បើគ្មានយុទ្ធនាការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ និងចំណាត់ការផ្នែកសុខភាពសាធារណៈ ទប់ស្កាត់ជំងឺធាត់ជ្រុល និងការបរិភោគគ្រឿងស្រវឹងទេ ចំនួនអ្នកជំងឺមហារីកថ្លើមនឹងកើនឡើងពីរដង នៅឆ្នាំ២០៥០។ នេះបើតាមការសិក្សាអន្តរជាតិ ចេញផ្សាយនៅថ្ងៃអង្គារទី ២៨កក្កដា ២០២៥។
បច្ចុប្បន្ននេះ មហារីកថ្លើមជា ជំងឺមហារីកដែលសម្លាប់ជីវិតមនុស្សច្រើនជាងគេលំដាប់ទីបីនៅលើពិភពលោក និងជាជំងឺមហារីកដែលជាជួបប្រទះញឹកញយជាងគេលំដាប់ទី៦។ ចំនួនអ្នកជំងឺមហារីកថ្លើមអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៥០ ឬស្មើនឹងកំណើនអ្នកជំងឺមហារីកថ្លើមថ្មីចំនួន១លាន៥សែនពីរម៉ឺនករណី ក្នុងឆ្នាំ ហើយ១លាន៣សែន៧ម៉ឺននាក់នឹងត្រូវស្លាប់ដោយជំងឺមហារីកថ្លើមនេះ។ នេះបើតាមក្រុមអ្នកស្រាវជ្រាវជំងឺមហារីកពិភពលោក ដោយបញ្ជក់ថា ៨លើ១០នៃករណីមហារីកថ្លើម ជាប្រភេទមហារីក Carcinomes hépatocellulairesដែលមានកើតច្រើនជាពិសេសនៅអាស៊ី ខាងកើត អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។ ក្នុងកំរិតពិភពលោក អត្រាសង្ឃឹមរស់ បាន៥ឆ្នាំក្រោយធ្លាក់ខ្លួនមានជំងឺមហារីកថ្លើម មានត្រឹមតែប្រមាណពី៥ទៅ៣០%តែប៉ុណ្ណោះ។
ប៉ុន្តែ ការសិក្សាអន្តរជាតិដែលដឹកនាំដោយគណៈកម្មការជំនាញ៦ប្រទេស (ចិន អាមេរិក កូរ៉េខាងត្បូង អ៊ីតាលី និងបារាំង និងដែលមានចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet កាលពីថ្ងៃទី២៨កក្កដា២០២៥ បានផ្តល់ក្តីសង្ឃឹមថ្មី ក្នុងការទប់ស្កាត់ជំងឺមហារីកថ្លើម។
ប្រឈមនឹងជំងឺមហារីកថ្លើម ពិភពលោកចាំបាច់ត្រូវហ៊ាន ត្រូវតែមាននយោបាយ “បង្ការ” ប្រកបដោយមហិច្ឆតាខ្លាំង និងជាបន្ទាន់។ នេះបើតាមអនុសាសន៍របស់ក្រុមអ្នកជំនាញដដែល។ បើតាមការសិក្សារបស់អ្នកជំនាញក្រុមនេះ គេអាចបញ្ចៀសជំងឺមហារីកថ្លើម បានដល់៦០% នាពេលអនាគត តាមរយៈវិធានការការពារ មួយចំនួន ពីព្រោះ គេបានដឹងយ៉ាងច្បាស់ហើយថាជំងឺមហារីកថ្លើមបង្កឡើងដោយការបរិភោគសុរា ដោយជំងឺរលាកថ្លើមប្រភេទ បេ និងសេ ព្រមទាំងជំងឺធាត់ព្រមទាំងជំងឺទឹកនោមផ្អែម។
ជំងឺមហារីកថ្លើមបណ្តាលមកពីមូលហេតុពីរចុងក្រោយ គឺជាផលវិបាកនៃជំងឺដែលគេឱ្យឈ្មោះថ្មីថា ជំងឺថ្លើមពាក់ព័ន្ធនឹងដំណើរមិនប្រក្រតីនៃប្រព័ន្ធមេតាបូលិក ឬហៅកាត់ជាភាសាអង់គ្លេស MASLD (Metabolic dysfunction associated steatotic liver disseases) សម្រាប់មកជំនួសឈ្មោះជំងឺហៅពីមុនNash។
សម្រាប់អ្នកស្រាវជ្រាវ ទម្លាប់ហូបចុករបស់មនុស្សសម័យថ្មី ជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ទៅលើសុខភាពថ្លើម។ ស្រា ស្រាបៀរ ស្រាខ្លាំង ស្រាស ស្រាក្រហម ស្រាសំប៉ាញ វីស្គី ... ជាដើមហេតុនៃមានជំងឺថ្លើមរ៉ាំរ៉ៃ រួចឈានទៅរកជំងឺក្រិនថ្លើម។ ជំងឺក្រិនថ្លើមបង្កើនគ្រោះកើតជំងឺមហារីកថ្លើមខ្លាំងណាស់ ។ នៅ ឆ្នាំ២០២២ ១៩%នៃជំងឺមហារីកថ្លើមបណ្តាលមកពីសុរា។ គ្រប់គ្នាបានដឹងអំពីគ្រោះថ្នាក់នៃអាល់កុល ឬសុរាចំពោះថ្លើម។ ប៉ុន្តែកត្តាមួយទៀតដែលមិនសូវសុះសាយក្នុងចំណោមមតិសាធារណៈ តែដើរតួនាទីសំខាន់នាំឱ្យមានជំងឺមហារីកថ្លើមខ្លាំងដែរនោះ គឺជំងឺMasld ឬNash។
លោក Hashem El-Serag សហនិពន្ធរបាយការណ៍ បានពន្យល់ប្រាប់អ្នកសារព័ត៌មានអាមេរិកថា នៅពេលអ្នកនិយាយអំពីជំងឺក្រិនថ្លើម មនុស្សភាគច្រើនគិតភ្លាមថាអ្នកជំងឺនោះធ្លាប់ផឹកច្រើន។ តែមានមនុស្សតិចតួចណាស់ បានដឹងអំពីថាជំងឺបណ្តាលមកពីដំណើរមិនប្រក្រតីនៃប្រព័ន្ធមេតាបូលិក Masld អាចនាំឱ្យមានជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើមនោះ។
តើអ្វីទៅជាជំងឺ Masld?
Masld ជាជំងឺថ្លើមដែលមិនបណ្តាលមកពីការផឹកសុរា តែជាអាការៈជំងឺដែលសម្គាល់ដោយការកកក្តាំងដោយខ្លាញ់រុំរួតថ្លើមជិត។ ហេតុដូច្នេះហើយបានជាជំងឺនេះមានឈ្មោះសាមញ្ញមួយទៀត ថាជំងឺថ្លើមខ្លាញ់។ មួយភាគបីនៃមនុស្សធំពេញវ័យ នៅលើពិភពលោកមានជំងឺខ្លាញ់រុំថ្លើម ឬថ្លើមខ្លាញ់នេះ។ នេះបើតាមលទ្ធផលនៃការសិក្សាអន្តរជាតិដែលបញ្ជាក់ថា ជំងឺថ្លើមខ្លាញ់កំពុងមាននិន្នាការកើនឡើងខ្លាំងដែរ នៅអឺរ៉ុប និងនៅទ្វីបអាមេរិក
Información
- Programa
- Canal
- FrecuenciaCada semana
- Publicado6 de agosto de 2025, 2:45 p.m. UTC
- Duración9 min
- ClasificaciónApto