Rean Ruos Podcast

Monyputhy Ly

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

  1. FEB 10

    បារម្ភបានអី?

    មួយថ្ងៃៗ មិនខ្វះទេ រឿងដែលយើងបារម្ភ។ សូម្បីតែអត់ ក៏ចិត្តយើងចេះតែផលិតការបារម្ភថ្មីៗ សម្រាប់យើងផងដែរ។ ប៉ុន្តែ បារម្ភបានអ្វីមកវិញ? តើមានពេលណា ដែលការបារម្ភ ធ្វើឱ្យរឿងមួយកាន់តែប្រសើរដែរឬអត់? អត់ទេ។ ដូចនោះកុំអី។ ដើម្បីកាត់បន្ថយការបារម្ភ រៀនវែកញែកឱ្យបានច្បាស់លាស់ថា តើរឿងណាដែលយើងអាចគ្រប់គ្រងបាន ហើយណាវិញមិន? បើមិនអាចគ្រប់គ្រងបានទេ ខំខ្វល់ខ្វាយយ៉ាងណាក៏នៅតែប៉ុនហ្នឹង។ បើអាចវិញ នៅបារម្ភធ្វើអី្វទៀត? ទៅគ្រប់គ្រងវាទៅ។ តាមពិតទៅគឺបែបនេះ។ គ្មានទេ រឿងដែលយើងគួរបារម្ភ។ ជាមួយនឹងការយល់ឃើញ និងការផ្តោតអារម្មណ៍ត្រឹមត្រូវ ចិត្តយើងក៏កាន់តែធូរ ពីសម្ភាធចិត្តដូច្នេះ។ តស់ ចូលរួមស្តាប់ ដើម្បីយល់បន្ថែមពីគំនិតនេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)   ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    10 min
  2. FEB 4

    គិតម៉េច អារម្មណ៍អញ្ចឹង

    បើចង់គ្រប់គ្រងអារម្មណ៍ ចូរចាប់ផ្តើមជាមួយនឹងការគិត ព្រោះទស្សនៈយើងនេះហើយដែលកំណត់អារម្មណ៍យើង។ គិតយ៉ាងម៉េច អារម្មណ៍គឺអញ្ចឹង។ ដូចទស្សនវិទូ Epictetus ណែនាំថា "បញ្ហាមិនមែនជាអ្វីដែលកើតឡើង ប៉ុន្តែមតិយើងទៅលើអ្វីដែលកើតឡើងទៅវិញទេ"។ អាចថា រឿងមួយល្អឬមិនល្អ ទៅតាមការគិតយើង។ ហើយបើយើងគិតថាមិនល្អ អារម្មណ៍យើងក៏មិនល្អដូចគ្នាដែរ។ ទស្សនៈយើងនេះហើយ ដែលបង្កឱ្យយើងមានអារម្មណ៍បែបនោះ។ ប្រសិនបើយើងមានមតិ ការរំពឹងទុក និងការខ្វល់ខ្វាយទៅលើរឿងច្រើនយ៉ាង អារម្មណ៍យើងក៏ងាយនឹងប៉ះទង្គិចដូចគ្នាដែរ។  គួរណាឈ្វេងយល់ពីផ្នត់គំនិត ការគិតស្វ័យប្រវិត្ត និងជំនឿនានា ដែលយើងមាន ព្រោះមិនមែនគ្រប់យ៉ាងសុទ្ធតែចាំបាច់ ហើយមិនមែនគ្រប់យ៉ាងសុទ្ធពិតនោះទេ។ តស់ ចូលររួមស្តាប់វគ្គនេះ ដើម្បីឈ្វេងយល់ពីទំនាក់ទំនងរវាងការគិត និងអារម្មណ៍របស់យើង។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)   ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    9 min
  3. JAN 21

