
បារាំងបើកទ្វារ ជំនួបកំពូលស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទីក្រុងប៉ារីស
ជំនួបកំពូលស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បើកទ្វារនៅថ្ងៃទី១០កុម្ភៈ នៅទីក្រុងប៉ារីសប្រទេសបារាំង។ មានរយៈពេល២ថ្ងៃ ជំនួបកំពូលនេះមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសធំៗ តំណាងក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ ព្រមទាំងអង្គការអន្តរជាតិជាច្រើន។ ផ្អែកតាមវិមានប្រធានាធិបតីបារាំងដែលជាអ្នករៀបចំកម្មវិធី កម្មវត្ថុនៃជំនួបកំពូលនេះ គឺនឹងផ្តោតសំខាន់ទៅលើការជជែកគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បម្រើដល់ប្រយោជន៍មនុស្សជាតិ និងដោយធានាឲ្យមានវិធានច្បាប់ គ្រប់គ្រងបច្ចេកវិទ្យានេះឲ្យត្រឹមត្រូវផងដែរ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលយើងហៅកាត់ថា AI កំពុងតែធ្វើឲ្យកក្រើកពេញពិភពលោក ដោយអ្នកជំនាញក្នុងវិស័យនេះសុទ្ធតែអះអាងថាវាគឺជាអនាគត ព្រោះAI នឹងចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងគ្រប់វិស័យទាំងអស់។ តែទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្ភ ភ័យផងដែរ ទាក់ទិននឹងផលវិបាក ក៏ដូចជាគ្រោះថ្នាក់ បណ្តាលមកពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ដោយហេតុនេះហើយ ទើបគេរៀបចំជំនួបកំពូលអន្តរជាតិនេះឡើង ដើម្បីប្រមូលគ្រប់តួអង្គ គ្រប់ភាគីទាំងអស់ ដែលមានចំណែកពាក់ព័ន្ធក្នុងវិស័យនេះ មកនិយាយពិភាក្សាគ្នា។
១៥០០នាក់ចូលរួម ទាំងថ្នាក់ដឹកនាំរដ្ឋនិងនាយកក្រុមហ៊ុនបច្ចេកវិទ្យា
ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តិធ្វើទៅនៅឯ មហាវិមាន Grand Palais កណ្តាលទីក្រុងប៉ារីស គឺជាជំនួបកំពូលលើកទី៣ហើយ។ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១០ដល់១១កុម្ភៈ ជំនួបកំពូលនេះ មានមនុស្សចូលរួមប្រមាណ១៥០០នាក់ ដែលក្នុងនោះ គឺមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាង១០០ប្រទេស។ បារាំងមិនមែនមានរៀបចំតែម្នាក់ឯងទេ គឺមានការចូលរួមសហការធ្វើជាសហប្រធាន ពីសំណាក់រដ្ឋាភិបាលឥណ្ឌាដែរ។ យ៉ាងណាមិញ លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាក៏មកចូលរួមដែរ ជាមួយនឹង លោកអនុប្រធានាធិបតីចិន អនុប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីកាណាដាជាដើម។
ក្រៅពីនេះ ជំនួបកំពូលនេះ គឺប្រមូលផ្តុំទៅដោយ អគ្គនាយកឬថ្នាក់ដឹកនាំ នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ តួយ៉ាង លោក Sam Altman អគ្គនាយក OpenAI ដែលជាម្ចាស់កម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT លោក Sundar Pichai អគ្គនាយកក្រុមហ៊ុនGoogle លោក Dario Amodei អគ្គនាយកក្រុមហ៊ុន Anthropic របស់អាមេរិកជាដើម។
ថ្នាក់ដឹកនាំ និងអ្នកជំនាញទាំងនេះ នឹងជជែកគ្នានៅក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទជាច្រើនជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយរាប់ទាំង ឱកាសថ្មីៗបង្កើតឡើងដោយបច្ចេកវិទ្យានេះ ពោលគឺចំណុចវិជ្ជមានដែលAI អាចផ្តល់ឱ្យ ព្រមទាំងគ្រោះថ្នាក់មួយចំនួន ដែលអាចនៅពីក្រោយបច្ចេកវិទ្យានេះ។ គ្រោះថ្នាក់ វាអាចមានដូចជា បញ្ហាវាយប្រហារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺនែត ឬមួយក៏ប្រត្យក្សភាពនៃខ្លឹមសារព័ត៌មានជាដើម។
បើកសេរី ឬត្រូវមានក្របខណ្ឌច្បាប់គ្រប់គ្រងAI?
បញ្ញាសិប្បនិម្មិតបានបង្កឲ្យមានការព្រួយបារម្ភ មិនត្រឹមតែវាអាចប៉ះពាល់ទៅលើការងាររបស់មនុស្សទេ តែវាអាចធ្វើឲ្យមានភាពច្របូកច្របល់ ស្តីពីការពិតជាក់ស្តែង ឬប្រត្យក្សភាពនៃខ្លឹមសារព័ត៌មានទាំងឡាយ ដែលបង្កើតឡើងដោយAI។ ការព្រួយបារម្ភទាំងនេះ តម្រូវឲ្យអ្នកជំនាញ ត្រូវតែស្វែងរកបទដ្ឋានក្របខណ្ឌអន្តរជាតិមួយ ដើម្បីគ្រប់គ្រងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ បញ្ហានេះគឺវាធំសំខាន់ ហើយដែលអាចមានគោលជំហរខុសៗគ្នា រវាងប្រទេសនីមួយៗ និងរវាងអ្នកជំនាញក្នុងវិស័យនេះ។ នៅក្នុងជំនួបកំពូលនេះ គឺគេនឹងជជែកគ្នា អំពីភាពចាំបាច់ដែលត្រូវតែស្វែងរកក្របខណ្ឌរដ្ឋបាលអន្តរជាតិមួយ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត កុំឲ្យវាដើរហួសដោយសេរីជ្រុលហួសហេតុពេក ហើយដែលវាអាចប៉ះពាល់សន្តិសុខជាតិ សិទ្ធិសេរីភាព ឯកជនភាព ឬក៏កម្មសិទ្ធិបញ្ញាជាដើម។
តាមពិត គោលជំហររៀបចំក្របខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវនេះ គឺខាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក មិនសូវជាចង់ទេ ដោយគេលើកឡើងថា វានឹងដាក់ឧបសគ្គដល់ការរីកចម្រើនរបស់AI ហើយជាពិសេសនោះ គឺប៉ះពាល់ជំនួញរបស់គេតែម្តង។ តែយ៉ាងណា សម្រាប់បារាំង ក៏ដូចជាសហភាពអឺរ៉ុប គឺគេមានជំហរ ថាត្រូវតែមានក្រមខណ្ឌច្បាប់គ្រប់គ្រង
Informasjon
- Program
- Kanal
- HyppighetDaglig
- Publisert10. februar 2025 kl. 12:15 UTC
- Lengde7 min
- VurderingRen