បទយកការណ៍

កូនខ្មែរទាមទារឲ្យ​សាលាក្រុង​ប៉ារីសជួសជុល​ចេតិយទាហាន​ខ្មែរ​ស្លាប់ដើម្បីបារាំង​ក្នុង​ស

ចេតិយ ស្តូបរំលឹកវិញ្ញាណក្ខន្ធ​របស់​ទាហាន​បរទេស ក្នុងនោះមួយចំនួន​មកពីកម្ពុជា​កំពុងត្រូវ​គេ​បោះបង់ចោលឲ្យ​​សឹករិចរិល នៅ​សួន​ឧទ្យាន​គ្រប់គ្រង​ដោយ​សាលាក្រុងប៉ារីស។ នេះជា​ការសង្កេត​របស់​សមាគម Fragment Vitae Asia។ នៅថ្ងៃអង្គារ​ទី​១១​វិច្ឆិកានេះ ថ្ងៃ​ដែល​បារាំងរំលឹក​ខួប​លើកទី​១០៧ នៃ​ការបិទបញ្ចប់​សង្រ្គាម​លោកលើកទី​១ ​សមាគម​ប្រមូលផ្តុំ​ដោយ​កូនខ្មែរកើតធំដឹងក្តី​នៅប្រទេស​បារាំងបាន​ដាក់ញត្តិ​​ទាមទារ​ឲ្យចៅហ្វាយក្រុង​ប៉ារីស​យកចិត្ត​ទុកដាក់ ជួសជុល​ចេតិយ​ដែលសាងសង់​ឡើង​កាលពី​៩៨ឆ្នាំមុន​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ទាហាន​ខ្មែរ​ និង​ឡាវ​ដែល​ស្លាប់​ក្នុង​សមរភូមិ​ក្នុងទឹកដីបារាំង​អំឡុង​សង្រ្គាមលោកលើកទី១។ នៅក្នុង​បទយកការណ៍​នៅថ្ងៃនេះ ឈាង បុប្ផា​បានជួបសម្ភាសន៍ ថ្នាក់ដឹកនាំ​របស់​សមាគមនៅ​សួន​ឧទ្យាន​នៅជាយក្រុង​ប៉ារីស ជាទីដែលមាន​ចេតិយរំលឹក​វីរកងទ័ព​ខ្មែរ​ក្នុង​សង្រ្គាម​លោកលើកទី១។

អ្នកអាច​ចុចតំណភ្ជាប់នេះ​ដើម្បីចូលរួម​នៅក្នុង​ញត្តិតវ៉ា​ទៅសាលាក្រុង​ប៉ារីស៖

https://c.org/5hgjDk4g8w