    សេរីភាពក្នុងជីវិត ចាប់ផ្តើមពីចិត្ត

    យើងផ្តោតអារម្មណ៍លើអ្វី យើងចងចិត្តនឹងរឿងហ្នឹង។ ផ្តោតកាន់តែខ្លាំង ទៅលើរឿងដែលយើងគ្មានលទ្ធភាពគ្រប់គ្រង យើងក៏កាន់តែរងទុក្ខកាន់តែច្រើនដូចគ្នា។ គ្រប់យ៉ាង ចាប់ផ្តើមពីក្នុងចិត្ត ដូចការណែនាំរបស់ទស្សនវិទូ Stoicism ម្នាក់ឈ្មោះ Epictetus ដែលជាអតីតទាសករមួយរូប នៅសម័យក្រិកបូរាណ។ ដោយបានរស់នៅតាំងពីតូច ក្នុងវណ្ណៈមួយដែលគ្មានសិទ្ធសេរីភាពអ្វីសោះ គាត់អាចមើលឃើញពីធាតុពិតនៃសេរីភាព ដែលមិនត្រឹមតែសំដៅសេរីភាពផ្លូវកាយ ប៉ុន្តែក៏ផ្លូវចិត្តផងដែរ។ យើងជាច្រើន សូម្បីតែមិនបានទទួលរងការឃុំឃាំងពីខាងក្រៅដោយ ក៏មិនមានសេរីភាពពេលដែរ ពីព្រោះចិត្តយើងខ្លះប្រៀបដូចជាកន្លែងឃុំឃាំងមួយ ដែលយើងយកតាមរហូត។ ចងចិត្តខ្លួនជាមួយនឹងរឿងមិនត្រឹមត្រូវ ខ្លួនយើងទេជាអ្នករងគ្រោះ។ សេរីភាពដ៏ពិតប្រាកដមួយ ចាប់ផ្តើមពីក្នុងចិត្ត ដូចដែលណែនាំដោយ Epictetus ។ រៀនវែកញែកឱ្យច្បស់លាស់ ថារឿងណាគួរ និងមិនគួរខ្វល់ខ្វាយទៅលើ ព្រោះនោះហើយនឹងកំណត់សេរីភាពផ្លូវចិត្តរបស់យើង។ តស់ ចូលរួមស្តាប់ ដើម្បីឈ្វេងយល់បន្ថែមពីទស្សនៈមួយនេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)   ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    8 min
  4. JAN 13

    ពង្រឹងចិត្ត តាមទស្សនវិជ្ជា Stoicism

    សម័យកាលកាន់តែពិបាក ចិត្តរឹងមាំនិងនឹងនរក៏កាន់តែចាំបាច់។ ហើយតើគួរធ្វើយ៉ាងណា ដើម្បីអាចកសាងចិត្តរឹងមាំ? ដើម្បីពង្រឹងចិត្ត គួរណាឈ្វេងយល់ពីទស្សនវិជ្ជា Stoicism ដែលបានកើតចេញតាំងពីសម័យក្រិក បានជាង ២០០០ ឆ្នាំមកហើយ។ ទស្សនវិជ្ជានេះបានជួយមនុស្សរាប់លាននាក់ ក្នុងច្រើនសម័យ ដើម្បីធ្វើឱ្យពួកគាត់មានភាពរីករាយក្នុងពេលបច្ចុប្បន្ន និងជាពិសេសមានភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងឧបសង្គក្នុងជីវិត។ តស់ស្តាប់ ដើម្បីឈ្វេងយល់បន្ថែម ពីការកសាងចិត្ត ជាមួយនឹងទស្សនវិជ្ជានេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism) ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    10 min
  5. 12/31/2025

    សន្តិភាពនឹងការឈឺចាប់ឆ្នាំនេះ

    ទំព័រឆ្នាំនេះនឹងត្រូវបានបិទ ប៉ុន្តែយើងនឹងយកអ្វីខ្លះតាមខ្លួន សម្រាប់ឆ្នាំក្រោយ? ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ហើយការឈឺចាប់ក៏បែបជាធំធេង។ ដំបូង ខ្ញុំក៏គិតដូច្នោះដែរ ប៉ុន្តែដល់តែបានឃើញការឈឺចាប់របស់បងប្អូនជនភៀសសឹកផ្ទាល់នឹងភ្នែក នៅសប្តាហ៍មុននេះ បានដឹងថាការឈឺចាប់ខ្ញុំឆ្នាំនេះគឺតូចណាស់ បើប្រៀបធៀបជាមួយនឹងពួកគាត់។ បទពិសោធបានទៅជួបពួកគាត់ផ្ទាល់ បានផ្លាស់ប្តូរការយល់ឃើញពីជីវិតខ្ញុំទាំងស្រុង។ ជាញឹកញាប់ យើងតែងតែសម្លឹងមើលទៅលើ ថាខ្លួនអាចមានអ្វី ដែលកាន់តែប្រសើរ និងកាន់តែច្រើន។ គោលដៅ និងការរំពឹងទុកកាន់តែធំទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនដែលមានអារម្មណ៍ថាខ្លួនគ្រប់គ្រាន់សោះ។ ពេលខ្លះ ឈឺចាប់តែម្នាក់ឯង ដោយសារការគិតរបស់ខ្លួន។ ប៉ុន្តែ ដល់តែយើងក្រឡេកចេញពីខ្លួនឯង និងសម្លឹងមើលទៅលើការឈឺចាប់របស់អ្នកដទៃ បានយើងយល់ឃើញថាខ្លួនសំណាងប៉ុណ្ណា។ ការឃើញទិដ្ឋភាពនោះ និងការអាចជួយសម្រួលការឈឺចាប់អ្នកដទៃផ្ទាល់នឹងដៃ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សុខ នឹងការឈឺចាប់របស់ខ្លួនទៅវិញ។ អារម្មណ៍ស្ងប់ និងសុខនេះហើយជាអ្វីដែលខ្ញុំត្រូវការយកតាមខ្លួន សម្រាប់ដំណើរឆ្នាំក្រោយ។ តស់ ចូលរួមស្តាប់ទំាងអស់គ្នា សម្រាប់វគ្គថ្មីមួយនេះ។  __________________________ 🧭 ទាញយក កូនសៀវភៅឆ្លុះបញ្ចាំង "កំណត់ហេតុឆ្លងឆ្នាំ" ដោយឥតគិតថ្លៃទៅតាម៖ www.reanruos.com/reflect  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    10 min
  6. 12/03/2025

    ខួរក្បាលធម្មជាតិ ក្នុងសម័យ A.I.

