យុវតីសតវត្សទី២១​ - 21st Century Women

Women‘s Media Centre of Cambodia

ចូរនិយាយអំពីពិភពលោករបស់យើង ប្រជាធិបតេយ្យ រាងកាយរបស់យើង សុខភាព និងទំនាក់ទំនង។ Let‘s talk about our world, democracy, our bodies, health, relationships, and everything you‘ve ever been afraid to ask. The podcast is a project of the Women‘s Media Centre of Cambodia.

  1. Jul 23

    ប្រធានបទទី៤៖ អនាគតរបស់អ្នក ការសម្រេចចិត្តរបស់អ្នក

    តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងត្រដាបត្រដួសក្នុងជីវិតតែម្នាក់ឯងដែរឬទេ?   ដំបូងឡើយ មានអារម្មណ៍ថាពិភពលោកនេះគឺងងឹតសូន្យឈឹង ដែលធ្វើឱ្យយើងជាប់គាំងក្នុងជំនឿថា មានតែយើងម្នាក់ឯងប៉ុណ្ណោះដែលកំពុងជួបការលំបាក និងឯកោ។ យុវតី សេង ហ្គេចលី បានរំលឹកយើងថា ការខុសឆ្គង និងការប្រឈមមុខនឹងជម្រើសដ៏ពិបាកៗ គឺជារឿងធម្មតានៃបទពិសោធន៍ជីវិតរបស់មនុស្សគ្រប់រូប។   នៅពេលដែលយើងបង្ខំខ្លួនឯងថាត្រូវតែ «ធ្វើត្រូវ» ជានិច្ច ឬព្យាយាមរស់នៅតាមគំរូជីវិតរបស់នរណាម្នាក់ នោះយើងកំពុងតែធ្វើឱ្យខ្លួនឯងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តហើយ។ ការស្វែងរកអំណាចសម្រាប់ខ្លួនឯងក្នុងការជ្រើសរើសផ្លូវដើរ គឺចាប់ផ្តើមចេញពីការអនុញ្ញាតឱ្យខ្លួនឯងរៀនសូត្រ និងដើរទៅមុខតាមល្បឿនផ្ទាល់ខ្លួន។   កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” 🎬   ប្រធានបទទី៤៖ អនាគតរបស់អ្នក ការសម្រេចចិត្តរបស់អ្នក – ចូលរួមដោយ សេង ហ្គេចលី   #Episode4 #MyChoiceOurFuture #MentalHealth #SengGeuchly #PersonalGrowth

  2. Jul 23

    ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យ

    តើ ជំហានបន្ទាប់នៃជីវិតគឺត្រឹមតែជា «ការមានកូន» ឬ?   វិសាល និង ស្រីនា នឹងមកជជែកវែកញែកយ៉ាងស្មោះត្រង់អំពីបន្ទុកទំនួលខុសត្រូវនៃជីវិតថ្មីមួយ។ ប្រសិនបើ សូម្បីតែខ្លួនយើងផ្ទាល់ ក៏យើងមិនទាន់ទាំងអាចត្រៀមខ្លួនក្នុងការមើលថែខ្លួនឯងផងនោះ តើឱ្យយើងទទួលខុសត្រូវលើជីវិតមនុស្សម្នាក់ទៀតយ៉ាងដូចម្តេច?   ការរៀបចំផែនការសម្រាប់គ្រួសារ មិនមែនគ្រាន់តែជារឿងពេលវេលានោះទេ—ប៉ុន្តែវាគឺជាការធានាថា នៅពេលដែលកូនកើតមក គឺពួកគេទទួលបានអនាគតមួយដែលបានរៀបចំទុកជាស្រេចសម្រាប់ពួកគេ។   កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត”   ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យ — ចូលរួមដោយ វិសាល និង ស្រីនា   #Episode3 #MyChoiceOurFuture #FamilyPlanning #VisalSreynea #PlannedLife #Cambodia2026

  3. Jul 9

    ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ

    តើគាត់កំពុង «ជួយ» ឬមួយជាតួនាទីជាឪពុក?   @DJNana បានចោទសួរដេញដោលលើពាក្យមួយម៉ាត់ដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ គឺពាក្យថា «ជួយ»។ នៅពេលដែលស្វាមីមើលថែកូនៗ ឬធ្វើការងារផ្ទះ វាមិនមែនជាការជួយនោះទេ — ប៉ុន្តែវាគឺជាតួនាទីរបស់គាត់ក្នុងនាមជាដៃគូជីវិត។  ឌីជេ ណាណា បកស្រាយបន្ថែមពីហេតុផលដែលស្ត្រីទទួលរងសម្ពាធគ្រប់បែបយ៉ាងតែម្នាក់ឯងនៅក្នុងគ្រួសារ ហើយហេតុអ្វីបានជាការកែប្រែ ត្រឹមតែពាក្យមួយម៉ាត់ អាចផ្លាស់ប្តូរតុល្យភាពនៃអំណាច និងសុភមង្គលនៅក្នុងផ្ទះរបស់អ្នកបាន។   កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត”   ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ – ចូលរួមដោយ ឌីជេ ណាណា   សូមទស្សនាវីដេអូខ្លីនេះ ដើម្បីឱ្យបានដឹងថាតើហេតុអ្វីបានជា «ការចែករំលែក» គឺជាអាថ៌កំបាំងនៃចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។   #Episode2 #SharedResponsibility #DJNana #GenderEquality #NotAHelper

  4. Jul 7

    ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី

    តើអ្នកគ្រាន់តែរវល់ ឬកំពុងស្វែងរកគោលដៅ?   មនុស្សជាច្រើនមិនដឹងថាត្រូវធ្វើអ្វីខ្លះទេក្នុងមួយថ្ងៃៗ ពីព្រោះតែពួកគេមិនមានផែនការច្បាស់លាស់។ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង នឹងពន្យល់អំពីមូលហេតុដែលការរៀបចំផែនការ គឺជាចំណុចខុសគ្នារវាងការគ្រាន់តែ «មានជីវិតរស់នៅ» និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគោលបំណងច្បាស់លាស់។   ចូរគ្រប់គ្រងពេលវេលា និងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះតទៅ។ តាមរយៈការរៀបចំផែនការសម្រាប់វ័យចាស់ប្រកប​ដោយសេចក្តីថ្លៃថ្នូរ មានផលិតភាព និងសកម្ម — ដែលយើងហៅថាជា «ភាគលាភពណ៌ប្រាក់» — មានន័យថា អ្នកកំពុងតែកសាងជីវិតមួយពោរពេញទៅដោយមោទនភាពសម្រាប់ខ្លួនឯងនៅពេលអនាគត។   កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត”   ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី – ចូលរួមដោយ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង​   #Episode1 #MyChoiceOurFuture #SilverDividend #ModernManhood #ProfBunleng #Cambodia2026 #PlannedLife

About

ចូរនិយាយអំពីពិភពលោករបស់យើង ប្រជាធិបតេយ្យ រាងកាយរបស់យើង សុខភាព និងទំនាក់ទំនង។ Let‘s talk about our world, democracy, our bodies, health, relationships, and everything you‘ve ever been afraid to ask. The podcast is a project of the Women‘s Media Centre of Cambodia.