
ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?
តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង និងអាចមានរយៈពេលយូរអង្វែង។
ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានធ្វើការកត់ត្រាមួយផ្នែកធំស្តីពីជម្លោះរវាងកម្ពុជា និងថៃ ពោលចាប់ពីសតវត្សទី១២មក ដោយសារតែមហិច្ឆតាវាតទី និងពង្រីកទឹកដីរបស់ថៃ ឬសៀម ដែលជនជាតិនេះចាប់ផ្តើមធ្វើអន្តោប្រវេសន៍ពីខេត្តយូណានរបស់ចិន ឆ្ពោះមកទិសខាងត្បូងចាប់តាំងពីសតវត្សទី៩មក។
គិតមកត្រឹមបច្ចុប្បន្ននេះ ប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល ៧៥ឆ្នាំមកហើយ។ ក្នុងរយៈពេល ៧៥ឆ្នាំនេះ ប្រទេសទាំងពីរ តែងមានអរិភាពនឹងគ្នាជារឿយៗ ដែលជម្លោះទាំងនោះ បញ្ឆេះឡើងដោយអ្នកនយោបាយស្និទ្ធនឹងរាជវាំងថៃ និងក្រុមជាតិនិយមជ្រុល។ ជម្លោះដែលមានការកត់សម្គាល់ទាំងនោះរួមមាន ការលើកឡើងរបស់តារាភាពយន្តថៃ ឈ្មោះ Kob Suvanant Kongying ឬនាងផ្កាយព្រឹក ដែលឈានទៅដល់ការដុតបំផ្លាញស្ថានទូតថៃនៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ បន្ទាប់ពីតារាភាពយន្តថៃរូបនេះ បានលើកឡើងថាអង្គរវត្តជារបស់ថៃ។
ក្រោយៗមកទៀត ជម្លោះធំៗ រវាងខ្មែរ និងថៃ ដែលមានស្នាមប្រេះពីអតីតកាលស្រាប់ ក៏ឈានទៅដល់ការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែនប្រទេសទាំងពីរក្នុងឆ្នាំ២០០៨ បន្ទាប់ពីថៃនៅតែប៉ុនប៉ងចង់បានប្រាសាទព្រះវិហាររបស់ខ្មែរ ដែលថៃចាញ់ក្តីខ្មែរម្តងហើយម្តងទៀត ពោលនៅឆ្នាំ១៩៦២ម្តង និងឆ្នាំ២០១៣ ម្តងទៀត នៅពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បកស្រាយសាលដីកាឆ្នាំ ១៩៦២ឡើងវិញ។
ជម្លោះព្រំដែន ខ្មែរ-ថៃ បានចាប់ផ្តើមជាថ្មីម្តងទៀតកាលពីខែកក្កដា និងក្នុងខែធ្នូ ឆ្នាំ២០២៥នេះ ដែលជម្លោះទាំងពីរលើកចុងក្រោយនេះ មានការគាំទ្រពីក្រុមជាតិនិយមទាំងសងខាង ជាពិសេសក្រុមជាតិនិយមជ្រុលថៃ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មដោយខ្លួនឯងផង ជួយរុញ និងញុះញង់ពីក្រោយយោធាថៃផង។
ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានភាគីកម្ពុជាបរិហារថាជាការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា ដោយសារយោធាថៃ បើកការវាយប្រហារចូលក្នុងទឹកដីកម្ពុជាមិនរើសទីតាំង ដែលបណ្តាលឲ្យជនស៊ីវិលខ្មែរស្លាប់ របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្រយុទ្ធគ្នាចុងក្រោយនេះ ត្រូវពលរដ្ឋខ្មែរមើលឃើញថា ជាសង្គ្រាមសម័យថ្មី ដែលប្រើអាវុធ និងបច្ចេកវិទ្យាទំនើបៗ និងមានចរិតបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រជម្លោះជាមួយថៃ។ តើពលរដ្ឋខ្មែរ និងថៃ នឹងបង្កើនការស្អប់ខ្ពើមគ្នាទៅវិញទៅមកយ៉ាងណាទៅអនាគត?
ការវាយប្រយុទ្ធគ្នាចុងក្រោយនេះ បង្ហាញថាពលរដ្ឋខ្មែរ នឹងបង្កើនការស្អប់ខ្ពើមថៃទ្វេដង ជាងថៃស្អប់ខ្មែរ។ មានមូលហេតុសំខាន់ៗជាច្រើន ដែលជាទឡ្ហីករណ៍ ឈានទៅរកការសន្និដ្ឋានថាពលរដ្ឋខ្មែរ នឹងបង្កើនការស្អប់ខ្ពើមពូជសាសន៍ថៃកាន់តែខ្លាំង នោះគឹយោធាថៃបានធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជា ដោយប្រើប្រាស់សព្វាវុធមិនសមមូលគ្នា វាយប្រហារមិនរើសទីតាំង ជាហេតុធ្វើឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល។
ជាគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិត របួស ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីសុវត្ថិភាព បង្កភាពភ័យខ្លាចធ្ងន់ធ្ងរ រុញច្រានប្រជាជនខ្មែរជាច្រើន ដែលមានជីវភាពក្រីក្រស្រាប់ ឲ្យធ្លាក់ទៅក្នុងរណ្តៅក្រីក្រកាន់តែជ្រៅ។ លើសពីនេះ សាលារៀននៅតាមបណ្តារខេត្តជាប់ព្រំដែនខ្មែរ-ថៃ ជាច្រើនត្រូវបានផ្អាក បណ្តាលឲ្យការសិក្សាររបស់សិស្សរប៉ាត់រប៉ាយ និងខកខាន។
នៅក្នុងសង្គ្រាមព្រំដែននេះដែរ តាមរយៈក្រុមជាតិនិយមជ្រុលរបស់ខ្លួន ថៃបានប្រើយុទ្ធសាស្ត្របំភ័យបន្លាច ប្រមាថមើលងាយគ្រប់បែបយ៉ាងមកលើពលរដ្ឋខ្មែរ ដែលថាប្រជាជនខ្មែរក្រីក្រជាងខ្លួន។ ភាពក្រឡិចក្រឡុចរបស់ថៃ ទាំងអ្នកដឹកនាំរដ្ឋាភិបាល ទាំងយោធាថៃ និងការរំលោភច្បាប់អន្តរជាតិ ចំពោះការចាប់ឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ខុសគោលការណ៍សឹក ក៏ជារូបភាពមួយ ឆ្លុះបញ្ចាំងពីឥរិយាបទរបស់ថៃ ដែលនឹងបង្កើតការច
Informatie
- Programma
- Kanaal
- Uitgegeven20 december 2025 om 03:38 UTC
- Lengte6 min
- BeoordelingVeilig