
តើយន្តហោះចម្បាំងឥណ្ឌាធ្លាក់នៅពិព័រណ៍អាកាសចរណ៍ឌូបៃ ប៉ះពាល់ដល់រូបភាពប្រទេសឥណ
នៅថ្ងៃសុក្រទី ២១វិច្ឆិកា២០២៥ មានករណីធ្លាក់យន្តហោះចម្បាំង ជាលើកទីមួយ ក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះនៅក្រុងឌូបៃ។ យន្តហោះចម្បាំងនោះជារបស់ឥណ្ឌា ផលិតនៅឥណ្ឌា មានឈ្មោះថា Tejas (តេជៈ)។ កាលពីខែមីនាឆ្នាំមុន យន្តហោះប្រភេទនេះធ្លាប់ធ្លាក់មួយគ្រឿងហើយ នៅពេលហោះសាកល្បង។ តើគ្រោះថ្នាក់នេះប៉ះពាល់ដល់ឧស្សាហកម្មយន្តហោះចម្បាំងឥណ្ឌា និងរូបភាពប្រទេស យ៉ាងណា?
យន្តហោះចម្បាំង តេជៈ របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅពេលកំពុងហោះបង្អួតខ្លួន ក្នុងពិព័រណ៍អាកាសចរណ៍ក្រុងឌូបៃ។ បើតាមសាក្សី ក្នុងពេលសម្តែងក្បាច់ហោះពន់ពេនកាច់កោងលើផ្ទៃមេឃ ក្នុងរយៈកម្ពស់ ប្រមាណតែ១,៦គីឡូម៉ែត្រពីដី យន្តហោះស្រាប់តែដាំក្បាលចុះយ៉ាងលឿន ហើយប្រែក្លាយជាដុំភ្លើងពេលបុកប៉ះដី ផុសអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ឡើងពេញអាកាស។ អ្នកអង្គុយទស្សនា បានឃើញទិដ្ឋភាពធ្លាក់យន្តហោះដោយផ្ទាល់ភ្នែក និងយ៉ាងរន្ធត់។ ចំណែកអ្នកបើកបរបានស្លាប់ ដោយមិនអាចចុច រំដោះខ្លួនចេញយន្តហោះបានទាន់ពេលវេលា។
នេះជាគ្រោះថ្នាក់ជាលើកទីមួយហើយ គិតចាប់តាំងពីឌូបៃបានរៀបចំបើកកម្មវិធីពិព័រណ៍យន្តហោះនៅឆ្នាំ១៩៨៦មក។ ប៉ុន្តែជាគ្រោះលើកទីពីរសម្រាប់ឥណ្ឌា។ ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង មានយន្តហោះចម្បាំងតេជៈ ពីរគ្រឿងបានធ្លាក់។ យន្តហោះចម្បាំងប្រភេទដូចគ្នាគ្រឿងទីមួយបានធ្លាក់ នៅក្នុងពេលកំពុងហ្វឹកហាត់ កាលពីខែមីនា២០២៤។ ឯការធ្លាក់លើកនេះ ប្រព្រឹត្តចំពេលដែលឥណ្ឌាកំពុងប្រឹងលើកតម្កើងស្នាដៃផលិតយន្តហោះចម្បាំងតេជៈដែលជានិមិត្តរូបនៃមហិច្ឆតាឧស្សាហកម្មផង មហិច្ឆតាយោធាផង។ ពោលគឺជាចៃដន្យដ៏អាក្រក់ ! ទាំងទីកន្លែងធ្លាក់ក៏ដូចពេលវេលាធ្លាក់។
ពេលណាមិនធ្លាក់មកធ្លាក់ចំថ្ងៃបង្អួតស្នាដៃនិងនៅកន្លែងតាំងពិព័រណ៍យន្តហោះដ៏ធំជាងគេបំផុតប្រចាំតំបន់ដើមបូព៌ា។ Dubai Air Show ជាផ្ទាំងទស្សនីយភាពអាកាសចរណ៍ដ៏សំខាន់មួយនៅលើពិភពលោក ដែលឥណ្ឌាចង់បង្ហាញវត្តមានក្នុងនាមជាតួអង្គគួរឱ្យជឿជាក់ក្នុងវិស័យការពារជាតិ ស្រាប់តែមកធ្លាក់យន្តហោះចម្បាំងដែលឥណ្ឌាខំអួតថាជារបស់ល្អជាងគេបំផុតទៅវិញ។
