ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើថៃនឹងឈប់បាញ់ប្រហារកម្ពុជាទេ ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន?

បើគ្មាន​ការ​ប្រែ​ប្រួល​ទេ ​នៅថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២៥ ​នឹង​មាន​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​សម្រាប់​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ​ ដែល​ម៉ាឡេ​ស៊ី​ជា​ម្ចាស់​ផ្ទះ​។​ គម្រោង​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​នេះជា​ផ្នែក​មួយ នៃ​សំណើរបស់​ភាគី​ថៃ​។ ​ភាគី​ថៃ​បាន​ស្នើ​ពន្យារ​ពេល​កិច្ច​ប្រជុំ​នេះ​ម្តង​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​។​ អ្នក​វិភាគ​ រំពឹង​ថា​ កិច្ច​ប្រជុំ​នេះ​អាច​ធ្វើ​ទៅតាម​ការ​គ្រោង​ទុក ​តែមិន​រំពឹងថា​ថៃ​នឹងបញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ខ្លួន​មក​លើ​កម្ពុជា​៕