    តើការពឹកពាក់លើបញ្ញាសិប្បនិម្មិត (A.I.) ខ្លាំងពេក អាចផ្តល់ជាបញ្ហាអ្វីដែរ? ក្នុងវគ្គនេះ យើងនឹងឈ្វេងយល់ពីទំនាក់ទនងរវាងខួរក្បាលធម្មជាតិ ជាមួយនឹងបច្ចេកវិទ្យា A.I. ទាំងនោះ។ ខណៈពេលដែល បច្ចេកវិទ្យា A.I. កាន់តែជឿនលឿន និងកាន់តែដិតដាលក្នុងរបៀបរស់នៅរបស់យើង យើងក៏មានហនិភ័យកាន់តែច្រើន ក្នុងការពឹងពាក់ជ្រុល រហូតដល់តែបាត់បង់សមត្ថភាពនៃការគិតដោយខ្លួនឯង សូម្បីតែរឿងសាមញ្ញៗ។ លើសពីនេះទៅទៀត យើងក៏និយាយទាក់ទងពីរបៀបប្រើប្រាស់ដ៏ល្អ និងមានតុល្យភាពមួយ ដូចនេះយើងអាចនៅតែប្រើប្រាស់ ដោយមិនបោះបង់ចោលសមត្ថភាពខួរក្បាលខ្លួនទាំងស្រុង។ តស់ ចូលរួមស្តាប់វគ្គនេះទាំងអស់គ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    17 min
  7. 11/26/2025

    កំណត់ហេតុឆ្លងឆ្នាំ

    សល់តែប៉ុន្មានសប្តាហ៍ទៀតនេះ យើងនឹងឆ្លងទៅកាន់ឆ្នាំក្រោយហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? រួចរាល់ឬនៅ? មួយឆ្នាំពិតជាលឿន ប៉ុន្តែក៏រួមមាននូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើង។ ខ្លះក៏អាចប៉ះទង្គេចនឹងអារម្មណ៍ និងចិត្តយើងផងដែរ។ ដោយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការគិត និងឆ្លុះបញ្ចាំងលើហេតុការណ៍ទាំងនោះ វាក៏នៅដក់ក្នុងចិត្តយើង ដែលអាចថែមទាំងបន្សល់ទុកជាសម្ពាធសម្រាប់ឆ្នាំក្រោយទៅទៀត។ វេលានេះជាវេលាល្អមួយ សម្រាប់សិក្សាពីខ្លួនឯង និងដំណើរជីវិតរបស់ខ្លួន ជាមួយនឹងការឆ្លុះបញ្ចាំង ដូចនេះយើងអាចមើលឃើញមេរៀន និងបង្កើតការយល់ឃើញថ្មីៗ ដែលអាចជួយយើងនាឆ្នាំក្រោយខាងមុខនេះ។ ដំណឹងល្អមួយនោះគឺ យើងបានរៀបចំជា "កំណត់ហេតុឆ្លងឆ្នាំ" ដែលជាកូនសៀវភៅតូចមួយ មាននូវសំណួរឆ្លុះបញ្ចាំងជាច្រើន សម្រាប់ណែនាំគាត់ ក្នុងការយល់ពីដំណើរឆ្នាំនេះ និងជាពិសេសរៀបចំខ្លួនសម្រាប់ឆ្នាំក្រោយ។ សៀវភៅនេះគឺឥតគិតថ្លៃ។ គាត់គ្រាន់តែត្រូវដោនឡូតនៅ reanruos.com/reflect និងព្រីនដោយខ្លួនឯងប៉ុណ្ណោះ។ ជាមួយនឹងប៉ុន្មានម៉ោងនៃការឆ្លុះបញ្ចាំង គាត់នឹងកត់សម្គាល់ថាខ្លួនមានអារម្មណ៍ធូរស្រាល និងមានភាពច្បាស់លាស់ជាងមុន ទៅលើគោលដៅខ្លួនឆ្នាំក្រោយ។ នេះជាអំណោយតូចមួយ ពីខាងរៀនរស់ ដែលជាអរគុណ ក្នុងការគាំទ្រពួកយើងជានិច្ច។ សង្ឃឹមថាសៀវភៅនេះនឹងផ្តល់តម្លៃថ្មីៗ ក្នុងដំណើររៀនរស់របស់គាត់។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    8 min

Ratings & Reviews

5
out of 5
7 Ratings

About

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

You Might Also Like