តេជៈ ដែលមានន័យថាចែងចាំងឫទ្ធិអំណាចជាភាសាសំស្ក្រឹត ជាយន្តហោះចម្បាំងដ៏ស្រាល និងតូចជាងគេបំផុតនៅលើពិភពលោក បើកបរដោយពីឡុតតែម្នាក់ ផលិតដោយក្រុមហ៊ុនHindustan Aeronautics។ យន្តហោះចម្បាំងតេជៈប្រើម៉ាស៊ីនរបស់អាមេរិក General Electric តែដំឡើងផលិតនៅក្នុងស្រុកដោយអ្នកជំនាញឥណ្ឌា។ តាំងពីចាប់ដំណើរការតាំងពីឆ្នាំ២០០១ យន្តហោះចម្បាំងនេះមានឈ្មោះល្អ និងបានបញ្ចូលទៅក្នុងកងកម្លាំងទ័ពអាកាសឥណ្ឌានៅឆ្នាំ២០១៦។
មានឧស្សាហកម្មអាកាសចរណ៍តាំងពីប្រទេសបានទទួលឯករាជ្យ នៅឆ្នាំ១៩៤៧ ឥណ្ឌាទទួលសិទ្ធិផលិតយន្តហោះយោធាប្រភេទ Ouragan, Mig-២១ និងផលិតយន្តហោះដោយខ្លួនឯងជាច្រើនប្រភេទទៀត ដូចជាHF-២៤ HPT-៣២។ ជាប្រទេសនាំចូលអាវុធដ៏ធំជាងគេនៅលើពិភពលោក ឥណ្ឌាបានចាប់ផ្តើមធ្វើទំនើបកម្មវិស័យយោធា ដើម្បីបង្កើនសមត្ថភាពយោធា ទន្ទឹមនឹងការចិញ្ចឹមចិត្តពង្រីកមហិច្ឆតា ផលិត Made In India ទាំងស្រុងទៀតផង។ ផលិតកម្មយោធាចាប់មានកំណើនខ្លាំង តែក្នុងលំដាប់ថ្នាក់កណ្តាលនៅឡើយ។
នៅថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុនផលិតយន្តហោះចម្បាំងឥណ្ឌាបានបញ្ជាទិញពីអាមេរិកនូវម៉ូទ័រចំនួន១១៣គ្រឿងសម្រាប់ដំឡើងយន្តហោះតេជៈដែលរដ្ឋាភិបាលបានបញ្ជាទិញយន្តហោះប្រដេញ៩៧គ្រឿង ក្នុងតម្លៃប្រមាណ៧ពាន់លានដុល្លារ។ នៅខែនេះ ក្រសួងការពារជាតិឥណ្ឌាបានអនុម័តកញ្ចប់ថវិកាយោធាដ៏ធំមហិមា ទំហំ២៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនសហគ្រាសឥណ្ឌាយកទៅពង្រឹងឱ្យមានស្វ័យភាពបច្ចេកវិទ្យា។
ប៉ុន្តែគ្រោះធ្លាក់យន្តហោះនៅឌូបៃ ជាការវាយបង្អាប់ឥណ្ឌាយ៉ាងដំណំ។ សំណុំរឿងធ្លាក់យន្តហោះនឹងក្លាយជាសំណុំរឿងអាស្រូវរដ្ឋ ហេតុដូច្នេះហើយបានជា Indian Air Force បានប្រកាសបើកអង្កេតភ្លាម ដើម្បី
Informasjon
- Program
- Kanal
- HyppighetDaglig
- Publisert23. november 2025 kl. 17:16 UTC
- Lengde4 min
- VurderingRen