រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់​នៃ​បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប

ប្រវត្តិសាស្រ្តពិភពលោក

រ៉ុកកែត​អវកាស (ក៏ដូចជា​​រ៉ុកកែត​​យោធា) មាន​ឫសគល់​​​ចេញ​ពី​ការរកឃើញ​រំសេវ និង​កាំជ្រួច​បាញ់​ជាការកម្សាន្ត នៅ​​ចិន​សម័យបុរាណ ហើយ​មាន​​​មូលដ្ឋាន​វិទ្យាសាស្រ្ត ពី​ច្បាប់​ចលនា​របស់​អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យា​រ៉ុកកែត​សម័យទំនើប ដែល​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ មាន​ឫសគល់​ចេញ​ពី​អាវុធ​ដ៏​សំខាន់​មួយ របស់​អាល្លឺម៉ង់​ណាស៊ី ក្នុង​សម័យ​សង្គ្រាម​លោក​លើកទីពីរ គឺ​រ៉ុកកែត ដែល​គេ​ឲ្យឈ្មោះ​ថា V-2​ រចនាឡើង​ដោយ​វិស្វកររ៉ុកកែត​ដ៏ល្បី​របស់​អាល្លឺម៉ង់ គឺ Wernher von Braun។

Wernher von Braun កើត​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងត្រកូល​​ស្តុកស្តម្ភ​មួយ​ នៅ​អាល្លឺម៉ង់។ ​ជាក្មេង ដែល​ពីដំបូង​មិន​សូវ​ជា​រៀន​ពូកែ​ប៉ុន្មាននោះទេ ជាពិសេស មិនសូវពូកែ​ខាង​មុខវិជ្ជា​វិទ្យាសាស្រ្ត គឺ​គណិតវិទ្យា និង​រូបវិទ្យា ក៏ប៉ុន្តែ ជា​ក្មេង​ដែល​​ដក់ចិត្តខ្លាំង​ទៅលើ​ផ្នែក​អវកាស និង​តារាសាស្រ្ត។

ចំណុចរបត់ចម្បង​​ ដែល​នាំ von Braun ​ទៅ​រក​ដំណើរជីវិត​ជា​អ្នក​វិទ្យាសាស្ត្រ គឺ​កើតឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ១៩២៥។ នៅ​ពេល​នោះ von Braun ដែល​មាន​វ័យ ១៣ឆ្នាំ បាន​អាន​សៀវភៅមួយក្បាល​​និពន្ធ​ដោយ​​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់​​មួយរូប ដែល​ត្រូវបានគេ​ចាត់បញ្ចូល​ទៅក្នុង​ចំណោម​បិតាស្ថាបនិក​ទាំង៣រូប នៃ​វិទ្យាសាស្រ្ត​រ៉ុកកែត គឺ Hermann Oberth ។ សៀវភៅ​​នេះ​និយាយ​អំពី​​ចក្ខុវិស័យ​ក្នុងការប្រើ​រ៉ុកកែត នៅ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់ទីអវកាស ដែលជាប្រធានបទ​ត្រូវនឹង​ចំណង់ចំណូលចិត្ត​របស់ von Braun ក៏ប៉ុន្តែ នៅក្នុងសៀវភៅនេះ មាន​ចំណុច​បច្ចេកទេសជាច្រើន ដែលពិបាកយល់ ដោយសារ​តែ von Braun ​មិនសូវពូកែ​ខាង​រូបវិទ្យា និង​គណិតវិទ្យា។ ចាប់ពីពេលនោះហើយ ដែល von Braun ចាប់ផ្តើម​យកចិត្ត​ទុកដាក់ ប្រឹងប្រែង​រៀនសូត្រ​ រហូត​បាន​ក្លាយ​ជា​សិស្សឆ្នើម​មួយរូប​នៅ​សាលារៀន។

Von Braun បាន​រៀនចប់​ថ្នាក់​វិស្វករខាង​​មេកានិក ហើយ​បន្ត​ការសិក្សា​រហូត​បាន​បញ្ចប់​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត ពី​​សកលវិទ្យាល័យ​ក្រុងប៊ែរឡាំង។ ​ក្នុង​ពេល​ជាមួយគ្នា von Braun ក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ នៅ​ក្នុង​ក្រុមសិក្សាស្រាវជ្រាវ​ខាង​រ៉ុកកែត ជាពិសេស គឺ​បាន​ទៅធ្វើ​ជា​ជំនួយការ​ឲ្យ​ Hermann Oberth នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​ពិសោធន៍ ទៅលើ​ម៉ូទ័រ​រ៉ុកកែត ដែល​ប្រើ​ឥន្ធនៈរាវ (Liquid-fuel)។

