SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. 6 HR AGO

    កម្ពុជាទាមទារបើកការស៊ើបអង្កេតលើករណីបាញ់សម្លាប់ជនស៊ីវិល នៅភូមិព្រៃចាន់

    កម្ពុជា ទាមទារឲ្យបើកការស៊ើបអង្កេត ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន និងគ្រប់ដៃគូដែលពាក់ព័ន្ធនានា លើករណីបាញ់ប្រហារសម្លាប់ជនស៊ីវិល ពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស បានថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃ មកលើជនស៊ីវិលខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ ស្លាប់ និង ៣នាក់ រងរបួស។

    10 min
  2. 2 DAYS AGO

    ការចូលរួមប្រារព្ធពិធីឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា របស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី

    តើការប្រារព្ធពិធីឯករាជ្យជាតិនៅថ្ងៃទី ៩ វិច្ឆិកា មានន័យដូចម្តេចសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស ជាពិសេសនៅអូស្រ្តាលី? តើការចូលរួមអបអរសាទរពិធីឯករាជ្យជាតិអាចជួយរក្សាភាពជាខ្មែរនៅបរទេសយ៉ាងដូចម្តេច? តើការអប់រំកូនចៅខ្មែរនៅអូស្រ្តាលីអំពីថ្ងៃឯករាជ្យជាតិ មានសារៈសំខាន់ដូចម្តេចក្នុងការរក្សាវប្បធម៌ខ្មែរ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក អ៊ិន ណាត ប្រធានសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីកម្ពុជា ដែលហៅកាត់ថា អង្គការ ២៣ តុលា ប្រចាំរដ្ឋវិចថូរៀ។

    10 min
  3. 2 DAYS AGO

    កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដ

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានដាក់មីនថ្មី នៅតាមព្រំដែន។ ការបដិសេធទាំងនេះ បានធ្វើឡើង ក្រោយមានករណីផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃ ៣នាក់ រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា។ ប៉ុន្តែកម្ពុជា បានប្រកាសថា កងទ័ពថៃ ដើរជាន់មីនផ្ទុះ គឺកើតឡើង នៅក្នុងចម្ការមីនចាស់ ដែលបន្សល់ពីសង្គ្រាមស៊ីវិល ហើយកម្ពុជា មិនបានដាក់គ្រាប់មីនថ្មីឡើយ។

    10 min

About

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

More From SBS Audio

You Might Also Like