនោះ បានទេ ព្រោះថាទីតាំងដែលពួកគេរស់នៅ ជាទីតាំងត្រូវអភិវឌ្ឍន៍ក្នុងពេលអនាគត។

    9 分鐘
  5. 6日前

    រូបភាពដំបូងៗនៃដែនដីកម្ពុជាពីលើលំហអាកាស អំឡុងឆ្នាំ ១៩៥០

    នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ បារាំងជាប្រទេសដំបូងគេ ដែលបានថតរូបប្រទេសកម្ពុជាពីលើលំហអាកាស ដើម្បីរៀបចំបង្កើតជារូបភាពបណ្ណសារ និងផែនទីផ្សេងៗ។ នៅក្នុងរយៈពេលត្រឹម ២ឆ្នាំ ពោលគឺនៅចន្លោះឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៥៤ រូបភាពប្រមាណ ១៥០០០ សន្លឹក បានផ្តិតយកទិដ្ឋភាពផ្សេងៗនៃដែនដីកម្ពុជា ពីលើលំហអាកាសស្ទើរគ្រប់ទីកន្លែង។ នាពេលបច្ចុប្បន្ននេះ បណ្ដុំរូបភាពបណ្ណសារដ៏មានតម្លៃវិសេសវិសាលនេះ ត្រូវបានវិទ្យាស្ថានស្រាវជ្រាវបារាំង IRD តាមរយៈភូមិសាស្ត្រវិទូ សិក្សាអំពីសុខភាព និង ជំងឺ លោក Vincent Herbreteau ប្រមូលរក្សាទុក។ រូបភាពទាំងនេះ នឹងត្រូវគេយកទៅវិភាគ ជាមួយផ្កាយរណប និង រូបថតដ្រូន ក្នុងបំណងស្វែងយល់ពីការប្រែប្រួលសណ្ឋានដី ការអភិវឌ្ឍទីក្រុង នៅក្នុងប្រទេសកម្ពុជា។ ពុំតែប៉ុណ្ណោះ វាក៏អាចជាមធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន សុខភាព និងកសិកម្ម។

    8 分鐘

關於

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

RFI ខេមរភាសា / RFI Khmer的更多作品

你可能也會喜歡