គិតត្រឹម​ចុងឆ្នាំ១៩៣៤ ក្រុមការងារ​របស់ von Braun បាន​ផលិត និង​សាកល្បង​ប្រកប​ដោយ​ជោគជ័យ នូវរ៉ុកកែត​​ប្រើ​ឥន្ធនៈរាវ​ចំនួន​ពីរដើម ដែល​អាច​ហោះឡើង​ទៅដល់​រយៈកម្ពស់ ២៤០០ម៉ែត្រ​ពីដី ដែល​ជា​រយៈកម្ពស់​មួយ​ដ៏ខ្ពស់​ សម្រាប់​បច្ចេកវិទ្យារ៉ុកកែត ក្នុងសម័យកាល​នោះ។ ក៏ប៉ុន្តែ គិតមកទល់នឹង​ពេលនោះ អាល្លឺម៉ង់​ ដែល​ស្ថិត​ក្រោម​​កាន់​អំណាច​របស់​ហ៊ីត្លែរ បាន​ហាមឃាត់​​​ការ​សិក្សា និង​សាកល្បង​រ៉ុកកែត​ជាលក្ខណៈ​ឯកជន​ ដោយគ្រប់គម្រោង​សិក្សាស្រាវជ្រាវ​លើ​រ៉ុកកែត​ទាំងអស់​ ត្រូវ​ដាក់​​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព ហើយ​ប៉ុន្មានឆ្នាំក្រោយមកទៀត នៅ​ក្នុង​ពេល​ដែល​ពិភពលោក​​កំពុង​ឆាបឆេះ​ដោយ​សង្គ្រាម (​សង្គ្រាម​លោក​លើកទី២) von Braun ​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យដឹកនាំ​ក្រុមស្រាវជ្រាវ​ដ៏ធំមួយ​របស់​កងទ័ព​អាល្លឺម៉ង់។ គោលដៅ គឺ​យកបច្ចេកវិទ្យារ៉ុកកែត ទៅផលិត​ជា​អាវុធ ដើម្បី​ប្រើ​នៅ​ក្នុង​សង្គ្រាម​ ហើយ​អាវុធ​ ដែល​ von Braun ផលិតបាន ​សម្រាប់​កងទ័ព​អាល្លឺម៉ង់​នៅពេលនោះ គឺ​រ៉ុកកែត ដែលគេ​ឲ្យឈ្មោះថា V-2។

រ៉ុកកែត V-2 ​នេះ ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ មានប្រវែង ១៤ម៉ែត្រ​ ទម្ងន់​​តួ​រ៉ុកកែត ១៣តោន ផ្ទុក​ក្បាលគ្រាប់​ទម្ងន់​ជិត​១តោន ហើយ​អាច​​បាញ់ឡើងទៅលើ​​ដល់​រយៈកម្ពស់​រហូត​ដល់​ទៅ​ជាង ១៧០គីឡូម៉ែត្រ​ពីដី ពោលគឺ​ជា​រ៉ុកកែត​ដំបូងបង្អស់ ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​ធ្វើដំណើរ​ចេញ​ផុត​ពីស្រទាប់​បរិយាកាស​ផែនដី ចូល​ទៅដល់​ក្នុង​លំហអវកាស។

រ៉ុកកែត V-2 ត្រូវ​បាន​បាញ់សាកល្បង​ដោយជោគជ័យ​ជាលើកដំបូង នៅ​ឆ្នាំ១៩៤២ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ នៅ​ឆ្នាំ១៩៤៤ ដោយ​ប្រើ​ជាលើកដំបូងបង្អស់ វាយប្រហារ​ទៅលើ​ទីក្រុង​ប៉ារីស នៅខែកញ្ញា ឆ្នាំ១៩៤៤ គឺ ៣ខែក្រោយ​ពី​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​វាយលុកចូល​រំដោះប្រទេស​បារាំង តាមឆ្នេរ​ Normandie។

នៅពេល​ដែល​សង្គ្រាម​លោកលើកទី២​ឈាន​ចូល​ដល់​ទីបញ្ចប់ ហើយ​អាល្លឺម៉ង់​ត្រូវ​ចាញ់​សង្គ្រាម ទាំងសហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​សូវៀត សុទ្ធតែ​បាន​ប្រជែងគ្នា​ចូល​

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada