រីកនិង​បំប្លែង​ខ្លួន​​​ជា​លំដាប់​នៅ​លើ​ពិភពលោក ទីផ្សារ​គ្រឿង​ញៀន​ជាវិបត្តិ​ពហុមុខ

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីផ្សារ​គ្រឿង​ញៀន​មាន​សកម្មភាព​ខ្លាំង ​និង​មាន​ភាព​ចម្រុះយ៉ាង​សម្បូរ​បែប ព្រមទាំង​រីក​រាលដាល​ទូទាំងពិភពលោក យ៉ាង​ខ្លាំង​ក្លា​។ នៅ​ចំពោះ​មុខ​ការ​​ហាមឃាត់ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន រក​ល្បិច​ថ្មី ផលិតផល​ថ្មី​ និង​ផ្លូវ​ពង្វាង​ថ្មី​។ ចរាចរណ៍​គ្រឿង​ញៀន​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ នៅ​ឆ្នាំ​២០២៣​។ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០២៥​ របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ព្រមទាំង​ឧក្រិដ្ឋកម្ម ក្នុង​ឱកាស​​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងនឹងការ​ប្រើប្រាស់​និង​ជួញដូរ​​គ្រឿង​ញៀន​ខុសច្បាប់​ ថ្ងៃទី​២៦​មិថុនា។

បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​២០២៥ ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន (ONUDUC) ការ​ប្រើប្រាស់​គ្រឿង​ញៀន អាភៀន កញ្ឆា ឬ​ហៅ​ខ្លី​ថា​ “ម្សៅ​ស” ​មាន​សកម្ម​ភាព​​​ខ្លាំង​​​ក្រៃ​នៅ​ឆ្នាំ​២០២៣។ ការ​ផលិត​កូកាអ៊ីន​បា​ន​បំបែក​ឯតទគ្គកម្ម​ថ្មី​ ដោយ​មាន​កំណើន​៣៤%​លើស​ឆ្នាំ​មុន​ និង​កើន​បី​ដង​លើស​​ឆ្នាំ​២០១០។

គ្រឿង​ញៀន​សំយោគគំរាម​សុខភាព​សាធារណៈ

ក្រៅ​ពី​អាភៀន កញ្ឆា កូកាអ៊ីន ហេរ៉ូអ៊ីន​ ដែលជា​​គ្រឿង​ញៀន​បែប​បូរាណ​ ​ទីផ្សារ​គ្រឿង​ញៀន​សំយោគ​ ផលិត​ក្នុង​មន្ទីរ​ពិសោធន៍​ ដោយ​ប្រើ​តែ​សារធាតុ​គីមី ក៏​កំពុង​រីក​ដុះ​ដាល​ខ្លាំង គួរ​ជា​ទីព្រួយ​បារម្ភ​សម្រាប់​សុខភាព​សាធារណៈ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល។ នៅ​ឆ្នាំ​២០២៥ ទី​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀននិង​ឧក្រិដ្ឋកម្ម បាន​រាប់​ឃើញ​មាន​សារធាតុ​ញៀនសំយោគ​​ថ្មី​ចំនួន ១១០០​មុខ​ កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ពិភពលោក។ សារធាតុ​ញៀន​សំយោគ​នេះ ផ្តល់ផល​ចំណេញ​ខ្លាំងដល់​ក្រុម​ជួញដូរ​ហើយ​ងាក​លាក់​ ងាយ​គេច​ពី​សំណាញ់​ហាមឃាត់​របស់​អាជ្ញាធរ​ណាស់។ គ្រឿង​ញៀន​សំយោគ​ប្រភេទ​នេះ មាន​ឥទ្ធិពល​ខ្លាំង​គ្រឿង​ញៀន​សំយោគ​ផលិត​ចេញ​រុក្ខជាតិ​អាភៀន​ ឬកញ្ឆា​ឆ្ងាយ​ណាស់​។ គឺ​ដល់​ទៅ​ជាង​៥០០​ដង​លើស​Morphine។ ជាង​នេះទៅទៀត​ ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន តែងតែ​​ប្តូរ​ផ្លាស់​សមាសធាតុផ្សំ​ជា​រឿយៗ ជា​ហេតុ​ធ្វើ​ឱ្យគ្រឿង​ញៀន​សំយោគ​កាន់​តែ​មាន​ហានិភ័យ​​ និង​គ្រោះ​ថ្នាក់ ដែល​មិនអាចស្មាន​បាន។ “សន្ទុះ​ដ៏​ខ្លាំងក្លា​នៃ​ឧស្សាហកម្ម​គ្រឿង​ញៀន​សំយោគ​​ខុស​ច្បាប់ គឺ​ជា​ការ​គំរាមកំហែង​សុខភាព​​សាធារណៈ​ដ៏​ចម្បង​នៅ​លើ​ពិភពលោក​ ដោយ​អាចបង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ ក្នុង​ទម្រង់​ជា​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​តែ​ម្តង​ផង។ នេះ​បើ​ប្រសាសន៍​របស់​នាយក​​ស្ថាប័ន​គ្រប់​គ្រង​គ្រឿង​ញៀនរបស់​អង្គការ​សហប្រជាជាតិ។

​​​គ្មាន​រូបភាព​ល្អ អាភៀន គ្រឿង​ញៀន កំពុង​វាយលុក​ចូល​ក្នុង​គ្រប់​ស្រទាប់​​សង្គម ទាំង​នៅ​ទីក្រុង​ធំ​ ទីក្រុង​តូច សង្កាត់​ក្រីក្រ មធ្យម អ្នក​មាន​ និង​​ទីជនបទ។ របាយការណ៍​ឆ្នាំ​២០២៥ បាន​បញ្ជាក់​អំពី និន្នាការ​នៃ​ការ​រីក​រាល​ដាល​គ្រឿង​ញៀន ក្នុង​គ្រប់​ស្រទាប់វណ្ណៈ​នៃ​​សង្គម​ផង  និង​ក្នុង​រង្វង់​អ្នក​ប្រើប្រាស់​ជា​ក្មេង​ផង ពោល​គឺ​ទាំង​ក្មេង​ជំទង់ និស្សិត មនុស្ស​ពេញ​វ័យ អ្នក​ធ្វើ​ការ អ្នក​មានអាជីព។ គ្រឿង​ញៀន​ កូកាអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន  ... បាន​ក្លាយ​ជា​វត្ថុ​សម្រាប់​បង្កើន​កម្លាំង បង្កើនបរិយាកាស ​អារម្មណ៍​ល្អ ដំណេក ដែល​អម​ដោយ​ផលវិបាក​ចំពោះ​សុខភាព​ដែលគេ​​​ពុំ​ទាន់​​ធ្វើ​ការ​​វាយតម្លៃ​បាន​។

ពី​គ្រឿង​ញៀន​សំយោគទៅ​សង្គ្រាម​ពាណិជ្ជកម្ម​

គ្រឿង​ញៀន​សំយោគ​​ពពួក​Fentanyl ដែល​ខ្លាំង​ជាង​ពពួក​ហេរ៉ូអ៊ីន​ដល់​ទៅ​៥០​ដង និង​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​៧៥០០០​នាក់​ នៅ​ឆ្នាំ​២០២៣​ និង​ជិត​៥ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២៤ ក្លាយ​ជា​ប្រភព​នាំ​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និ​ង​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​នៅលើ​ពិភពលោក។ រដ្ឋាបាល​លោក​ដូណាល់ត្រាំ​បាន​ចោទ​ចិន ម៉ិកស៊ិក និង​កាណាដា ថា​បាន​រៀបចំ ឬ​បណ្តោយ​ឱ្យ​មាន​លំហូរ​គ្រឿង​ញៀន​សំយោគ​ចូល​ទៅ​ក្នុង​ទឹក​ដី​អាមេរិក ទើបបាន​លេស​​ដាក់​ទណ្ឌកម្ម​ តាម​រយៈ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ ដើម្បី​បង្ខំ​ឱ្យ​ចិន កាណាដា ម៉ិកស៊ិក​ ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ ប៉ុន្តែ​ បើ​តាម​ការ​អង្កេត​របស់​ទស្សនាវដ្តី​ជប៉ុន Nikkei Asia បណ្តាញ​ជូញ​ដូរ​គ្រឿង​ញៀន​សំយោគ Fantanyl ដែល​អាមេរិក​ចោទ​ចិន​នោះ មាន​ម្នាក់​មាន

Daftar masuk untuk mendengar episod eksplisit.

Kekal terkini dengan rancangan ini

Daftar masuk atau daftar untuk mengikuti rancangan, menyimpan episod dan mendapatkan kemas kini terkini.

Pilih negara atau rantau

Afrika, Timur Tengah dan India

Asia Pasifik

Eropah

Amerika Latin dan Caribbean

Amerika Syarikat dan Kanada