ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មានភាពវឹកវរដោយសារ​សង្គ្រាម​ច្រើនរួចទៅហើយ​។

នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបាន​ចាប់ផ្តើមបើកការវាយប្រហារ ដោយ​បានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុង​ចំនួន​៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់​កាស្មៀរ និង​ខេត្តពិនចាប់ផងដែរ​។ គិតត្រឹមព័ត៌មានចុងក្រោយ​ព្រឹកថ្ងៃពុធទី​៧ឧសភា​ គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ​​ បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​ប៉ាគីស្ថានចំនួន​២៦នាក់ ក្នុងនោះ​មានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយ​និងរបួសមនុស្ស​យ៉ាងហោច​៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យ​កងទ័ពប៉ាគីស្ថាន​។

ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រុងប្រយ័ត្នបំផុត ដោយ​គេវាយតែទៅលើទីទាំង​របស់​ក្រុមភេរវកម្ម​ប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយ​ទៅលើទីតាំងរបស់កងទ័ព​ប៉ាគីស្ថាន​។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យ​កងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារ​របស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ ​របស់​ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និង​ក្រុម​ Laskhar-e-Taiban។

តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន​។ ខាងកងទ័ព​ប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់​ការវាយប្រហារឈ្លានពាន​របស់ឥណ្ឌានេះ​។

មិនបង្អង់យូរ កងទ័ពប៉ាគីស្ថាន​បានបាញ់ប្លោងគ្រាប់ ទម្លាក់​យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថាន​បានប្រើកាំភ្លើងធំ បាញ់​ប្លោងគ្រាប់ចូលមកខាងតំបន់​កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋាន​ឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្ស​យ៉ាងហោច​​​៨នាក់ និងរបួស​ប្រមាណ​៣០នាក់ទៀត​។

របួសដំបៅចាស់ “កាស្មៀរ”

​ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាម​យ៉ាងចំហរ រវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលសុទ្ធតែជាមហាអំណាច​នុយក្លេអ៊ែរ​។ ជម្លោះ​រវាងឥណ្ឌានិង​ប៉ាគីស្ថាន មិនទៅណាឆ្ងាយ​ពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិង​ប៉ាគីស្ថាន​ ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភព​អង់គ្លេស។ លុះដល់ឆ្នាំ​១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយ​ក៏បាន​សម្រេចពុះផ្តាច់ដែនដី​ខាងលិច​​ បង្កើតជាប្រទេសប៉ាគីស្ថាន ​ប្រមូលផ្តុំ​អ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹង​បញ្ចៀសបញ្ហាជម្លោះសាសនា រ​វាងពួកហិណ្ឌូនិងពួកឥស្លាម​។

តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះ​ដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់​នៃ​ជួរភ្នំហិមាល័យ ត្រូវពុះចែកជា​២ជាមួយនឹង​បន្ទាត់ព្រំដែនប្រវែង​៧៧០គីឡូម៉ែត្រ ដីទំហំ​៣៥%បានទៅខាងប៉ាគីស្ថាន និង​៦៣%បានមកខាង​ឥណ្ឌា​។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុក​បម្រុង​ក្រុមភេរវកម្ម ឬក្រុម​ឯករាជ្យនិយមឲ្យ​បះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀរ​របស់ឥណ្ឌា​។​

ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ​

ទាក់ទិននឹង​ប្រភពបញ្ហា​ បណ្តាល​ឲ្យ​​ផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយ​សារ​កាលពីថ្ងៃទី​២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូល​មកវាយ​ប្រហារនៅខាងឥណ្ឌា សម្លាប់​មនុស្ស​២៦នាក់ ភាគច្រើនសុទ្ធតែមនុស្ស​ប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាម​ថាជាស្នាដៃរបស់ក្រុមភេរវកម្ម​ ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើ​ក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហ

Daftar masuk untuk mendengar episod eksplisit.

Kekal terkini dengan rancangan ini

Daftar masuk atau daftar untuk mengikuti rancangan, menyimpan episod dan mendapatkan kemas kini terkini.

Pilih negara atau rantau

Afrika, Timur Tengah dan India

Asia Pasifik

Eropah

Amerika Latin dan Caribbean

Amerika Syarikat dan Kanada