ប្រវត្តិរ៉ុកកែត Ariane របស់​អឺរ៉ុប

ប្រវត្តិសាស្រ្តពិភពលោក

រ៉ុកកែត​ Ariane-5 គឺ​ជា​រ៉ុកកែត​ដ៏មាន​ប្រសិទ្ធភាព និង​មាន​អត្រាជោគជ័យ​ខ្ពស់ ហើយ​ជា​គន្លឹះជួយ​ឲ្យ​អឺរ៉ុប​បាន​គ្រប់គ្រង​ទីផ្សារ​បាញ់បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ។ ក៏ប៉ុន្តែ មុននឹង​ឈាន​មក​ដល់​ជោគជ័យ​នេះ កម្មវិធីរ៉ុកកែតអវកាស​របស់​អឺរ៉ុប​បាន​ឆ្លងកាត់​នូវ​បរាជ័យ​ជាច្រើន រហូត​ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់ចោល។

នៅក្នុងអំឡុងទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​ក្នុងពេល​ដែល​វិស័យអវកាស​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​កំពុង​បោះជំហាន​ទៅមុខយ៉ាងលឿន នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អវកាស ក្នុង​សង្គ្រាមត្រជាក់ នៅ​អឺរ៉ុប​ឯណេះវិញ វិស័យអវកាស​ត្រូវ​ជាប់គាំងទៅមុខមិនរួច ដោយ​ការព្យាយាម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ក្នុង​ក្របខណ្ឌ​អឺរ៉ុប ជាពិសេស គម្រោង​ផលិត​រ៉ុកកែត​អវកាស « Europa » ត្រូវ​ទទួល​បរាជ័យ។

ស្ថិត​នៅ​ក្នុងស្ថានភាព​ជាប់គាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​អឺរ៉ុប​នេះ បារាំង តាមរយៈ​មជ្ឈមណ្ឌលអវកាស ដែល​ហៅ​ជា​ភាសា​បារាំង​ថា Centre nationale d’études spatiales ហៅកាត់​ថា CNES ក៏បាន​ផលិត​រ៉ុកកែតអវកាស​ផ្ទាល់​ខ្លួនឯង គឺ​រ៉ុកកែត​ធុន Dimant ដែល​ត្រូវ​បាន​បាញ់បង្ហោះ​ដោយជោគជ័យ​ជាលើកទីមួយ នៅ​ឆ្នាំ១៩៦៥។ តាមរយៈ​ជោគជ័យ​នេះ បារាំង​ក៏​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ទីបី បន្ទាប់​ពី​អាមេរិក និង​សូវៀត ក៏ប៉ុន្តែ រ៉ុកកែត​ធុន Diamant នេះ ក៏​នៅតែ​មិន​អាច​ជួយ​ឲ្យបារាំង និង​អឺរ៉ុប​មាន​ឯករាជ្យ​នៅ​ក្នុង​វិស័យ​អវកាស​បាននោះដែរ ដោយសារ​តែ​វា​ជា​ប្រភេទ​រ៉ុកកែត​ធុនតូច អាច​ផ្ទុក​ទម្ងន់​បានត្រឹមប្រមាណ​ជា ២០០គីឡូក្រាម​តែ​ប៉ុណ្ណោះ ទៅ​គន្លង​តារាវិថី​ទាប (Low Earth Orbit) ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​ជាច្រើន​របស់​​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត​របស់​អាមេរិក។

ហេតុដូច្នេះហើយ​បាន​ជា​​បារាំង​នៅតែ​បន្តព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុងក្របខណ្ឌ​អឺរ៉ុប ដើម្បី​ឈាន​ទៅ​ផលិត​រ៉ុកកែត​ធុនធ្ងន់ផ្ទាល់​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ​អ្នកដទៃ។ គម្រោង​អវកាស​អឺរ៉ុប ដែល​បារាំង​ចង់ធ្វើ ដោយ​មាន​ប្រទេស ៣ ជា​ជំហរ គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់​ចូលរួម ដោយសារ​តែ​​មើល​ឃើញ​ពី​បរាជ័យ​ក្នុងគម្រោង « Europa » កាលពីមុន។ ចំណែក​អង់គ្លេស​វិញ ក៏មិនសូវ​ជា​ចង់​ចំណាយលុយ​​លើ​គម្រោង​ផលិត​រ៉ុកកែត​ថ្មី ដោយសារ​តែ​រំពឹង​លើ​រ៉ុកកែត​របស់​ណាសា។

ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល ជាមួយ​នឹង​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អាមេរិក ជុំវិញ​ការ​បាញ់បង្ហោះ​ផ្កាយរណប​អឺរ៉ុប ឈ្មោះ Symphonie។

Symphonie គឺ​ជា​ប្រភេទ​ផ្កាយរណប​ទូរគមនាគមន៍ ដែល​ផលិតឡើង​ ក្នុង​គម្រោង​រួមគ្នា រវាង​បារាំង និង​អាល្លឺម៉ង់ ហើយ​ដែល​ត្រូវ​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។ ដោយសារ​តែ​អឺរ៉ុប​មិនមាន​រ៉ុកកែត​ធុនធ្ងន់​អាច​បាញ់បង្ហោះ​ផ្កាយរណប​នេះ​បាន គេ​ក៏​​ត្រូវការ​ទៅ​ពឹងអាមេរិក​ ដែល​នៅ​ពេលនោះ គឺ​ជា​ប្រទេស​មួយគត់ នៅ​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច ដែល​មាន​រ៉ុកកែត​អវកាស​ធុនធ្ងន់ មានសមត្ថភាព​អាច​បាញ់បង្ហោះ​ផ្កាយរណប Symphonie ​នេះ​បាន។

នៅពេលនោះ អាមេរិកយល់ព្រម​បាញ់បង្ហោះ​ផ្កាយរណប Symphonie ឲ្យ​អឺរ៉ុប ក៏ប៉ុន្តែ ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌមួយ គឺ ​​ផ្កាយរណបនេះ ​អឺរ៉ុប​អាច​យក​ទៅប្រើប្រាស់​បានសម្រាប់​តែ​អឺរ៉ុប​ខ្លួនឯងតែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​យក ទៅធ្វើ​អាជីវកម្ម​​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​​​នោះទេ។ ការណ៍​ដែល​អាមេរិក​ដាក់លក្ខខណ្ឌ​បែបនេះ គឺ​ដើម្បី​ការពារ​ចំណែកទីផ្សារ​របស់ខ្លួន ពី​ការ​ប្រកួតប្រជែង​ពី​អឺរ៉ុប ក៏ប៉ុន្តែ សម្រាប់​អឺរ៉ុប​ នេះ​គឺ​ជា​ការ​ដាស់ស្មារតី​ឲ្យ​ភ្ញាក់ខ្លួនថា ដើម្បី​អាច​មាន​នយោបាយ​អវកាស​ឯករាជ​ផ្ទាល់​ខ្លួនឯង អាច​ទាញយកផលចំណេញ​ពី​សក្តានុពល​វិស័យអវកាស​​ដោយ​ពេញលេញ​សម្រាប់​ខ្លួនឯង អឺរ៉ុប​ចាំបាច់​ត្រូវតែ​មាន​​​រ៉ុកកែតអវកាស​ផ្ទាល់ខ្លួនឯង។

នៅទីបំផុត​ទៅ នៅ​​ឆ្នាំ១៩៧៣ បារាំង​ក៏បាន​ទទួល​ជោគជ័យ ក្នុងការ​បញ្ចុះបញ្ចូល​​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត ឲ្យ​​ចូល​រួម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ហើយគម្រោង​អភិវឌ្ឍ​រ៉ុកកែត​ “អារីយ៉ាន” ​ក៏​បាន​ចាប់កំណើតឡើង ដោយ​មាន​បារាំង​ជា​អ្នក​ចេញមុខ​រ៉ាប់រង​ការចំណា

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá