បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 7 HR AGO

    លោក ឌិន ពុទ្ធី៖ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅប៉ោយប៉ែតបាត់បង់ចំណូលពី៧០ ទៅ១០០%

    អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅច្រកអន្តរជាតិប៉ោយប៉ែតកំពុងបន្តប្រឈមនឹងការបាត់បង់ចំណូល ដោយសារតែការអូសបន្លាយជម្លោះព្រំដែនខ្មែរ ថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានថ្លែងថា អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅច្រកប៉ោយប៉ែតបានបាត់បង់ចំណូលរហូតដល់ ៧០% ធៀបនឹងមុនពេលមានជម្លោះព្រំដែន។ តែចំពោះកម្មករស៊ីឈ្នួលអូសរទេះដឹកឥវ៉ាន់ចេញ ចូលច្រកទ្វារព្រំដែនវិញ គឺបានបាត់បង់ចំណូលទាំងស្រុង ហើយអ្នកខ្លះបានស្វែងរកចំណូលផ្សេងដោយដើររើសអេតចាយ និងខ្លះទៀតត្រឡប់ទៅស្រុកកំណើតវិញ៕

    14 min
  2. 15 OCT

    លោ​ក ញឿន រ៉ាដែន៖យើងតែងនឹកឃើញសម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃរឿងប្រាសាទព្រះវិហារ

    ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះគឺជាខួប ១៣ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះជាមួយថៃជាថ្មីសព្វថ្ងៃ គណបក្សហ៊្វុនស៊ិនប៉ិចបាននឹកឃើញនូវស្នាព្រះហស្តរបស់សម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃនៅក្នុងសំណុំរឿងប្រាសាទព្រះវិហារកាលពីទសវត្សរ៍ឆ្នាំ៦០៕

    10 min
  3. 13 OCT

    ឧកញ៉ា គីម ហ៊ាង៖ កម្ពុជាឈប់ប្រើសម្ភារៈសំណង់របស់ថៃ និងជំនួសដោយប្រទេសផ្សេង

    ការបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃមិនបង្កឲ្យប៉ះពាល់ធំដុំដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទេ ទោះកម្ពុជាមានទម្លាប់ប្រើប្រាស់សម្ភារៈសំណង់គ្រប់ប្រភេទដែលផលិតដោយប្រទេសថៃក៏ដោយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាងបានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលចាប់ពីកម្ពុជា-ថៃមានជម្លោះនឹងគ្នារឿងព្រំដែនមក អ្នក​សាងសង់​ក្នុងប្រទេសកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សម្ភារៈសំណង់របស់ថៃ និងជំនួសដោយសម្ភារៈសំណង់របស់ចិន វៀតណាម ម៉ាឡេស៊ី អឺរ៉ុប និងសម្ភារៈមួយចំនួនដែលផលិតក្នុងស្រុក៕

    10 min
  4. 9 OCT

    លោក សោ សុវណ្ណ៖ ពលរដ្ឋខេត្តប៉ៃលិនផ្លាស់ប្តូរស្ទើរ១០០%ពីចាយលុយបាតមកចាយលុយរៀល

    តបតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពលរដ្ឋខ្មែរនៅក្នុងខេត្តប៉ៃលិនជាប់នឹងព្រំដែនថៃ បាននាំគ្នាចាប់ផ្តើមប្ដូរប្រាក់បាតរបស់ថៃទៅជាប្រាក់រៀល ឬប្រាក់ដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនបានផ្ទុះកំហឹងចំពោះការប្រមាថរបស់ថៃមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាឈប់ទូទាត់ទំនិញជាលុយបាត រួមទាំងពហិការក្នុងការប្រើប្រាស់គ្រប់ទំនិញរបស់ថៃទៀតផង៕

    10 min
  5. 8 OCT

    លោក លឹង សុផុន៖ ពលករខ្មែរខ្លះនៅថៃមិនចង់ចូលស្រុកព្រោះបារម្ភរឿងរកការងារធ្វើ និងបាត់ចំណូល

    គិតត្រឹមថ្ងៃពុធ ទី៨តុលានេះ និងចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក មានពលរដ្ឋ និងពលករខ្មែរចំណាកស្រុកសរុបជិត ១លាននាក់បានវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកម្ពុជាវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥នេះ លោក លឹង សុផុន មន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានប្រាប់ថា មានពលករខ្មែរមួយចំនួនបានសម្រេចចិត្តមិនចង់ត្រឡប់ចូលប្រទេសកម្ពុជាវិញទេ។ មិនចង់វិលត្រឡប់ ដោយសារតែពួកគេមាននិរន្តរភាពការងារនៅថៃផង និងបារម្ភពីការបាត់បង់ប្រាក់ចំណូលជាប្រចាំនៅពេលផ្លាស់ប្តូរការងារពីថៃមកកម្ពុជាផង៕

    10 min
  6. 6 OCT

    លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

    កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕

    11 min
  7. 3 OCT

    លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

    នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕

    10 min

About

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like