បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 1 DAY AGO

    ខ្មែគ្រប់និន្នាការនៅបារាំងរួមគ្នាធ្វើបាតុកម្ម​ថ្កោលទោសថៃធ្វើសង្រ្គាមឈ្លានពានកម្ពុជា

    បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនខ្មែរនៅប្រទេសបារាំងបានទៅជួបជុំគ្នាយ៉ាងច្រើនកកកុញនៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ក្នុងទីក្រុងប៉ារីស។ ក្រោមតំណក់ទឹកភ្លៀងរលឹមមិនឈប់ ប្រជាជនខ្មែរ មកពីគ្រប់និន្នាការគណបក្សបានរួមគ្នាធ្វើបាតុកម្ម ស្រែកថ្កោលទោស និងទាមទារឲ្យថៃឈប់ធ្វើសង្រ្គាមវាយប្រហារទៅលើកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ។ បើតាមប៉ូលិសបារាំង មនុស្សប្រមាណ១៨០០នាក់បានចូលរួមធ្វើបាតុកម្មនៅទីលានត្រូកាដេរ៉ូ កាលពីថ្ងៃអាទិត្យទី២១ធ្នូម្សិលមិញ។

    10 min
  2. 1 DAY AGO

    អ្នកទស្សនាភាពយន្តឯកសារ«​រង់ចាំកម្ពុជា»រំពឹងថាអន្តរជាតិនឹងជួយបញ្ចប់ជម្លោះព្រំដែនខ្មែរ-

    ៤៥ឆ្នាំមុន ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនថៃ គេចពីសង្គ្រាមស៊ីវិលក្នុងស្រុក ប៉ុន្តែជាអកុសលឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង៥០ម៉ឺននាក់ បានរងទុក្ខនិងភៀសខ្លួនចេញពីផ្ទះសំបែងដោយពុំបានត្រៀមខ្លួនជាមុន ដោយសារការវាយប្រហាររបស់ថៃ។ អ្នកទស្សនាភាពយន្តឯកសារ«រង់ចាំកម្ពុជា»ចង់ឃើញសហគមន៍អន្តរជាតិលូកដៃជួយធ្វើអន្តរាគមន៍បញ្ចប់សង្គ្រាមតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ ជាការបញ្ចប់សង្គ្រាមដែលអាចបើកផ្លូវឱ្យជនភៀសសឹកខ្មែរបានវិលត្រលប់ទៅលំនៅឋាន និងជួបជុំគ្រួសារដូចកាលពី៤៥ឆ្នាំមុ​ន៕

    8 min
  3. 2 DAYS AGO

    រោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក

    រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាប​ឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។

    7 min
  4. 16 DEC

    ជនភៀសសឹកស្នើឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែនខ្មែរ-ថៃ

    បន្ទាប់ពីការផ្ទុះសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជាលើកទី២ យោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ ដូចជាការទម្លាក់គ្រាប់ផ្លោងតាមយន្តហោះ F-16 ជាដើម​ចូលមូលដ្ឋានស៊ីវិលរបស់កម្ពុជា។ ការណ៍នេះ​បានបង្ខំឱ្យជនភៀសសឹកកម្ពុជាប្រមាណជាង ៤២ម៉ឺននាក់ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ទៅរកតំបន់មានសុវត្ថិភាព។ ក្នុងកាលៈទេសៈនេះដែរ ជនភៀសសឹកកម្ពុជាមួយចំនួន​កំពុងជួបប្រទះនឹងកង្វះខាតតម្រូវការប្រចាំថ្ងៃរួមមាន កន្លែងស្នាក់នៅ អាហារ ទឹកស្អាតប្រើប្រាស់ ព្រមទាំងការខកខានការសិក្សារបស់ក្មេងៗ​ជាដើម។ ប្រឈមនឹងផលវិបាកទាំងនេះ ជនភៀសសឹកកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចជួយបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ដើម្បីឱ្យពួកគេបានវិលត្រលប់ទៅលំនៅឋាន ជួបជុំគ្រួសារ និងប្រកបមុខរបរស្រែចម្ការឡើងវិញ។

    7 min
  5. 13 DEC

    សាលារចនាធ្វើពិធីបួងសួងដាស់ព្រលឹងបុព្វបុរសខ្មែរឲ្យជួយថែរក្សាវីរកងទ័ពកម្ពុជា

    ចាប់តាំងពីវេលាម៉ោង៦រសៀលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទាំងសិស្ស-និស្សិត គ្រូបង្រៀន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់បានមកជួបជុំគ្នា នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬហៅថាសាលារចនា ដើម្បីរៀបចំពិធីបួងសួងដាស់ព្រលឹងបុព្វបុរសដូនតាខ្មែរ និងបួងសួងដល់បុណ្យបារមីវត្ថុស័ក្ដិសិទ្ធិ ដ៏មានឫទ្ធិអំណាច ជួយថែរក្សាប្រោសព្រំពរជ័យដល់វីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមោះមុតនៅឯសមរភូមិមុខ។ ពិធីបួងសួងនេះត្រូវបានរៀបចំឡើង តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅពេលដែលប្រទេសកម្ពុជាតែងតែពើបប្រទះនូវភ្លើងសង្គ្រាម ជាពិសេសសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។

    9 min
  6. 11 DEC

    ភរិយាយុទ្ធជនពលី៖ «ប្តីខ្ញុំបានធ្វើអ្វី ដែលគាត់បាននិយាយហើយ»

    «ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឲ្យគ្រួសារអ្នកបូជា...»  នេះជាប្រយោគដែលលោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ធ្លាប់និយាយមុនចេញ ទៅតតាំងសង្រ្គាមជាមួយភាគីថៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ ជាអកុសល នៅអំឡុងការប៉ះទង្គិចជាថ្មីគ្រានេះ លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា បានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់ នៅយប់ថ្ងៃពុធ ទី១០ ខែធ្នូ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា។ ភរិយាយុទ្ធជនពលីរូបនេះ បានថ្លែងដោយក្តីសោកសង្រេងជាពន់ពេកថា សា្វមីរបស់ខ្លួនបានបូជាសាច់ស្រស់ ឈាមស្រស់ ដូចអ្វីដែលលោកធ្លាប់បាននិយាយ។

    8 min
  7. 9 DEC

    ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជារួមគ្នាបរិច្ចាគឈាមជូនកងទ័ពជួរមុខ និងពលរដ្ឋ

    នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅឯសកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ រាជធានីភ្នំពេញ យុវជន ពលរដ្ឋ និងកងកម្លាំងយោធាគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះកររួបរួមគ្នាមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជាកម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រជាជនដែលរស់នៅតាមព្រំដែន។ កម្មវិធីបរិច្ចាគឈាមមួយនេះត្រូវបានរៀបចំភ្លាមៗ នៅក្រោយជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃចាប់ឡើងកម្តៅជាថ្មី កាល​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបណ្តាលអោយកងទ័ព និងប្រជាជនខ្មែរជាយដែន យ៉ាងហោច ៤នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស៕

    7 min

About

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like